ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯកឧត្តម ឃួង ស្រេង ណែនាំ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច បន្ត​ត្រួតពិនិត្យ​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​កែច្នៃ​ឮ​ខ្លាំង​រំខាន​ដល់​អ្នកដទៃ

ឯកឧត្តម ឃួង ស្រេង ណែនាំ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច បន្ត​ត្រួតពិនិត្យ​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​កែច្នៃ​ឮ​ខ្លាំង​រំខាន​ដល់​អ្នកដទៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នា​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១ អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង ក្នុង​កិច្ចប្រជុំ ដោយ​មាន​វត្តមាន​ចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ផងដែរ បាន​បន្ត​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​វ​ឱ្យ​តឹងរឹង​បំផុត ចំពោះ​យានយន្ត​ដែល​បំពាក់​ស៊ី​ម៉ាំង បើកបរ​រោរិ៍​ម៉ាស៊ីនខ្លាំងៗ​រំខាន ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ធ្វើដំណើរ​តាម​ដងផ្លូវ ខណៈ​ដែរ​ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តីណែនាំ​មួយ​ជុំវិញ​បញ្ហា​នេះ ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទាំងអស់ អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ និង​មិនមាន​ការលើកលែង​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា «​ការងារ​នេះ​យើង​ត្រូវតែ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ មិន​ថា​ម៉ូតូ​ឬ​រថយន្ត​នោះទេ ពោល​គឺ​ឲ្យតែ​មានសំឡេង​រំខាន​ខុស​ពី​ធម្មតា គឺ​យើង​ត្រូវតែ​ឃាត់​ទុក ណែនាំ​អប់រំ និង​ឲ្យ​ពួកគាត់​ដោះ​ដូរ​មក​ជា​បំពង់​ស៊ី​ម៉ាំង​ធម្មតា​វិញ ទើប​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​បាន​។ ដើម្បី​អនុវត្ត​ការងារ​នេះ​ឲ្យបាន​ជោគជ័យ អាជ្ញាធរ​ខណ្ឌ​១៤ និង​មាន​ឧបករណ៍​វាស់​សំឡេង​ក្នុង​១​ខណ្ឌ​២​ទៅ​៣​គ្រឿង ដើម្បី​ឱ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​របស់​ខណ្ឌ​នីមួយៗ​មានលទ្ធភាព​ក្នុង​ការឃាត់ វាស់​សំលេង​យានយន្ត​ទាំងនោះ​»​។​

​ឯកឧត្តម​ឧត្តមសេនីយ៍ទោ សុង លី ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ផង​ដែរ​ថា អនុវត្ត​ទៅ​តាម​ការណែនាំ នៃ​វិធានការ​ឃាត់​យានយន្ត​ដែល​កែឆ្នៃ​ស៊ី​ម៉ាំង​លើ​នេះ ក្នុង​ការអនុវត្ត​ជា​លើក​ទី​មួយ​កម្លាំង​មាន សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់​យានយន្ត​ចំនួន​៦០​គ្រឿង និង​បាន​ធ្វើ​បច្ចុប្បន្នភាព​បាន​ចំនួន​៤០​គ្រឿង ប៉ុន្តែ​បើ​ទោះបីជា​មាន​ការណែនាំ​ថា ឲ្យ​អប់រំ​នឹង​ប្ដូរ​ស៊ី​ម៉ាំង​មក​ជា​ធម្មតា​វិញ ឱ្យ​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ គេហដ្ឋាន​វិញ​នោះ គឺ​យានយន្ត​ដែល​បាន​ឃាត់ទុក មិន​ទាន់​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​អស់​នៅ​ឡើយ​ទេ ដោយសារ​តែ​ម៉ូតូ​មួយចំនួន​មិនទាន់​មាន​ស៊ី​ម៉ាំង​ដើម្បី​ធ្វើ​ការផ្លាស់ប្ដូរ​។​

​ក្រៅ​ពី​ការលើកឡើង​ខាងលើ​ជុំវិញ​វិធានការ​ចំពោះ​ការបំពាក់​ស៊ី​ម៉ាំង​មាន​សំឡេង​ខ្លាំង​ខាងលើនេះ ការងារ​រៀបចំ​សណ្ដាប់ធ្នាប់ ក៏​ជា​ការងារ​មួយ​ដែល​ឯកឧត្តម ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ទទួលបាន​ការគាំទ្រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

ការអនុវត្ត​ការងារ​នេះ​គឺ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​របស់​យើង​កាន់តែ​មាន​សោភ័ណភាព មាន​សណ្ដាប់ធ្នាប់​សាកស​ម​ជា​ទីក្រុង​ដែល​មាន​ភាព​ស៊ីវិល័យ​ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តម ឃួ​ង ស្រេង បានបញ្ជាក់​ថា រាជធានី​ភ្នំពេញ​មិនមែន​សម្រាប់​តែ​អ្នក​មាន​ទេ តែ​ទីក្រុង​ភ្នំពេញ ដាច់ខាត​ត្រូវតែ​មាន​សណ្ដាប់ធ្នាប់ មាន​ភាព​ស៊ីវីល័យ​។ ដូច្នេះ​ទេ អាជ្ញាធរ​ទាំងអស់​ត្រូវ​មាន​វិធានការ​ជុំវិញ​រឺ​ម៉ក់ ដឹក​សំពីងសំពោង គឺ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ដឹកជញ្ជូន​ចូល​មក​កណ្ដាល​រាជធានី​នោះទេ​។ ជា​ជំហាន​ទី​១ ចំពោះរឺ​ម៉ក់​ម៉ូតូ​ដឹក​សំពីងសំពោង​នេះ អាជ្ញាធរ​ត្រូវ​ឃាត់​ដើម្បី​ធ្វើ​កិច្ចសន្យា​អប់រំ​ជា​លើកទីមួយ ទើប​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​វិញ​។ តែបើ​មាន​ជា​លើក​ទី​២ យើង​ត្រូវតែ​ធ្វើការ​ឃាត់​ពួក​គាត់​ទុក​៕

Filed in: ព័ត៌មានជាតិ