ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ក្រុមការងារ​យុវជន​គណបក្ស​ត្រូវ​បង្កើន​ការ​សាមគ្គីភាព​ឱ្យ​កាន់តែ​ស្អិតល្មួត​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​

ក្រុមការងារ​យុវជន​គណបក្ស​ត្រូវ​បង្កើន​ការ​សាមគ្គីភាព​ឱ្យ​កាន់តែ​ស្អិតល្មួត​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)÷ ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បង្កើន​ការ​សាមគ្គីភាព​ឱ្យ​កាន់តែ​ស្អិតល្មួត​ថែមទៀត​ក្នុង​កាតព្វកិច្ច​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។​

​នេះ​ជា​ប្រសាសន៍​ដ៏​មាន​ខ្លឹមសារ​របស់​លោក ភុ​ន សារ​ពេជ្រ ប្រធាន​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​កំពត ក្នុងឱកាស​ផ្តល់​ផ្ទះ​មួយ​ខ្នង​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ប្តី​ឈ្មោះ ផាត សារិទ្ធ អាយុ​៣៣​ឆ្នាំ និង​ប្រពន្ធ ឈ្មោះ ស៊ិន ធារ៉ា អាយុ​២០​ឆ្នាំ នៅ​ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២១​។​

​លោក ភុ​ន សារ​ពេជ្រ បាន​បន្ថែមទៀតថា ដោយ​អនុវត្ត​តាម​គោលការណ៍​របស់​គណបក្ស គឺ​តម្រូវ​ឱ្យ​ក្រុមការងារ​របស់​គណបក្ស​ចុះ​តាមដាន​បន្ត​ទៀត​ដើម្បី​ពិនិត្យ​ពី​ស្ថានភាព និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅតាម​មូលដ្នាន តើ​គាត់​ជួប​ផល​លំបាក ,​ឬ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ ហើយ​យក​បញ្ហា​ទាំងនោះ​ស្រង់​ជា​របាយការណ៍​សម្រាប់​ជូន​ថ្នាក់លើ ដើម្បី​រក​គន្លឹះ​ដោះស្រាយ​ជា​បន្ទាន់​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើទៅបាន​។​

​សូម​បញ្ជាក់​ដែរ​ថា តាម​របាយការណ៍​របស់​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យដឹងថា ផ្ទះ​ដែល​សង់​ជូន​ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ភូមិ​បឹង​ធំ​ខាងកើត ដែល​មាន​ប្តី​ឈ្មោះ ផាត សារិទ្ធ ប្រពន្ធ ឈ្មោះ សុិន ធារ៉ា មាន​ទំហំ ៤​ម​×៥​ម កម្ពស់​៣,៥​ម៉ែត្រ សង់​អំពី​ដែក ប្រក់​ស័ង្កសី ដោយ​ផ្នែក​ខាងក្រោម​រៀប​ក្រវាត់​ថ្ម ចាក់សាប ចំណាយ​ថវិកា​សរុប​ប្រមាណ​១​ពាន់​ដុល្លារ​។​

​របាយការណ៍​បាន​បញ្ជាក់ទៀតថា សរុបមក ក្នុង​បំណាច់​ខែ​មករា ឆ្នាំ​២០២១ ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា សង់ផ្ទះ​ជូន​គ្រួសារ​ពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក​បាន​ចំនួន​៣​ខ្នង ហើយ ក្នុងនោះ​ស្រុក​កំពង់ត្រាច​១​ខ្នង ស្រុក​បន្ទាយមាស​១​ខ្នង និង​ស្រុក​ដងទង់​១​ខ្នង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ