ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ សាទរ​ចំពោះ​ជ័យលាភី និង ជំរុញ​ឱ្យ​មាន​ការប្រកួត​កីឡា​វាយ​សី ក្នុង​វិស័យ​យុត្តិធម៌​ដើម្បី​គាំទ្រ​ក្នុង​ការឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ សាទរ​ចំពោះ​ជ័យលាភី និង ជំរុញ​ឱ្យ​មាន​ការប្រកួត​កីឡា​វាយ​សី ក្នុង​វិស័យ​យុត្តិធម៌​ដើម្បី​គាំទ្រ​ក្នុង​ការឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល Phnom Penh Badminton & Fitness Center ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​ការប្រកួត​វាយ​សី​វិស័យ​យុត្តិធម៌​លើក​ទី​៣ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​អបអរសាទរ​ចំពោះ​ជ័យលាភី នៃ​ការបិទ​ការប្រកួត​កម្មវិធី​វាយ​សី​វិស័យ​យុត្តិធម៌ និង​ជំរុញ​ឱ្យមាន​ការចូលរួម​កីឡា​វាយ​សី ក្នុង​វិស័យ​យុត្តិធម៌ ឱ្យមាន​ការវិវឌ្ឍ​ឈាន​ទៅ​មុខ ដើម្បី​ជា​កត្តា​មួយ​នាំឱ្យ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត រួម​ទាំង​ទទួលបាន​ចំណង​សាមគ្គីភាព ភាតរភាព និង​មិត្ត​ភាពស្និទ្ធស្នាល និង​បង្កើត​ឱ្យមាន​កម្មវិធី​វាយ​សី​យុត្តិធម៌​នេះ​ឱ្យ​ឈាន​ដល់​ការបង្កើតឡើង ដើម្បី​ប្រមូល​មូលនិធិ​មួយ​គាំទ្រ​ក្នុង​ការឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​ការប្រកួត​វាយ​សី​ក្នុង​វិស័យ​យុត្តិធម៌​នេះ បង្កើតឡើង​ជា​០២​ក្រុម ដោយ​ក្រុម​ទី​១ មាន​ចំនួន​៤៤​ក្រុម ចែកចេញ​ជា​០៦​ជុំ ដោយ​បង្កើត​ជា​ក្រុម​ជ័យលាភី ចំនួន ២២​ក្រុម ដែល​ជា​ក្រុម​ប្រកួត​ឈ្នះ​ក្នុងចំណោម​៤៤​ក្រុម ដោយ​បង្កើត​ឱ្យមាន​ជ័យលាភី​ពី​លេខ​១ ដល់​លេខ​៤​។ ហើយ​គណៈកម្មការ​បង្កើត​ជា​ក្រុម​កិត្តិយស ចំនួន ២២​ក្រុម ដែល​ជា​ក្រុម​ប្រកួត​ចាញ់​ក្នុងចំណោម ៤៤​ក្រុម ដោយ​បង្កើតឱ្យមាន​អ្នកឈ្នះ​១​ក្រុម​។ ក្នុងនោះ​ក៏​មាន​ក្រុមទី​២ ដែល​ជា​ក្រុម All-STAR មាន​ចំនួន​៨​ក្រុម ដែល​បង្កើតឱ្យមាន អ្នកឈ្នះ​លេខ​១ និង​លេខ​២​។​

​ការបង្កើត​ការប្រកួត​វាយ​សី​វិស័យ​យុត្តិធម៌​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២១ ដោយ​មាន​ការចូលរួម​ពី​សំណាក់ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និង ក្រឡាបញ្ជី ដែល​សុទ្ធសឹង​ជា​មន្ត្រី​អនុវត្ត​ផ្នែក​ច្បាប់​។​

​កម្មវិធី​នេះ​បានបញ្ចប់ បន្ទាប់​ពី​ពី​គណៈអធិបតី​អញ្ជើញ ប្រគល់​ពានរង្វាន់ និង​សម្ភារ​កីឡា ដល់​ជ័យលាភី ប្រកប​ដោយ​ភាពស្និទ្ធស្នាល ហើយ​កីឡាករ​ទាំងអស់ ទទួល​ស្វាគមន៍​យ៉ាង​ក្រៃលែង​នូវ​អនុសាសន៍​របស់​រដ្ឋមន្ត្រី ដើម្បី​បន្ត​ស្មារតី​កីឡា និង​ជា​ការចូលរួម​ចំណែក​បន្តទៀត ក្នុង​គោលបំណង​ពង្រីក​ឱ្យ​ទៅជា​ផ្នែក​មួយ​នៃ​ការប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ។​

​សូមបញ្ជាក់​ថា កម្មវិធី​ប្រកួត​វាយ​សី​ថ្ងៃនេះ រៀបចំ​ជា​ឡើង​ជា​លើក​ទី​៣ បន្ទាប់​ពី​ការបង្កើតឡើង និង​កា​ប្រកួត​កាលពី ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ចំនួន​២​ដង​រួចមកហើយ ៕

Filed in: ព័ត៌មានជាតិ