ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោក សុខ ពេញវុ​ធ អញ្ជើញ​នាំយកណោ​យ មនុស្យ​ធម៌ របស់ សម្ដេច​កិត្ត​ព្រឹទ្ធ ចែកជូន​ប្រជាពលរដ្ឋ ចំនួន​១៤​គ្រួសារ រស់នៅ​សង្កាត់​វត្តភ្នំ និង​សង្កាត់​ផ្សារ​ចាស់​

លោក សុខ ពេញវុ​ធ អញ្ជើញ​នាំយកណោ​យ មនុស្យ​ធម៌ របស់ សម្ដេច​កិត្ត​ព្រឹទ្ធ ចែកជូន​ប្រជាពលរដ្ឋ ចំនួន​១៤​គ្រួសារ រស់នៅ​សង្កាត់​វត្តភ្នំ និង​សង្កាត់​ផ្សារ​ចាស់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ បាន​អញ្ជើញ នាំយក​អំណោយ មនុស្សធម៌ របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ ប្រជាពលរដ្ឋ រស់នៅ សង្កាត់​វត្តភ្នំ និង សង្កាត់​ផ្សារ​ចាស់​ចំនួន​១៤​គ្រួសារ …

​នា​ល្ងាច​ថ្ងៃ​សុក្រ ៩​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង ១៦:០០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខណ្ឌដូនពេញ និង ភរិយា បាន​អញ្ជើញ នាំយក​អំណោយ មនុស្សធម៌ របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ ទីទាល់ក្រ ក្នុង សង្កាត់​វត្តភ្នំ និង សង្កាត់​ផ្សារ​ចាស់ ចំនួន​១៤​គ្រួសារ ។​

​អំណោយ​ដ៏​សប្បុរស​ទាំងនោះ រួមមាន ថវិកា​ចំនួន ៤០,០០០​រៀល​, អង្ករ ០១​បាវ ស្មើរ ២៤​គីឡូក្រាម​, មី ០១​កេស​, ទឹកត្រី ០១​យួរ និង ថ្នាំ​ដុះធ្មេញ ០១​យួរ និង សំភា​រះ​ផ្ទះបាយ​មួយចំនួន ។​

​នៅ​ចំពោះមុខ លោក​អភិបាល បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ដោយ​សេចក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត ពី​សំណាក់ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេរ និង ឯកឧត្ដម តែងតែ​ផ្ញើ​នូវ​ការ​នឹករលឹក​ចំពោះ​ប្រជាពលរដ្ឋ នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុងប្រទេស​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ