ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អភិបាលរងខណ្ឌ​៧​មករា​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​អំពើ « ផិត​ក្បត់ »

​អភិបាលរងខណ្ឌ​៧​មករា​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​អំពើ « ផិត​ក្បត់ »
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្តសៀមរាប ៖ លោក​ឧត្តសេនីយ៍ត្រី ប៉ោ វណ្ណ​និត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កំលាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ចំនួន​០៨​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថា ដា​លុច មេបញ្ជាការរង​ទទួល​ការងារ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស បាន​ចុះ​ដល់​បន្ទប់​Condo​មួយកន្លែង ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្ត​សៀមរាប​នៅ​វេលា​ម៉ោង​២៣:៣០​នាទី ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២១ ។​

​តើ​យកមុខ​ទៅ​ទុក​នៅ​កន្លៀត​ណា​លោក​ព្រះ​! ខណ​: លោក ហៀក ចាន់​លាង ដែល​គេ​ស្គាល់​ថា មាន​តួនាទី​ជា អភិបាលរងខណ្ឌ​៧​មករា នៅ រាជធានី​ភ្នំពេញ ត្រូវបាន ស្ត្រី​ជា​ប្រពន្ធ ប្តឹង កម្លាំង​កង​រាជ​អាវុធ ហត្ថ​ខេត្តសៀមរាប ឲ្យ​ចាប់​ឃាត់ខ្លួន រួម​និង​ស្រី​ស្នេហ៍ ពាក់ព័ន្ធ​នឹង​អំពើ « ផិត​ក្បត់ » កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​៣០ មករា ២០២១ ខណៈ​រូបលោក​កំពុង​នៅ​ជាមួយ​ស្រី​ស្នេហ៍ កំពុង​រស់នៅ​ក្នុង​ខុន​ដូរ​មួយកន្លែង ក្នុង​ខេត្ត​សៀមរាប បច្ចុប្បន្ន លោក ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំ រឿង​បញ្ជូនមក​សាលាដំបូង​ខេត្តសៀមរាប ចំណែក (​ស្រី​ស្នេហ៍​) ត្រូវបាន​អនុញ្ញាតិ​អោយ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

​បើ​យោង​តាមផេក​ផ្លូវការ GRK SiemReap Page បាន​ឲ្យ​ផ្សាយ​ឲ្យ​ដឹងថា ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តសេនីយ៍ត្រី ប៉ោ វណ្ណ​និត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កំលាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ចំនួន​០៨​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថា ដា​លុច មេបញ្ជាការរង​ទទួល​ការងារ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស បាន​ចុះ​ដល់​បន្ទប់​Condo​មួយកន្លែង ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។ ខណៈ​នោះ​កំលាំង​ជំនាញ​ឃើញ​ឈ្មោះ ហេង បូឡែន ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​រស់នៅ​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​និង​ឈ្មោះ​ហៀក ចាន់​លាង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ កំពុង​តែ​នៅក្នុង​បន្ទប់​ជាមួយគ្នា ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប កំលាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ធ្វើការ​នាំខ្លួន​បុរស​-​ស្ត្រី​ទាំង​២​នាក់​មក​ការិយាល័យ​ជំនាញ​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​អំពើ​ផិត​។​

​ក្រោយ​ពី​ការ​ស្តាប់​ចម្លើយ​របស់​ការិយាល័យ​ជំនាញ និង​ដោយ​មាន​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត កំលាំង​ជំនាញ​បាន​ធ្វើ​ការឃាត់ខ្លួន​ឈ្មោះ​ហៀក ចាន់​លាង ភេទ​ប្រុស កសាង​សំណុំរឿង​បញ្ជូន​មក​សាលាដំបូង​ខេត្តសៀមរាប ចំណែក​ឈ្មោះ បូឡែន ភេទ​ស្រី អាយុ​២៥​ឆ្នាំ​(​ស្រី​ស្នេហ៍​) ត្រូវបាន​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ។​

​សូមបញ្ជាក់​ថា​ការឈាន​ទៅ​ដល់​ការ​បង្រា្ក​ប​នេះ ដោយសារតែ​មាន​បណ្តឹង​ពី​ស្ត្រី ជនរងគ្រោះ​ឈ្មោះ ជ​.​ក​.​រ​.​ណ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បឹង​ឈូក សង្កាត់​និរោធ៍ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ (​ត្រូវជា​ប្រពន្ធ​ស្របច្បាប់​របស់​ជនសង្ស័យ​) ៕

 

Filed in: ព័ត៌មានជាតិ