ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម ទៀ សីហា បាន​អមដំណើរ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ចុះ​ពិនិត្យ​ការសាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប​

ឯកឧត្តម ទៀ សីហា បាន​អមដំណើរ​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា​ចុះ​ពិនិត្យ​ការសាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម ប្រាក់ សោភ័ណ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​អញ្ជើញ​ចុះ​មើល​សកម្មភាព​ការស្ថាបនា​ផ្លូវ​នៅ​ខេត្ត​សៀមរាប​។​

​ចេញពី​ទស្សនកិច្ច​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី បានបង្ហាញ​ចំណាប់​អារម្មណ៍​លើ​គេហទំព័រ​ហ្វេ​សប៊ុក​ថា “​ទិដ្ឋភាព​នៃ​ការសាង់សង់​ផ្លូវ​នេះ​បាន​ស​បញ្ជាក់ថា ទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ យ៉ាងណាក៏ដោយ ក៏​ការណ៍​នេះ​មិន​បាន​ធ្វើឲ្យ​មាន​ការប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើយ​។

​ផ្ទុយទៅវិញ ការអភិវឌ្ឍ​នេះ​គឺជា​ការជួយ​ស្តារ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប និង​ជា​ការត្រៀម​ទទួល​ទេសចរ​មកកាន់​ខេត្ត​សៀមរាប​ក្រោយ​វិបត្តិកូ​វីដ​១៩​។​”
​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋបាល​ខេត្តសៀមរាប​បាន​បង្ហាញ​ថា ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨.៧៤​គីឡូម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកា​ជាតិ​សរុប​ប្រមាណ ១៤០​លាន​ដុល្លារ​អាមេរិក និង​ថវិកា​ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅ​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ​។ តាមរយៈ​គម្រោង​សាងសង់​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ នឹង​ធ្វើឲ្យ​ទីក្រុង​សៀមរាប ប្រែក្លាយ​រូបរាង​ជា​ទីក្រុង​ទំនើប និង​ទេសចរណ៍ ដ៏​មាន​សក្តានុពល ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​ជា​តំបន់​ស្នូល​នៃ​ប៉ូល​អភិវឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ ស្រប​តាម​រូបសាស្ត្រ​ទីក្រុង រួមជាមួយ​ការគិតគូរ​ដល់​ការការពារ និង​កែលម្អ​បរិស្ថាន ផា​សុកភាព​របស់​ប្រជាពលរដ្ឋ និង​ការរៀបចំ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ (Smart City) ផងដែរ​។​

​ក្រោយពី​បញ្ចប់​ការស្ថាបនា​ទៅ គម្រោង​នេះ​នឹង​ដើរតួ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា ត​ភ្ជាប់​ទីប្រជុំជន ទៅ​ជាយក្រុង និង​ត​ភ្ជាប់​ទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់ៗ និង​បណ្តាញ​ខ្សែ​ផ្លូវ​ជាតិ​នានា សំដៅ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​ក្នុង​ទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន ធុរជន និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ជា​ការរួមចំណែក​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩​។​

​សូម​ជម្រាប​ផងដែរ​ថា គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​នេះ​បាន​ធ្វើឡើង បន្ទាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​បញ្ចេញ​កញ្ចប់​ថវិកា​ចំនួន​១៥០​លាន​ដុល្លារ​អាមេរិក កាលពី​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២០​កន្លង​ទៅ​ថ្មីៗ​នេះ​។​

Filed in: ព័ត៌មានជាតិ