ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​បើ​ទោះជា​យើង​ស្ថិត​ក្នុង​វិបត្តិកូ​វីដ​១៩ ប៉ុន្តែ​ម្រេច​កំពត នៅតែ​មាន​ហាងឆេង​ខ្ពស់​ដូច​មុន​ដដែល​

​បើ​ទោះជា​យើង​ស្ថិត​ក្នុង​វិបត្តិកូ​វីដ​១៩ ប៉ុន្តែ​ម្រេច​កំពត នៅតែ​មាន​ហាងឆេង​ខ្ពស់​ដូច​មុន​ដដែល​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ថ្វី​ត្បិត​ប្រទេស​យើង ពិសេស​ខេត្ត​កំពត កំពុង​ជួប​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​១៩ ប៉ុន្តែ​បើ​ក្រលេក​មក​មើល​ការដាំដុះ​ដំណាំ​ម្រេច​របស់​កសិករ ហាក់​នៅ​តែ​ផុលផុស​ដដែល រីឯ​តម្លៃ​ក៏​នៅតែ​ខ្ពស់​ដូច​មុន​។​

​ខាងលើនេះ​ជា​ការលើកឡើង​របស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​កំពត គឺ​លោក ចាន់ រិទ្ធិ បាន​ប្រាប់​អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០២១ នេះ​។​

​លោក ចាន់ រិទ្ធិ បាន​បញ្ជាក់​ឲ្យដឹង​ផងដែ​ថា ថ្វី​ត្បិត​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ខេត្ត​កំពត​បាន​ទទួលរ​ង​នូវ​វិបត្តិ​ជំងឺ​កូវី​ដ ១៩ ប៉ុន្តែ​ដំណាំ​ម្រេច​នៅតែ​បន្ត​ការដាំដុះ​ជា​បន្តបន្ទាប់​លើ​ផ្ទៃ​ដី​ជិត​៣០០​ហិកតា ដោយ​ការផលិត​ម្រេច​នេះ​មាន​សហគមន៍​មួយ​ដែល​កំពុង​គ្រប់គ្រង​មើល​ការខុសត្រូវ ថែមទាំង​មាន​ក្រុមហ៊ុន​ចំនួន​៤ រួមសហការ​ដើម្បី​ទិញ​ផលិតផល​ម្រេច​សម្រាប់​បន្ត​ចែកចាយ​នៅលើ​ទីផ្សារ​អន្តរជាតិ​។​

​ទាក់ទង​នឹង​ការងារ​ដាំ​ម្រេច លោក ងួន ឡាយ ប្រធាន​សហគមន៍​ម្រេច​កំពត បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ដដែល​ថា ផ្ទែដី​បង្កបង្កើន​ផល​ម្រេច​ក្នុង​សហគមន៍​មាន​សរុប​ជាង​២៩០​ហិកតា ក្នុងនោះ​យើង​អនុវត្ត​លើ​ផ្ទៃដី​១០០% ដោយ​ទទួល​ទិនផល​បាន​ខ្ពស់​គួរសម ហើយ​បច្ចុប្បន្ន​ទីផ្សារ​ម្រេច​កំពត​ក៏​នៅតែ​មាន​តម្លៃ​ហាងឆេង​ខ្ពស់​ដូច​មុន​ដដែល ពោល​គឺ​តម្លៃ​ទីផ្សារ​នៅ​ថេរ​បែបនេះ រយៈពេល​៥​ឆ្នាំ​មកហើយ​។​

​លោក ងួន ឡាយ បាន​បន្ថែមថា ក្នុង​សហគមន៍​ម្រេច​កំពត​មាន​ក្រុមហ៊ុន​ចំនួន​៤ កំពុង​សហការ​ដើម្បី​ទិញ​ម្រេច​ពី​កសិករ​នៅ​តំបន់​នេះ​ដើម្បី​វិនិយោគ​ទៅ​ក្រៅប្រទេស ដូចជា​ក្រុមហ៊ុន ហ្វាម​លី​ង ក្រុមហ៊ុន អុ​ី​យូ​លែ​ន ក្រុមហ៊ុន ផា​រ៉ា​ដាយ និង​ក្រុមហ៊ុន កាំ​យ៉ា ដោយ​ក្រុមហ៊ុន​ទាំងនោះ​បាន​កង់​ត្រា​ជាមួយ​កសិករ​(​អ្នក​ដាំ​ម្រេច​ខ្នាត​តូច​)​ប្រមាណ​១៧៥​គ្រួសារ ដើម្បី​ទិញ​ម្រេច​នាំចេញ​ទៅ​ក្រៅប្រទេស ហើយ​ក្រុមហ៊ុន​ទិញ​ទៅតាម​តម្លៃ​ម្រេច​មាន​៣​ប្រភេទ​៖ ទី​១-​ប្រភេទ​ម្រេចខ្មៅ ១​គីឡូក្រាម តម្លៃ​១៥​ដុល្លារ ,២-​ម្រេច​ក្រហម ១​គីឡូក្រាម តម្លៃ​២៥​ដុល្លារ​,​ទី​៣-​ម្រេច ស ១​គីឡូក្រាម តម្លៃ​២៨​ដុល្លារ​។ ប៉ុន្តែ​ក្នុងនោះ​ជួនកាល​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​សុំ​ចរចារ​តម្លៃ​ទាប​ជាង​នេះ ហើយក៏​មាន​ក្រុមហ៊ុន​ខ្លះ​ផ្តល់​តម្លៃ​លើសពី​ការ​កំណត់​ផងដែរ​។​

​ជាមួយ​នេះ​ប្រធាន​សហគមន៍​ម្រេច​កំពត បាន​បង្ហើប​ថា ការងារ​ដាំ​ដុះ​ដើម្បី​ទាញយក​ផល​ម្រេច​ក្នុងរ​ដូ​វណាក៏​ទទួលបាន​ភោគផល​ល្អ ដោយសារ​កសិករ​ក្នុង​សហគមន៍​របស់​លោក សុទ្ធតែ​មាន​បទពិសោធន៍​ខ្ពស់ មាន​ជំនាញ​ច្បាស់លាស់ ក្នុង​ការថែទាំ​ដំណាំ​ម្រេច ពិសេស​មាន​បច្ចេកទេស​ផ្នែក​ផលិតកម្ម មាន​ជំនាញ​កំចាត់​សត្វល្អិត​បាន​ទាន់ពេលវេលា ថែម​ទាំង​ទប់ស្កាត់បាន​នូវ​ហានិភ័យ​ផ្សេងៗ​ទៀតផង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ