ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ក្រុង​ពាលី​សាងសង់​អគារ​អាវុធហត្ថ ស្រុក​រមាស​ហែក​

នាយ​ឧត្តមសេនីយ៍ សៅ សុខា អញ្ជើញ​ក្រុង​ពាលី​សាងសង់​អគារ​អាវុធហត្ថ ស្រុក​រមាស​ហែក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ៩​កើត ខែ​មាឃ ឆ្នាំ​ជូត ទោស​ក័ ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​
​បាន​អញ្ជើញ​ក្រុង​ពាលី​សាងសង់​អគារ​រដ្ឋបាល​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រមាសសហែក ដែល​មាន​ទំហំ ៣២​ម x ៧​ម ដែល​ចំណាយ​ថវិការ​ជាង​៨​ម៉ឺន​ដុល្លារ ស្ថិតនៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ព្រមទាំង​មាន​ការ​អមដំណើរ​ពី​លោក លោកស្រី​ជា​ឧត្តមសេនីយ៍ វរ​សេនីយ៍ នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្ត ស្នងការរង​នគរបាល​ខេត្ត មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​តំណាង​សាខាគយ និង​រដ្ឋាករ​ខេត្ត តំណាង​សាខា​ពន្ធដារ​ខេត្ត ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាល អភិបាលរង​ស្រុក ព្រមទាំង​មន្ត្រីរាជការ​ស្រុក និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ជាច្រើនរូប​ទៀត​ផងដែ​។​

​នាយ​ឧត្តមសេនីយ៍ សៅ សុខា តែងតែ​ណែនាំ​ឲ្យ​កសាង​អគារ​កងរាជអាវុធហត្ថ​តាម​បណ្តា​ខេត្ត និង​តាម​ស្រុក​ក្រុង​ទាំងអស់​នៅ​ទូទាំង​ប្រទេស​។

​ដោយឡែក សម្រាប់​ខេត្ត​ស្វាយរៀង​ទីបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​តាម​បណ្តា​ស្រុក ក្រុង​ក៏​បាន​កសាង​ឡើង​ជា​បន្ត​បន្ទាប់​ដើម្បី​ផ្ដល់​កន្លែង​ធ្វើការ​ដល់ក​ង​កម្លាំង​បាន​សមរម្យ ក្នុង​ការរក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​ផង​ដែរ ៕​

Filed in: ព័ត៌មានជាតិ