ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត មានប្រសាសន៍ថា ៖ មិន​ត្រូវ​ទុក​មន្ត្រី​ណា​ម្នាក់​អោយ​នៅ​ឯកា​ឡើយ​ពេល​គាត់​ជួប​បញ្ហា​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត មានប្រសាសន៍ថា ៖ មិន​ត្រូវ​ទុក​មន្ត្រី​ណា​ម្នាក់​អោយ​នៅ​ឯកា​ឡើយ​ពេល​គាត់​ជួប​បញ្ហា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ព្រឹក​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​លោក​អនុសេនីយ៍ឯក រស់ ហ៊​ន នាយរង​ផ្នែក​ចរាចរណ៍​សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បា​អំពៅ និង​ជា​មន្ត្រី​សកម្ម​ម្នាក់​ក្នុង​ការបំពេញ​ភារកិច្ច​ជូន​អង្គភាព ក៏ដូចជា​សកម្ម​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​។​ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​ដល់​គេហដ្ឋាន​នោះដែរ ឯកឧត្តម​ស្នងការ​ក៏​បាន​នាំយក​ជា​សម្ភារៈ និង​ថវិកា​មួយចំនួន​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​សម្រាក​ព្យាបាល​ផងដែរ​។​

​ជាមួយ​នោះ លោក​អនុសេនីយ៍ឯក រស់ ហ៊​ន ក៏​បាន​សម្តែង​នូវ​អារម្មណ៍​រំភើប​រីករាយ​យ៉ាងខ្លាំង និង​សម្តែង​ការដឹងគុណ​ដល់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែល​ជា​ថ្នាក់ដឹកនាំ​មួយ​ដ៏​ល្អ ដែល​តែងតែ​យកចិត្តទុកដាក់ ដល់​សុខ​ទុក្ខម​មន្ត្រីក្រោមឱវាទ​។​
​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ឯកឧត្តម​ស្នងការ​បាន​ទៅសួរសុខទុក្ខ​លោក​អនុសេនីយ៍ឯក រស់ ហ៊​ន ដល់​គេហដ្ឋាន​របស់​លោក​៕

Filed in: ព័ត៌មានជាតិ