ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាវុធហត្ថរាជធានីភ្នំពេញ បន្ថែមការអភិវឌ្ឍន៍ថ្មីមួយជំហានទៀត នាដើមឆ្នាំ២០២១!

អាវុធហត្ថរាជធានីភ្នំពេញ បន្ថែមការអភិវឌ្ឍន៍ថ្មីមួយជំហានទៀត នាដើមឆ្នាំ២០២១!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

(ភ្នំពេញ) កន្លងមក បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង និងដោយមានការណែនាំ ចង្អុលបង្ហាញពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអភិវឌ្ឍន៍ជាបន្តបន្ទាប់ តាមរយៈការធ្វើទំនើបកម្ម នូវសំណង់អាគារ រដ្ឋបាល ក៏ដូចជាកត្តាមនុស្សនិងកត្តាសម្ភារៈគ្រឿងបំពាក់គ្រប់ប្រភេទ មួយជំហានម្តងៗ ស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។

នៅរសៀលថ្ងៃទី២០ ខែមករា ដើមឆ្នាំ២០២១នេះ អាវុធហត្ថរាជធានីភ្នំពេញ បានសម្រេចនូវស្នាដៃថ្មីបន្ថែមទៀត ដោយបានកែលម្អរសំណង់អាគារទាំងស្រុងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ឲ្យមានភាពទំនើបស៊ីវីល័យ តាមស្តង់ដារួមរបស់អាវុធហត្ថរាជធានីភ្នំពេញ និងដោយបានការអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ព្រមទាំងមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន អាជ្ញាធរមូលដ្ឋានខណ្ឌ សង្កាត់ និងក្រុមការងារ ជាច្រើននាក់ទៀតផងដែរ។

សមិទ្ធិផលថ្មី របស់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកងដែលទើបសម្រេចបាននេះ គឺបង្ហាញអំពីការរីកចម្រើនរបស់ អាវុធហត្ថរាជធានីភ្នំពេញ បន្ថែមថ្មីពីលើសមិទ្ធិផលស្នាដៃជាច្រើន ដូចដែលធ្លាប់បានបង្ហាញនាពេលកន្លងមក មានដូចជាទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញផ្ទាល់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា និងកងរាជអាវុធហត្ថខណ្ឌដូនពេញ ហើយជាទស្សនវិស័យរបស់លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង នឹងបន្តកសាង សមិទ្ធិផលតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌ ចំនួន១១ផ្សេងទៀតជាបន្តបន្ទាប់មួយជំហានម្តងៗ ឲ្យមានភាពទំនើបតាមស្តងដារួមតែមួយគ្រប់ៗខណ្ឌ៕

Filed in: ព័ត៌មានជាតិ