ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ធបាល​ខណ្ខដូនពេញ កិច្ចប្រជុំ​ពិសេស​ពិភាក្សា និង​ដាក់​ផែនការ​អនុវត្តន៍​រឹតបន្តឹង​ការងារ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង អនាម័យ​ក្នុង​មូលដ្ឋាន​

​រដ្ធបាល​ខណ្ខដូនពេញ កិច្ចប្រជុំ​ពិសេស​ពិភាក្សា និង​ដាក់​ផែនការ​អនុវត្តន៍​រឹតបន្តឹង​ការងារ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង អនាម័យ​ក្នុង​មូលដ្ឋាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​រសៀល ថ្ងៃ​អង្គារ ៦​កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ពុទ្ធ​សករាជ​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌដូនពេញ បាន​រៀបចំ​កិច្ចប្រជុំ​ពិសេស ដើម្បី​ពិភាក្សា និង​ដាក់​ផែនការ​អនុវត្តន៍​រឹតបន្តឹង​ការងារ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង អនាម័យ​ក្នុង​មូលដ្ឋាន ក្រោម​អធិបតីភាព លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដោយ​បាន​ផ្តោត​សំខាន់​លើ​ការងារ ៣​ចំណុច​ធំៗ រួមមានៈ​
១-​ផែនការ​រឹតបន្ដឹង​ការងារ​ការពា​សន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ​នៅ​ជុំវិញ​ស្ថានទូត និវេសនដ្ឋាន និង​អង្គការ​ជាតិ អន្ដរជាតិ​ធំៗ ដែល​មាន​មូលដ្ឋាន​ក្នុង​ខណ្ឌ​ដូនពេញ ។​
២-​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើង​អុក​ឡុង និង​បង្ក​ភាពអនាធិបតេយ្យ​ក្នុង​មូលដ្ឋាន ។​
៣-​វិធានការ​រឹតបន្ដឹង​ករណី​បង្ក​រំខាន​ដោយ​សំលេង ប៉ះពាល់​ដល់​ការរស់នៅ បំពេញ​ការងារ​របស់​ក្រសួង ស្ថាប័ន និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។​ ​និង​កិច្ចការ​សំខាន់ៗ​មួយចំនួន​ទៀត​ផងដែរ ។​

Filed in: ព័ត៌មានជាតិ