ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​៖ ឆ្នាំ​២០២០ ក្រសួង​ដាក់​ការតាមដាន​ទៅលើ Page ព័ត៌មាន​ក្លែងក្លាយ​ជាង​១​ពាន់​ករណី

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​៖ ឆ្នាំ​២០២០ ក្រសួង​ដាក់​ការតាមដាន​ទៅលើ Page ព័ត៌មាន​ក្លែងក្លាយ​ជាង​១​ពាន់​ករណី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មានវិទ្យា និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០២០​កន្លងទៅនេះ ក្រសួង​ព័ត៌មាន​បាន​ដាក់​ការ តាមដាន​ទៅ​លើ Page ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​ញុះញុង​ជេរប្រមាថ​ចំនួន​១,៣៤៣​ករណី​។​

​សម្រាប់ផេ​ក​ដែល​បាន​បង្ហោះ​ព័ត៌មា​ន​ក្លែងក្លាយ​ទាំងអស់នោះ ផេ​កខ្លះ ត្រូវបាន​ក្រសួង​ព័ត៌មាន​ផ្ញើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ចាត់ការ​បន្ត ខណៈ​ផេ​ក​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​ផ្ញើជូន​ទៅ​ក្រុមហ៊ុន Facebook ដើម្បី​មាន​វិធានការ​ចាត់ការ​។ ជាមួយគ្នា​នោះផេ​កព័ត៌មាន​ខ្លះ ក៏​ត្រូវបាន​ក្រសួង​ព័ត៌មាន ផ្ញើជូន​ទៅ​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ ដើម្បី​ធ្វើ​ការបិទ​ចោល​ផងដែរ​។​

​លោក ផុស សុវណ្ណ បាន​ថ្លែង​បញ្ជាក់​ដូចនេះ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២១​នេះ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី ក្នុង​សិក្ខាសាលា​ស្តីពី ការប្រើប្រាស់ អ៊ី​ធឺ​ណិ​ត ប្រកបដោយ​សុវត្ថិភាព​ក្នុងកំឡុងពេល នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ និង​ដោយ​មាន​ការចូលរួម ពី​សិក្ខាកាម​ជាច្រើន​នាក់​ផងដែរ​។​

​លោក ផុស សុវណ្ណ បាន​បញ្ជាក់ទៀតថា សិក្ខាសាលា​នេះ ក៏​ដើម្បី​ជា​ការចែករំលែក​ដល់​មន្ត្រី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ឱ្យបាន​ស្វែងយល់​ពី​ការប្រើប្រាស់​អ៊ីនធឺណិត និង​ការ​ចែកចាយ​នូវ​ព័ត៌មាន​ផ្សេងៗ ប្រកបដោយ​សុវត្ថិភាព ដោយសារ​បច្ចុប្បន្ននេះ​ការផ្សព្វផ្សាយ ភាគច្រើន​គឺ​នៅលើ​បណ្តាញ​អ៊ី​ន​ធ័​រណែត ដូចនេះ​ហើយ​គឺ​ត្រូវ​ដឹង​ថា តើ​ព័ត៌មាន​នោះ​មាន​ប្រភព​មកពីណា មាន​បរិបទ​ត្រូវ​នឹង​អ្វី​ដែល​យើង​ចង់បាន​ឫ​អត់ ហើយ​បើ​យើង​មិនដឹង​ច្បាស់​ទេ រួច​យក​ទៅ​ចែកចាយ​បន្ត​នោះ និង​បង្ករ​ឱ្យ​ប្រជាពលរដ្ឋ មាន​ការភ័ណ្ឌច្រឡំ ទាក់ទង​នឹង​រឿង​ទាំងអស់​នោះ​។​

​លោក​បាន​បញ្ជាក់ទៀតថា ការរីកចម្រើន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន លើ​វិស័យ​បច្ចេកវិទ្យា​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការពង្រីក​ការតភ្ជាប់ ទំនាក់ទំនង​របស់​ម​នុស្ស​ជាតិ និង​បាន​ផ្តល់​អត្ថប្រយោជន៍ ជាច្រើន​ដល់​ប្រតិបត្តិ​ករ សោតទស្សន៍ និង​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​នានា នូវ​មធ្យោបាយ​ជាច្រើន​ប្រកប​ដោយ គុណភាព ក្នុង​ការផ្សព្វផ្សាយ មាតិកា​របស់ខ្លួន និង​បាន​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​មាតិកា​ដ៏​សម្បូរបែប ក៏ដូចជា​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់រូប អនុវត្ត​សិទ្ធិ​សេរីភាព ក្នុង​ការបញ្ចេញមតិ និង​សិទ្ធិ​សេរីភាព​ក្នុង​ការទទួលបាន​ព័ត៌មាន​កាន់តែ​ទូលំទូលាយ​។​

​ប៉ុន្តែ​បច្ចេកវិទ្យា ក៏​បាន​ធ្វើឱ្យ​ការផ្សព្វផ្សាយ និង​ការចែករំលែក​ព័ត៌មាន​មិន​ពិត ឬ​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​ញុះញង់ ប្រព្រឹត្តទៅ​បាន​កាន់តែ​លឿង​ជា​ពេលមុនៗ​ទ្វេរ​ដង ដែល​ប៉ះពាល់​យ៉ាង​ធំធេង​ដល់​ការសម្រេចចិត្ត របស់​ប្រជាពលរដ្ឋ ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​បង្កឱ្យមាន​អ​សណ្តាប់ធ្នាប់​សង្គម​ផងដែរ​។ បញ្ហា​អវិជ្ជមាន​ទាំងនេះ​បាន​បង្កឱ្យមាន ការរើសអើង ឬ​អុជអាល​ឱ្យ​មាន​ការ​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ភេទ ជំនឿ​សាសនា និន្នាការ​នយោបាយ ឋានៈ ឬ​ស្ថានភាព​ឯទៀត​ដូចជា​ការបង្ក​ឱ្យ​មាន ចលាចល បណ្តាល​ឱ្យ​អន្តរាយ​ដល់​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់​សាធារណៈ​វប្បធម៌​ប្រពៃណី​ជាតិ និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ផងដែរ​។​

​លោក ផុស សុវណ្ណ បាន​បញ្ជាក់ទៀតថា ការផ្សព្វផ្សាយ​មិន​ពិត ក្លែងបន្លំ អំពី​ជំងឺ​កូវី​ដ​-១៩ ក៏​បាន​នាំឱ្យ​សាធារណជន​យល់​ខុស និង​មាន​ការសង្ស័យ​លើ​ការអនុវត្ត​ការងារ របស់​អាជ្ញាធរ​មាន​ស​ម​ត្ថ​កិច្ច ដែល​ធ្វើ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ