ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញ​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង

​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញ​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា អធិបតី ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​។​

​ពិធី​បំពាក់​ឋានន្តរសក្តិ ជូន​ដល់​នាយទាហាន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង រួម​មាន​ថ្នាក់​វរសេនីយ៍ឯក​ចំនួន ០២​រូប​។ លោក​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បាន​មានប្រសាសន៍ថា ដោយ​មាន​ការដឹកនាំ​ប្រកបដោយ ភាពប៉ិនប្រសព្វ និង​ឈ្លាសវៃ របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ជានិច្ចកាល លោកនាយ​ឧត្តមសេនីយ៍ តែងតែ​យកចិត្តទុកដាក់​ខ្ពស់ ដល់​សុខទុក្ខ​របស់​នាយ នាយរង​អាវុធហត្ថ​គ្រប់រូប និង​បាន​ណែនាំ ចង្អុលបង្ហាញ ឱ្យ​កម្លាំង​អាវុធហត្ថ​ទាំងមូល ត្រូវ​ប្រឹងប្រែង​ហ្វឹកហ្វឺន រៀនសូត្រ សិក្សា​ស្រាវជ្រាវ ដើម្បី​កសាង​ខ្លួន​ឱ្យ​ក្លាយទៅជា​អាវុធហត្ថ​គំរូ ប្រកបដោយ ឆន្ទៈ ស្មោះត្រង់ ស្អាតស្អំ រាបសារ ឈ្លាសវៃ ក្លាហាន និង​ព្យាយាម​តស៊ូ ធ្វើឲ្យ​កងរាជអាវុធហត្ថ ទូទាំង​ប្រទេស អនុវត្តន៍​ការងារ​ទទួលបាន​ជោគជ័យ​។​

​ដោយឡែក ចំពោះ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង បាន​ចូលរួម​លះបង់​កម្លាំងកាយ កម្លាំងចិត្ត ដើរ​តាម​មាគ៌ា​ដឹកនាំ​របស់ លោកនាយ​ឧត្តមសេនីយ៍ ក្នុង​បុព្វហេតុ​ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង​បំពេញ​ការងារ​ទៅតាម​ច្បាប់​វិន័យ​កងទ័ព គោរព​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស ព្រមទាំង​មាន សីលធម៌ សុជីវធម៌​ល្អ ជាប្រចាំ ចាត់ទុក​ខ្លួនឯង​ជា​អ្នកបំរើ​រាស្ត្រ​គ្រប់ពេលវេលា និង​បាន​ប្តូរផ្តាច់​ក្នុង​ការថែរក្សា សន្តិភាព សុវត្ថិភាព និង​ការអភិវឌ្ឍន៍ ដែល​ប្រទេសជាតិ​យើង កំពុង​មាន​សព្វថ្ងៃ ឱ្យនៅ គង់វង្ស​រីកចម្រើន ត​ទៅ​មុខ​ជា​និរន្តរ៍ ជាពិសេស​លើ​ក​កំពស់​ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញា​ការពារ នូវ​រាជរដ្ឋាភិបាល ស្រប​ច្បាប់​ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នៅ​គ្រប់​កាលៈទេសៈ មិនឱ្យ​មាន បដិវត្ត​ពណ៌ កើតឡើង​ជា​ដាច់ខាត​។​

​ជា​ចុងបញ្ចប់ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាន​អំពាវនាវ​ឱ្យ​អាវុធហត្ថ​ខេត្ត​ស្វាយរៀង​ទាំងអស់ សូម​ដាស់តឿន​ក្រេីន​រំលឹក​ដល់ បងប្អូន ក្រុមគ្រួសារ​សាច់​ញាត ត្រូវ​ថែរក្សា​អនាម័យ​សុខភាព​ឱ្យបាន​ល្អ ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩​។​

​ពិធី​នេះ​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី មេបញ្ជាការរង លោក​នាយ​រង​សេនាធិការដ្ឋាន លោក​ប្រធាន​-​អនុប្រធាន​មន្ទីរ លោក លោកស្រី នាយការិយាល័យ និង​លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​-​ក្រុង​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ