ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ស្នើ​ឱ្យ​ពលរដ្ឋ​ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ និង​ព្រំប្រទល់​ដី​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​

​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ស្នើ​ឱ្យ​ពលរដ្ឋ​ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ និង​ព្រំប្រទល់​ដី​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​៖ មានប្រសាសន៍​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១ នៅ​បរិវេន​វត្ត​ព្រំ​មរកត ឯកឧត្តម ហុក សុផល អភិបាលខេត្ត​ស្តីទី ក្នុងនាម​លោក​ជំទាវ​អភិបាលខេត្ត បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ និង​ព្រំប្រទល់​ដី​របស់​ខ្លួន ឱ្យបាន​ច្បាស់លាស់ ដើម្បី​ងាយស្រួល​ដល់​មន្ត្រី​ជំនាញ​ក្នុង​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ឱ្យបាន​ឆាប់រហ័ស ពីព្រោះ​ការធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​គឺជា ការកំណត់​ព្រំប្រទល់​ដីធ្លី​របស់​យើង​ដោយ​ស្របច្បាប់ ហើយ​ប័ណ្ណកម្មសិទ្ធិ​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការកំណត់​អត្តសញ្ញាណ​ដីធ្លី ងាយស្រួល​ចែក​បន្ត​ដល់​កូន ចៅ ជំនាន់​ក្រោយៗ សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់ ដោយ​គ្មាន​ជន​ណា​ម្នាក់​អាច​កេង​បន្លំ​បានឡើយ​។​

​ឯកឧត្តម ហុក សុផល បាន​មានប្រសាសន៍​លើកឡើងថា​៖ កន្លងមក​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ប្តេជ្ញា​អនុវត្តន៍​កំណែទម្រង់​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ក្នុងនោះ​ក៏​មាន​ការ​កំណែទម្រង់​វិស័យ​ដីធ្លី​ផងដែរ ទៅតាម​ការចាំបាច់​របស់​បងប្អូន​ប្រជាព​ល​រដ្ឋ​នៅ​មូលដ្ឋាន​យ៉ាង​ពិតប្រាកដ ដូច្នេះ​ការប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ពិតជា​មាន​ភាពងាយស្រួល​ក្នុង​ការផ្តល់​សិទ្ធិ​កាន់កាប់​ទ្រព្យសម្បតិ្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ដោយ​ស្របច្បាប់​។​

​ឯកឧត្តម​អភិបាល​ស្តីទី ក្នុងនាម​អភិបាល​ប៉ៃលិន​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចូលរួម​នា​ពេល​នេះ សូម​ជួយ​ផ្សព្វផ្សាយ​បន្ត​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដទៃទៀត ដែល​មិន​បាន​ចូលរួម​ឲ្យ​យល់ដឹង​ពី​នីតិវិធី នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដោយ​ត្រូវ​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន ដូចជា​៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព និង​សៀវភៅ​គ្រួសារ​ជា​ដើម ហើយ​ក្នុង នោះ​អាជ្ញាធ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នក​កាន់កាប់​ដី​ក្នុង​តំបន់​វិនិច្ឆ័យ​នេះ សូម​ផ្តល់​ភាពងាយស្រួល និង​ចូលរួម​សហការ​ឲ្យបាន​ល្អ​ជាមួយ​ក្រុមការងារ​ចុះ​បញ្ជីដីធ្លី ដើម្បីឲ្យ​ការអនុវត្ត​ន៍នីតិវិធី នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ជោគជ័យ​ទៅតាម​ផែនការ​។​

​លោក សូ សុខុន ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន បានឲ្យដឹងថា​៖ នីតិវិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ប្រព័ន្ធ​មាន ៥​ដំណាក់កាល​៖
១-​ត្រៀម​រៀបចំ គឺ​ការកំណត់​តំបន់​វិនិច្ឆ័យ ការបង្កើត​គណៈកម្មកា​រ​រដ្ឋបាល ការជូនដំណឹង កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ដំណើរការ​ផ្សព្វផ្សាយ ពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។
២-​ប្រតិ​ប​តិ្ត​ការ​បច្ចេកទេស គឺ​ការចុះ​កំណត់​ព្រំ វាស់វែង និង​វិនិច្ឆ័យ ដើម្បី​កសាង​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​។
៣-​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ (​ប្លង់​សុរិយោដី និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី​) រយៈពេល​១៥​ថ្ងៃ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី និង​អ្នកពាក់ព័ន្ធ ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ ស្ថានភាព​គ្រួសារ​និង​ក្បាល​ដី​របស់​ខ្លួន ព្រមទាំង​ធ្វើ​ការតវ៉ា​ក្នុងករណី​មាន​ការខុសឆ្គង​។
៤-​សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយការណ៍​ពី​លទ្ធផល​នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្ម​ការ​រដ្ឋបាល​ជូន​អភិបាលខេត្ត ដើម្បី​ពិនិត្យ និង​សម្រេច​លើ​ការផ្តល់​សិទ្ធិ​ចំពោះ​ក្បាល​ដី​ណា ដែល​មិន​មាន​ទំនាស់​ឬ​មាន​ការពាក់ព័ន្ធ​នឹង​ដី​របស់​រដ្ឋ និង​
៥-​ចុះបញ្ជី​ចេញ​ប័ណ្ណ និង​ចែក​ប័ណ្ណ ជូន​ម្ចាស់​ដី ។​

​សូមបញ្ជាក់​ថា​៖ ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ សម្រាប់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ គឺ​មាន​ប្រជាជន​សរុប​ចំនួន ៧២៦​គ្រួសារ ស្មើរ​នឹង​ចំនួន ៣១២៦​នាក់ ស្រី ៦១៦​នាក់ មាន​ផ្ទៃដី​ទំហំ ២២៩​ហិច​តា ស្មើរ​នឹង ១៤៣៤​ក្បាលដី ក្នុង​នោះ​ដី​លំនៅដ្ឋាន​ចំនួន ២០០​ហិច​តា និង​ដី​កសិកម្ម​មាន​ចំនួន ២៩​ហិច​តា ហើយ​ក្រុម​ការងារ​ចុះ​វាស់វែង​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នឹង​ចាប់ផ្តើម​វាស់វែង​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១៕

Filed in: ព័ត៌មានជាតិ