ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រអគារសិក្សា​នៅ​សាលាបឋមសិក្សា​សម្ដេច ជា ស៊ីម ខេត្ត​បាត់ដំបង

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រអគារសិក្សា​នៅ​សាលាបឋមសិក្សា​សម្ដេច ជា ស៊ីម ខេត្ត​បាត់ដំបង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​មករា ឆ្នាំ​២០២១ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារសិក្សា ១​ខ្នង និង​សមិទ្ធផល​នានា​នៅ​សាលាបឋមសិក្សា សម្ដេច ជាស៊ីម ខេត្ត​បាត់ដំបង ដែល​ស្ថិត​នៅក្នុង​សង្កាត់ ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ដោយ​មាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ ក្រសួង​ស្ថាប័ន្ធ​ពាក់ព័ន្ធ ក្រុមប្រឹក្សា អភិបាល អភិបាលរង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​អ្នក​ពាក់​ពន្ធ​ជាច្រើនរូប​ទៀត​ផង​ដែរ​។​

​សមិទ្ធិផល​ដែល​ត្រូវ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នាពេលនេះ​ត្រូវបាន​សាងសង់ និង​ជួស​ជួល​កែលម្អ​រួចរាល់ សរុប​អស់​ថវិកា​ចំនួន ៥០៥.២៣៧​ដុល្លារ​អាមេរិក​ដែល​ក្នុងនោះ​រួមមាន​៖ សាងសង់​អគារសិក្សា​ថ្មី ១​ខ្នង​មាន​កម្ពស់ ២​ជាន់​ស្មើ ១០​បន្ទប់ ដែល​មានឈ្មោះ​ថា អគារ​លោកជំទាវ ញ៉ែម សឿន ជា ស៊ីម ព្រមទាំង​បំពាក់​សំភារៈ​សិក្សា ដោយ​ចំណាយ​ថវិការ​ចំនួន​២៣៧ .២៣៧​ដុល្លារ ព្រមទាំង​បាន​ជុស​ជុល​កែលម្អ​បំពាក់​សំភារៈ ៖ អគារ​ទីចាត់ការ និង​សាលប្រជុំ​២​បន្ទប់ អគារសិក្សា​សម្តេច ជា ស៊ីម កម្ពស់​២​ជាន់ ស្មើនឹង​១៦​បន្ទប់​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង និង​កែលម្អ​សួនច្បារ ទីធ្លា​ក្មេង និង​ក្រៅ​បរិវេណ​សាលា​ដែល​ចំណាយ​ទឹកប្រាក់ ២៤១.៩០៨ និង​សាងសង់​ក្លោងទ្វារ​ថ្មី ចំណាយ​ថវិការ​អស់​២៦.០០០​ដុល្លារ​៕

​ដោយ​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​

Filed in: ព័ត៌មានជាតិ