ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​ស្ដីអំពី​”​គម្រោង​បន្លែ ផ្លែឈើ​កម្ពុជា ដើម្ប​បង្តើត ប្រាក់ចំណូល និង​អាហារូបត្ថម្ភ ដំណាក់កាល​ទី​៣(CHAlNPhase lll)

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា​ស្ដីអំពី​”​គម្រោង​បន្លែ ផ្លែឈើ​កម្ពុជា ដើម្ប​បង្តើត ប្រាក់ចំណូល និង​អាហារូបត្ថម្ភ ដំណាក់កាល​ទី​៣(CHAlNPhase lll)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​វេលា​ម៉ោង​១៥:៣០ នាទី​រសៀល ថ្ងៃ​សុក្រ ០៩​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ មាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីអំពី “​គម្រោង​បន្លែ ផ្លែឈើ​កម្ពុជា ដើម្បី​បង្កើត​ប្រាក់ចំណូល និង​អាហារូបត្ថម្ភ ដំណាក់កាល​ទី​៣ (CHAIN Phase III)” រវាង​អគ្គនាយកដ្ឋាន​កសិកម្ម ជាមួយ​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) តំណាង​ដោយ​លោក Markus Burli ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី វេង សាខុន និង​មាន​វត្តមាន​ការចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ លោកស្រី Alexandra Mandelbaum នាយក​អង្គការ SNV ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក Rik Overmars ប្រធាន​ក្រុម​គម្រោង CHAIN ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​។​

​បន្ទាប់​ពី​របាយការណ៍​ស្វាគមន៍​របស់​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម មតិយោបល់​របស់​លោក​ស្រី Alexandra Mandelbaum នាយក​អង្គការ SNV ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Markus Burli នាយក​កិច្ចសហប្រតិបត្តិការ នៃ​ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) ដែល​លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ផលិតកម្ម​សាកវប្បកម្ម​កម្ពុជា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ជាពិសេស​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមកនេះ ឃើញ​ថា​ផលិតកម្ម​បន្លែ​ក្នុងស្រុក​បាន​ផ្គត់ផ្គង់​បាន​ជាង ៦៨% នៃ​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​។

​លោក Markus Burli បន្ថែមថា ទីភ្នាក់ងារ​ស្វីស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) នឹង​បន្ត​ផ្តល់​កិច្ច​គាំទ្រ​ដល់​ក្រសួង រួម​គ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព ដើម្បី​បង្កើន​ប្រាក់​ចំណូល​គ្រួសារ និង​អាហារូបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា​។​

​មាន​មតិ​ទៅ​កាន់​អង្គពិធី ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​គ្នា​បាន​យ៉ាង​ល្អប្រសើរ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​អគ្គនាយកដ្ឋាន​កសិកម្ម និង​ទីភ្នាក់ងារ SDC ធ្វើឲ្យ​គម្រោង CHAIN ដំណើរ​ទៅ​ដោយ​រលូន និង​ទទួលបាន​ជោគជ័យ ឈាន​ដល់​ការរៀបចំ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​លើ​គម្រោង CHAIN ដំណាក់កាល​ទី​៣ នាពេលនេះ​។ ទាក់ទង​នឹង​កម្មវត្ថុ​ខាងលើ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​ថា ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព កំណើន​ប្រជាជន ព្រម​គ្នា​នឹង​កំណើន​សេដ្ឋកិច្ច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កម្រិត​ជីវភាព​របស់​ប្រជាជន​កាន់តែ​ល្អប្រសើរ ដែល​ជា​ហេតុ​ឈាន​ទៅ​ធ្វើ​ការកែប្រែ​ទម្លាប់​នៃ​ការបរិភោគ​បន្លែ ផ្លែឈើ ត្រី សាច់ ដោយ​ផ្តោត​ភ្ជង់​ជាសំខាន់​លើ​គុណភាព និង​សុវត្ថិភាព​ជា​ចំបង ស្របពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​ធ្វើ​ការដាំដុះ ជំរុញ​ការផលិត​រួម​មាន​ការចិញ្ចឹម​ជ្រូក មាន់ ទា ត្រី និង​បន្លែ ផ្លែឈើ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដោយ​យក​ឱកាស​នេះ​បង្កើត​ជា​កាលានុវត្តភាព​សម្រាប់​វិស័យ​កសិកម្ម ខណ​:​កម្ពុជា​កាត់បន្ថយ​ការ​នាំចូល​ពី​ខាងក្រៅ​។

​កន្លងមកនេះ រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជា​សេនាធិការ​បាន​ខិតខំ​ប្រមូលផ្តុំ និង​ប្រើប្រាស់​ធនធាន សក្តានុពល​ដែល​មាន​ស្រាប់ ព្រមទាំង​កៀងគរ​ជំនួយ​បន្ថែម​ទៀត សំដៅ​លើកកម្ពស់ ផលិតភាព​ផលិតកម្ម​កសិកម្ម និង​ពាណិជ្ជូប​នីយកម្ម​កសិកម្ម ដោយ​បង្វែរ​ទិស​ពី​ការអភិវឌ្ឍ​តាមបែប​វិបុល​កម្ម ទៅកាន់​ការអភិវឌ្ឍ​តាម​បែប​ប្រពលវប្បកម្ម និង​កសិពាណិជ្ជកម្ម ពោល​គឺ​ការពង្រីក​សមត្ថភាព​ដាំ​ដុះ​លើ​ផ្ទៃដី​ដែល​មាន​ស្រាប់ តាមរយៈ​ការបង្កើន​រដូវ​ដាំ​ដុះ ដោយ​ប្រើប្រាស់​បច្ចេកទេស បច្ចេកវិទ្យា​ទំនើប ប្រើប្រាស់​គ្រាប់ពូជ​មាន​គុណភាព​ល្អ និង​ការបង្កើន​តម្លៃ​បន្ថែម​ក្នុងការ​កែច្នៃ​កសិផល ឆ្លើយតប​ទៅ​តាម​តម្រូវការ​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក​ទាំង​បរិមាណ គុណភាព សុវត្ថិភាព និង​ស្តង់ដា​។​

​គោលបំណង​សំខាន់​របស់​អនុស្សារណៈ​យោគយល់​គ្នា​នេះ គឺ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រត្តិបត្តការ​ក្នុង​ការអនុវត្ត​គម្រោង​ខាងលើ ដើម្បី​បង្កើន​ផលិតកម្ម​បន្លែ និង​ផ្លែឈើ​សុវត្ថិភាព ធានាបាន​និរន្តរភាព​នៃ​ប្រាក់ចំណូល និង​អាជីព​ប្រចាំ​គ្រួសារ បង្កើត​ការងារ ធានា​សន្តិសុខ​ស្បៀង កាត់បន្ថយ​ភាពក្រីក្រ និង​ការអភិវឌ្ឍ​ជនបទ សមស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩- ២០២៣ ដែល​បាន​កំណត់​ច្បាស់​នូវ​ចក្ខុវិស័យ​ប្រែក្លាយ​កសិកម្ម​កម្ពុជា ទៅ​ជា​កសិកម្ម​ទំនើប​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង បរិយាប័​ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និរន្តរភាព វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​លើ​សមិទ្ធផល​ដែល​គម្រោង​សម្រេចបាន ព្រម​ជាមួយ​បទ​ពិសោធន៍ និង​យុទ្ធសាស្ត្រ​អនុវត្ត​គម្រោង​ថ្មីៗ​ដែល​អាច​យកមក​ធ្វើ​ជា​គំរូ​សម្រាប់​ថ្នាក់​ជាតិ​ក្នុងការ​ពង្រីក​ទៅ​តំបន់​ដាច់ស្រយាល​នៅ​ទូទាំង​ប្រទេស ដើម្បី​ជំរុញ​អនុវិស័យ​សាកវប្បកម្ម​នេះ​ឲ្យបាន​រីកចម្រើន​ធានា​បាន​ប្រសិទ្ធ​ភាព និង​ប្រសិទ្ធ​ផល​។

​ជាថ្មី​ម្តងទៀត តាង​នាម​ឲ្យ​ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី​ជឿជាក់ថា តាមរយៈ​គម្រោង​នេះ សាកវប្បករ​នឹង​ទទួលបាន​បច្ចេកទេស​ទំនើប​លើ​ការ​ដាំ​ដុះ​ដំណាំ និង​ទីផ្សារ​បន្លែ ផ្លែឈើ​សុវត្ថិភាព ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​នៅ​តាម​ជនបទ និង​បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​គោលដៅ ដៃគូ​អភិវឌ្ឍន៍ និង​ជា ពិសេស​ទីភ្នាក់ងារ SDC ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ថវិកា សម្រាប់​អនុវត្ត​គម្រោង​ដោយ​បាន​ប្រែក្លាយ​ពី​តំបន់​គ្មាន​ផលិត​បន្លែ​មក​ជា​តំបន់​ផលិត​បន្លែ​សុវត្ថិភាព​គំរូ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​។

​ភ្ជាប់​ជាមួយ​សមិទ្ធផល​ដ៏​ធំធេង​នេះ លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទីភ្នាក់ងារ SDC ដែល​បាន​បញ្ជាក់ថា​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ការលើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យបាន​រីកចម្រើន​ថែម​ទៀត​។​

​សូម​ជម្រាប​ជូន​ថា តាម​របាយការណ៍​របស់ ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បានឲ្យដឹង​ថា​គម្រោង CHAIN មាន​រយះពេល ៨​ឆ្នាំ (២០១៤ – ២០២២) ដែល​មាន​ថវិកា​សរុប ១០​លាន​ដុល្លារ កំពុង​ប្រតិបត្តិ​ក្នុង​ខេត្ត​គោលដៅ​ចំនួន​០៤ គឺ​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ឧត្តរមានជ័យ ដោយ​ជ្រើសរើស​តំបន់​ដាច់ស្រយាល និង​ខ្ពង់រាប​ជាប់​ព្រំដែន​ថៃ ឡាវ និង​វៀតណាម ដែល​តំបន់​នោះ​ភាគច្រើន​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម​ដឹកជញ្ជូន​មាន​តំលៃ​ថ្លៃ ខ្វះ​ប្រភព​ទឹក​នៅ​រដូវប្រាំង និង​កម្រិតវប្បធម៌រ​បស់​ប្រជាជន​មាន​កម្រិត​ទាប​។​

​ក្នុង​រយ​:​ពេល ៦​ឆ្នាំ​កន្លងមកនេះ គម្រោង​បាន​កែប្រែ​កសិករ​ជិត ១០ ០០០​គ្រួសារ​ពី​ការ​ធ្វើ​ស្រែ តែមួយ​មុខ​មក​ប្រកប​របរ​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​សម្រាប់​អាហារូបត្ថម្ភ ពាក់កណ្តាល​អាជីវកម្ម និង​អាជីវកម្ម​ពេញលេញ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ដោយ​ជ្រើសរើស​ស្ត្រី​ជា​គោល​។

​គម្រោង​បាន​ផ្តោតជាសំខាន់​លើ​ខ្សែសង្វាក់​តម្លៃ​នៃ​សាកវប្បកម្ម​ក្នុង​ខេត្ត​គោលដៅ​ទាំងអស់ និង​ជំរុញ​កំណើន​ចំណូល​គ្រួសារ​ប្រកបដោយ​ចីរភាព និង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​សន្តិសុខ​ស្បៀង​គ្រួសារ និង​ភាព​ធន់​ទ្រាំ​ការប្រែប្រួល​អាកាសធាតុ​។​

Filed in: ព័ត៌មានជាតិ