ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក​វរសេនីយ៍ឯក សៅ សារឿ​ន បន្ត​ដឹកនាំ​កម្លាំង ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​ ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​!

លោក​វរសេនីយ៍ឯក សៅ សារឿ​ន បន្ត​ដឹកនាំ​កម្លាំង ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​ ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បន្ទាយមានជ័យ​៖ នា​យប់​ថ្ងៃ​ចន្ទ័ទី​១​ខែ​កុម្ភៈ​ឆ្នាំ​២០២១ ​ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ដើម្បី​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព នឹង​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សារ​ធា​រណៈ ជូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែ​ត​ឲ្យបាន​ល្អ​ប្រសើរ នឹង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត មាន​ចំនួន​២៥​នាក់ ដឹកនាំ​ដោយ​៖
១-​លោក​វរសេនីយ៍ទោ ឈឿន ប៊ុន​ថា ឋានៈ អធិការរង​
២-​លោក​វរសេនីយ៍ទោ កែវ ដូល ឋានៈ អធិការរង​
៣-​លោក​វរសេនីយ៍ទោ វិជ្ជា វឌ្ឍនា ឋានៈ អធិការរង​
៤-​លោក​វរសេនីយ៍ទោ តិ​ប ប៊ុនធឿន ឋានៈ អធិការរង បាន​ដឹកនាំ​កំលាំង​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ លើ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​ស្ថានីយ៏​រថភ្លើង​ប៉ោយប៉ែ​ត​នឹង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បន្ត​ចុះ​ត្រួតពិនិត្យ​អាវុធ​គ្រឿង​ផ្ទុះ នៅលើ​ដងផ្លូវ​នៅក្នុង​ភូមិសាស្ត្រ​សំខាន់ៗ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ទៅ​លើ​មធ្យោបាយ ធ្វើដំណើរ​គ្រប់​ប្រភេទ ដែល​បាន​ឆ្លងកាត់​គោលដៅ​របស់​សមត្ថកិច្ច​កំពុង​ឈរជើង​ត្រួតពិនិត្យ ក្នុង​គោលបំណង​អនុវត្តន៍​អោយបាន​ខ្ជាប់ខ្ជួន ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍ នឹង​អំពើ​ចោរកម្ម ការជួញដូរ ចរាចរណ៍​គ្រឿងញៀន​គ្រប់​ប្រភេទ និង​កម្លាំង​ដើរល្បាត​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​គ្រប់​ប្រភេទ​ផងដែរ​។​

​លោក​វរសេនីយ៍ឯក សៅ សារឿ​ន បញ្ជាក់ថា ក្រៅពី​សកម្មភាព​ពិនិត្យ​អាវុធ​គ្រឿងផ្ទុះ កម្លាំង​នគរបាល​ក៏​បាន​ជួយ​ពន្យល់​ណែនាំ ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​ធ្វើ​អនាម័យ ពាក់​ម៉ាស ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ផង​ដែរ​។​

​លោក​ក៍​បាន​អំពាវនាវ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​អនុវត្ត​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល រក្សា​អនាម័យ​ខ្លួនប្រាណ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ ជែល អាល់កុលឲ​បាន​ញឹកញ៉ាប់​ជៀសវាង​ការឆ្លង​មេរោគ ជំងឺ​Covid-19៕

 

​លេខ​ទំនាក់ទំនង​អន្តរាគមន៍​នគរបាល​ក្រុង​ប៉ោយប៉ែត​មាន​លេខ​☎0977780164 ។

Filed in: ព័ត៌មានជាតិ