ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​សហកា​រ​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ អ្នក​ផលិត វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម ដើម្បី​ធានាបាន​នូវ​ស្តង់ដា​ផលិត កែច្នៃ វេច​ខ្ចប់ ធានា​បាន​គុណភាព និង​សុវត្ថិភាព​

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​សហកា​រ​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ អ្នក​ផលិត វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម ដើម្បី​ធានាបាន​នូវ​ស្តង់ដា​ផលិត កែច្នៃ វេច​ខ្ចប់ ធានា​បាន​គុណភាព និង​សុវត្ថិភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ អនុវត្ត​តាម​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​និង​កំពុង​សហកា​រ​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាកសិករ អ្នក​ផលិត វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​កសិកម្ម​យកចិត្តទុកដាក់​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម​តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ ការប្រើប្រាស់​ពូជ​សុទ្ធ ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​ឲ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ស្លាក​សញ្ញា​វេច​ខ្ចប់ ការរៀបចំ​ចងក្រង​ជា​ក្រុម ឬ​បណ្តុំ​ផលិត ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ច សន្យា​។​ល​។ ដើម្បី​ធានាបាន​នូវ​ស្តង់ដា​ផលិត កែច្នៃ វេច​ខ្ចប់ ធានា​បាន​គុណភាព និង​សុវត្ថិភាព ឆ្លើយតប​បាន​តាម​និយាម​ទីផ្សារ​នាំចេញ​ក្នុង​តំបន់ និង​អន្តរជាតិ​។​

​តាម​អ្វី​ដែល​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បញ្ជាក់​ក្នុង​របាយការណ៍​កាលពី​ថ្ងៃទី​២០ ខែ​មករា បានឲ្យដឹង​ថា​ដើម្បី​ចូលរួម​ចំណែក​បំពេញ​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការនាំចេ​ញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ សំដៅ​ធានា ឬ​បញ្ជាក់ឲ្យ​បាន​សុក្រឹត្យ​អំពី​គុណភាព និង​សុវត្ថិភាព​កសិផល ឆ្លើយតប​តាម​តម្រូវការ​របស់​អ្នក​បញ្ជា​ទិញ ឬ​ប្រទេស​នាំចូល មន្ទីរពិសោធន៍​ជាតិ​កសិកម្ម (National Agriculture Laboratory-NAL) ស្ថិតក្រោម​អគ្គនាយកដ្ឋាន​កសិកម្ម បាននិងកំពុង​បំពេញបេសកកម្ម​សំខាន់​ក្នុង​ការចូលរួមចំណែក និង​គាំទ្រ​លើ​ការងារ​ពិសោធន៍ វិភាគ និង​ស្រាវ ជ្រាវ​គ្រប់មុខ​ដំណាំ ជាពិសេស​លើ​ការ​ពង្រឹងគុណភាព និង​សុវត្ថិភាព​កសិផល​។

​តួនាទី និង​ភារ កិច្ច​របស់ NAL គឺ​សំដៅ​ដល់​ដំណើរការ​វិភាគ ត្រួតពិនិត្យ​លើ​ធាតុ​ចូល​កសិកម្ម សារធាតុ​សរីរាង្គ និង​អ​សរីរាង្គ ដើម្បី​រកឲ្យឃើញ​កម្រិត​បរិមាណ​សារធា​តុ​ដែលមាន​កម្រិត​ភាព​សុទ្ធ និង​សំណល់​នៃ​ធាតុ​សកម្ម​មាន​នៅក្នុង​ដី ជី ទឹក រុក្ខជាតិ ថ្នាំ​កសិកម្ម និង​ពពួក​មីក្រូ​សារពាង្គ​កាយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​។​

​ឆ្លើយតប​តាម​បរិបទ​នៃ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម ដើម្បី​ការនាំ​ចេញ​កសិផល NAL បាន​និង​កំពុង​ដំណើរកា​រ​វិភាគ និង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ល្អប្រសើរ​ទ្បើង​ថែមទៀត​ទាំង​ធនធានមនុស្ស ឧបករណ៍ សម្ភារ និង​សេវាកម្ម ដើម្បី​ឆ្លើយតប​ឲ្យបាន​ទាន់​ពេល និង​មាន​ប្រសិទ្ធភាព​ទៅតាម​សំណូមពរ​របស់​អតិថិជន និង​ទីផ្សារ​នាំចេញ​។​

​បច្ចុប្បន្ន NAL បាន​និង​កំពុង​ផ្តល់​សេវាកម្ម​ជូន​សាធារណ​មួយចំនួន​លើ​ការវិភាគ សេវា​គាំទ្រ​លើ​ការងារ​ពិសោធន៍​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍ ការវិភាគ​ពាក់ព័ន្ធ​នឹង​ការកំណត់​តំបន់​ដាំ​ដុះ ការ​គ្រប់ គ្រង និង​អភិរក្ស​ធនធាន​ដី និង​សេវា​ចូលរួម​លើ​ការងារ​សហការ និង​អន្តរាគមន៍ ដែល​ត្រូវបាន អនុវត្ត​ជា​ប្រចាំ​ដើម្បី​ទ្រទ្រង់ និង​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ទ្បើង​ដល់​ការអភិវឌ្ឍ​អនុវិស័យ​ដំណាំ ដោយ​ក្នុង​នោះ​ក៏​បាន​រាប់បញ្ចូល​ផងដែរ​នូវ​ការរួមចំណែក​រកប្រាក់​ចំណូល​ជូន​រដ្ឋ​។ ព្រម​ជាមួយគ្នានេះ NAL មាន​សមត្ថភាព​អាច​ធ្វើ​ការវិភាគ​លើ​កម្មវត្ថុ​មួយចំនួន​ដូចខាងក្រោម​៖
១- ការវិភាគ​យ​ថា​ប្រភេទ​លើ​ពពួក​ម៉ាក្រូ​ធាតុ និង​មីក្រូ​ធាតុ​នៅលើ​សំណាក​ដី ជី ទឹក​កសិកម្ម និង​រុក្ខជាតិ ដែល​ជា​វិញ្ញាសារ​សំខាន់​ក្នុង​ការ​កំណត់​រក​កម្រិត​សារធាតុចិញ្ចឹម​ចម្បង N.P.K និង​សារធាតុ​រួមផ្សំ​ដែល​ដំណាំ​ត្រូវការ​។​
២- ការវិភាគ​គុណភាព​ថ្នាំ​កសិកម្ម ដែល​បាន​រួមចំណែក​ផ្តល់​ផលប្រយោជន៍ និង​ផលចំណេញ​ដល់​កសិករ អ្នកប្រើប្រាស់ ដើម្បី​បញ្ចៀស និង​ទប់ស្កាត់​កម្រិត​លាយ​ផ្សំ​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស មុន​ធ្វើ​ការចុះបញ្ជី​អនុញ្ញាតឲ្យ​ធ្វើ​អាជីវក​ម្ម ឬ​ប្រើប្រាស់ ដែល​អាច​នាំ​ឲ្យ​បង្ក​ហានិភ័យ​ផ្សេងៗ​ដល់​សុខភាព​មនុស្ស សត្វ រុក្ខជាតិ និង​បរិស្ថាន​។​
៣- ការវិភាគ​សំណល់​ថ្នាំ​កសិកម្ម ដែល​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ និង​មាន​សារៈប្រយោជន៍ ចំពោះ​សេដ្ឋកិច្ច​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​។ ការវិភាគ​នេះ​គឺ​ជា​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការបង្កើន​ភាពជឿជាក់ និង​ទំនុកចិត្ត​របស់​អតិថិជន​ចំពោះ​ផលិតករ​ទៅលើ​ការអនុវត្ត​កសិកម្ម​ល្អ (GAP) ឬ​កសិកម្មសរីរាង្គ ដែល​ជា​សក្ខីភាព បញ្ជាក់​ពី​ការអនុវត្ត​វិធាន​បច្ចេកទេស​យ៉ាង​ល្អ​ខ្ជាប់ខ្ជួន មិន​កេង​បន្លំ ធានាបាន​នូវ​គុណភាព សុវត្ថិភាព និង​សុខុមាលភាព មនុស្ស សត្វ រុក្ខជាតិ និង​បរិស្ថាន​។​
៤- ការវិភាគ​លើ​ពពួក​មីក្រូ​សារពាង្គកាយ​បង្ក​គ្រោះថ្នាក់ ដោយ​ភាគច្រើន​តែង​កើតមាន​នៅ​លើ​ចំណីអាហារ​បង្ក​ទ្បើង​ដោយ​ពពួក​មេរោគ ផ្សិត បាក់តេរី វីរុស និង​នេ​ម៉ាតូ​ត ដែល​ជា​សមាសភាព​ចង្រៃ​បណ្តាលមកពី​ការផលិត ការ​លាយ​ផ្សំ​មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​កង្វះ​អនាម័យ​។​
៥- ការវិភាគ​គុណភាព​គ្រាប់ពូជ​ដំណាំ និង​ការបណ្តុះ​ជាលិកា​វប្បកម្ម ដែល​ដើរតួនាទី​សំខាន​ក្នុង​ការលើកកម្ពស់់​ប្រសិទ្ធភាព​សេដ្ឋកិច្ច ប្រសិទ្ធភាព​ដំណុះ​គ្រាប់ពូជ និង​ជា​កត្តា​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​កំណើន​ទិន្នផល និង​តម្រូវការ​ទីផ្សារ “​ពូជ​ដំណាំ​ល្អ នឹង​ទទួលបាន​ផល​ល្អ​” ៕

Filed in: ព័ត៌មានជាតិ