ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​មជ្ឈដ្ឋាន​ទូទៅ​បាន​ចាត់ទុក​ទុរេន​កំពត​ជាប់​ចំណាត់ថ្នាក់​លេខ​១ និង​ជា​ដំណាំ​មួយ​ប្រកបដោយ​សក្តានុពល​របស់​ខេត្ត​កំពត​ផងដែរ​

​មជ្ឈដ្ឋាន​ទូទៅ​បាន​ចាត់ទុក​ទុរេន​កំពត​ជាប់​ចំណាត់ថ្នាក់​លេខ​១ និង​ជា​ដំណាំ​មួយ​ប្រកបដោយ​សក្តានុពល​របស់​ខេត្ត​កំពត​ផងដែរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ទុរេន​កំពត ត្រូវបាន​មជ្ឈដ្ឋាន​ទូទាំងប្រទេស​បាន​ចាត់ទុក​ជា​ទុរេន​ជាប់​លំដាប់​ថ្នាក់​លេខ​១​មាន​ភាពល្បីល្បាញ ប្រកបដោយ​សក្តានុពល ថែមទាំង​បាន​ចាត់ទុក​ជា​អត្តសញ្ញាណ​របស់​ខេត្ត​កំពត​ផងដែរ​។​

​ទាក់ទិន​នឹង​ការដាំដុះ​ទុរេន​នៅ​ខេត្ត​កំពត ប្រជាពលរដ្ឋ​ស្ថិត​តាម​តំបន់​និមួយៗ ពិសេស​ក្នុង​ភូមិសាស្ត្រ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្ត​កំពត បានឲ្យដឹងថា ការដាំ​ទុរេន​ពិតជា​ត្រូវ​មាន​ការថែទាំ​ហ្មត់ចត់ ពោល​គឺ​ចាប់​ដើម​យក​កូន​ទុរេន​មក​ដាំ​ក្នុង​រយៈពេល​៤​ទៅ​៥​ឆ្នាំ​ទើប​ចាប់ផ្តើម​ទាញយក​ផល​បណ្តើរៗ​។​កសិករ​បាន​អះអាង​ថា ការប្រមូល​ផល​ទុរេន​កំពត ចាប់ផ្តើម​ពី​ខែ​មេសា បន្ត​រហូត​ដល់​ចុង​ខែ​មិថុនា និង​ដល់​ខែកក្កដា ប៉ុន្តែ​ក៏​មាន​កន្លែង​ខ្លះ​ប្រមូល​ផល​នៅ​ខែ​ឧសភា​ផងដែរ​។​

​ដោយសារ​ទុរេន​កំពត​មាន​រសជាតិ​ផ្អែម ឆ្ងុយឆ្ងាញ់ ត្រូវបាន​គេ​ចាត់ទុក​ជា​ដំណាំ​ប្រកបដោយ​សក្តានុពល ជាប់​ជា​អត្តសញ្ញាណ​របស់​ខេត្ត​កំពត ហើយ​ទុរេន​គ្រប់​ប្រភេទ​ដែល​កសិករ​ដាំ​ដុះ​គឺ​សុទ្ធតែ​មាន​តម្លៃ​ខ្ពស់ ចាប់ពី​២​មឺ​ុ​នរៀល​ឡើងទៅ ក្នុង​១​គីឡូក្រាម ដោយ​ឈ្មួញ​តែងតែ​មក​ម៉ៅ​បេះ​ដឹកជញ្ជូន​ទៅ​លក់​បន្ត​នៅតាម​បណ្តា​ខេត្ត និង​ក្នុង​រាជធានី​ភ្នំពេញ​ទៀតផង​។​

​ពាក់ព័ន្ធ​នឹង​ដំណាំ​ទុរេន​ប្រកបដោយ​សក្តានុពល​របស់​ខេត្ត​កំពត​នេះ លោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពត បាន​ប្រាប់ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២១​នេះ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់ ភូមិសាស្ត្រ​ជា​ច្រើន​នៅក្នុង​ខេត្ត​កំពត តែង​ចូលចិត្ត​ប្រកប​ការងារ​ដាំ​ដំណាំ​ទុរេន ពិសេស​ក្នុង​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ព្រោះ​ទុរេន​កំពត មាន​ហាងឆេង​ខ្ពស់​ខុសពី​ទុរេន​នៅតាម​បណ្តា​ខេត្ត​នានា ហើយ​ផ្ទៃដី​ដែល​កសិករ​ដាំ​ទុរេន​ក្នុង​ខេត្ត មាន​សរុប ១២៣១​ហិកតា​។​លោក​បាន​បន្ថែមទៀតថា ក្រៅពី​ការដាំដុះ​ទុរេន កសិករ​រមែង​នាំគ្នា​ដាំ​ដំណាំ​រួមផ្សំ​ជាច្រើន​ប្រភេទ​ទៀត​ដែល​ធ្វើឲ្យ​ពួកគាត់​កាន់តែ​មាន​ជីវភាព​កស​ន់​តែ​ធូរធា ដោយ​ពុំ​បាន​ទុក​ដី​ឲ្យនៅ​ទំនេរ​ឥតប្រយោជន៍​នោះ​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ