ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ផលិតផល និង​សម្ភារ​ពី​ប្លា​ស្ទិក​

​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ផលិតផល និង​សម្ភារ​ពី​ប្លា​ស្ទិក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​) ៖ ថ្ងៃ​អង្គារ​រ ៦​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២១ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្ដម ហេង ណា​រ៉េត អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ចូលរួម​ជា​គណៈអធិបតី​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ផលិតផល និង​សម្ភារ​ពី​ប្លា​ស្ទិក ដោយ​មាន​ការចូលរួម​មកពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ នឹង​ចូលរួម​ផ្តល់​ជា​គំនិត និង​មតិ​កែលម្អ សេចក្ដីព្រាង​អនុក្រឹត្យ ស្ដី​ពី​ផលិតផល និង​សម្ភារ​ពី​ប្លា​ស្ទិក ដើម្បី​រួមចំណែក​ក្នុង​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិក​ប្រកបដោយ​សុវត្ថិភាព​បរិស្ថាន ស្រប​នឹង​កំណើន​សេដ្ឋកិច្ចជាតិ​។​

​សិក្ខាសាលា​នៅ​ថ្ងៃនេះ ពិតជា​មាន​សារៈសំខាន់​ក្នុង​ការប្រមូល​ធាតុ​ចូល​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​អនុក្រឹត្យ ស្ដី​ពី​ផលិតផល និង​សម្ភារ​ពី​ប្លា​ស្ទិក ហើយ​សំណល់​ប្លា​ស្ទិក​ភាគច្រើន​មិន​ត្រូវបាន​យក​ទៅ​ធ្វើ​ការកែច្នៃ និង​ប្រើប្រាស់​ឡើងវិញ ដូចនេះ​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង​នឹង​ពោរពេញ​ទៅ​ដោយ​ការ​លាយឡំ​ចូល​គ្នា​រវាង​សំណល់​ប្លា​ស្ទិក និង​សំណល់​សរីរាង្គ​។​

​ជាមួយគ្នានេះ​ដែរ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​នេះ ចាំបាច់​ត្រូវ​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត បន្ថែម​មួយចំនួន​ទៀត​ទាក់ទង​នឹង​ការគ្រប់គ្រង​សំរាម សំណល់​រឹង ជាពិសេស​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិក​។ ហេតុដូចនេះ​ហើយ​ត្រូវ​មាន​ការគ្រប់គ្រង​សំរាម សំណល​រឹង ជាពិសេស​សំណល់​ប្លា​ស្ទិក​ឱ្យបាន​ត្រឹមត្រូវ ដោយ​ជាសវៀង​ការបង្ក​ហានិភ័យ​នានា ៕

Filed in: ព័ត៌មានជាតិ