ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ថវិកា​៥​លាន​រៀល ជូន​កីឡាករ​ប្រដាល់​រងរបួស​ព្រោះ​ចរាច​រណ៍

​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ថវិកា​៥​លាន​រៀល ជូន​កីឡាករ​ប្រដាល់​រងរបួស​ព្រោះ​ចរាច​រណ៍
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ឧបត្ថម្ភ​ថវិកា ៥​លាន​រៀល ដល់​ក្រុមគ្រួសារ​កីឡាករ​ប្រដាល់ ជឿន សុផាន់​ណា ដែល​កំពុង​សម្រាក​ព្យាបាល​របួស​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី សម្រាល​ការលំបាក​។​

​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២១ ថវិកា​អំណោយ​របស់​សម្ដេច​តេជោ ត្រូវបាន​ឯកឧត្តម ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា ចាត់ ឱ្យ​ក្រុម​ការងារ​មនុស្សធម៌​ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន យកទៅ​ប្រគល់ជូន​កីឡាករ ធឿន សុផាន់​ណា ដែល​កំពុង​សម្រាក ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រៅពី​នាំយក​ថវិកា​ជូន​ហើយ​នោះ ឯកឧត្តម ឌី វិជ្ជា និង​លោកស្រី ហ៊ុន ម៉ា​ណា បាន​ផ្តាំផ្ញើ​ឱ្យ​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​មើល ថែទាំ​អ្នកជំងឺ​កីឡាករ ធឿន សុផាន់​ណា ឱ្យបាន​ឆាប់​ជាសះស្បើយ​ផងដែរ​។​

​សូមបញ្ជាក់​ថា កីឡាករ ធឿន សុផាន់​ណា រៀន​បាន​ត្រឹម​ថ្នាក់​ទី​៦​ប៉ុណ្ណោះ ហើយក៏​បាន​ចាប់​អាជីព​ជា​អ្នក​ប្រដាល់​។ នៅពេល ដែល​គេ​ឱ្យ​ឡើង​ប្រកួត ទើប​អាច​ទទួល​ប្រាក់ចំណូល​ខ្លះ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។ ក្រៅពី​មាន​អាជីព​ជា​អ្នក​ប្រដាល់​ហើយ​នោះ កីឡាករ ធឿន សុផាន់​ណា បាន​ឆ្លៀត​ចាប់​របរ​ដឹកទំនិញ​ឱ្យ​គេ​ផង​ដែរ​។​

​ជា​អកុសល​នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែ​មករា ឆ្នាំ​២០២១ សុផាន់​ណា បាន​ទទួល​រងគ្រោះថ្នាក់​ចរាច​រណ៍ ពេល​កំពុង​ដឹកទំនិញ​ឱ្យ គេ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​។

​គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ សុផាន់​ណា មាន​អាការៈ​គ្រាំគ្រា​ខ្លាំង ប៉ះពាល់​ក្បាល បាក់​ក្ដោងច្រមុះ និង​ពិការភ្នែក​ខាងស្តាំ​៕

Filed in: ព័ត៌មានជាតិ