ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស ផ្សព្វផ្សាយ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​សកម្មភាព​ជាតិ ស្ដីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​២០១៩-២០២៣

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស ផ្សព្វផ្សាយ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​សកម្មភាព​ជាតិ ស្ដីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ដ្រី​២០១៩-២០២៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​សកម្មភាព​ជាតិ​ស្ដីពី ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី ២០១៩-២០២៣ ប្រារព្ធ​នៅ​សណ្ឋាគារ​សូហ្វីតែ​ល ភ្នំពេញ ភូ​គី​ត្រា​។​

​លោកជំទាវ​កិត្តិ​បណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី មានប្រសាសន៍ថា​ផែនការ​សកម្មភាព​ជាតិ​នេះ គឺជា​ផែនទី​តម្រង់​ទិស​សម្រាប់​ក្រសួង ស្ថាប័ន ប្រតិបត្តិ​ករ​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​ការអនុវត្ត​ការងារ​បង្ការ​ទប់ស្កាត់ ឆ្លើយតប និង​ដោះស្រាយ​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេង​ស្រី​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។​
​លោកជំទាវ​បន្តថា​យុទ្ធសាស្ត្រ​នៃ​ផែនការ​សកម្មភាព​ជាតិ​នេះ ផ្តល់​អភិក្រម និង​មូលដ្ឋាន​ច្បាស់លាស់​ដើម្បី​លើកកម្ពស់​ការបង្កើន​កិច្ច​អន្តរាគមន៍​បង្កា​រទប់​ស្កាត់ ការបង្កើន​ការឆ្លើយតប ការបង្កើន​ការទទួលបាន​សេវា​ប្រកបដោយ​គុណភាព ដោយ​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​៤​រួមមាន ការបង្ការ​ទប់ស្កាត់​, កិច្ច​ការពារ​ផ្លូវ​ច្បាប់ និង​សេវា​ពហុ​វិស័យ​, ការបង្កើត​និង​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​, ការតាមដាន​ត្រួតពិនិត្យ និង​ការវាយតម្លៃ​។​

​អញ្ជើញ​ថ្លែង​សុន្ទរកថា​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុងនាម​រាជរដ្ឋាភិបាល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ លទ្ធផល​នៃ​ការទប់ស្កាត់​និង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ប្រតិបត្តិ​ករ​ទាំងអស់ ដែល​ជា​ការ​រួមចំណែក​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការលើកកម្ពស់​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការអនុវត្ត​ច្បាប់​តាម​គោលការណ៍​នីតិរដ្ឋ​។​

​សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់ថា បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ បញ្ហា​គ្រឿងញៀន នៅតែ​ជា​កង្វល់​ដែល​ទាមទា​រការ​ចិត្ត​ទុកដាក់​ប្រឹងប្រែង​ពុះពារ​ជំនះ និង​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​ឱ្យ​ប្រជាជន ពិសេស​ស្ត្រី​ដែល​មាន​រហូត​ដល់​៥២​ភាគរយ អាច​រស់នៅ​ប្រកប​ដោយ​ការគោរព​សិទិ្ធ សេចក្តីសុខ និង​សុវត្ថិភាព​ក្នុង​ជីវិត និង​ភាពសុខដុមរមនា​ក្នុងសង្គម​។​

​នៅក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម​បាន​មានប្រសាសន៍​អំពី​ដំណើរការ​រៀបចំ​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ដែល​ក្រសួងមហាផ្ទៃ​កំពុង​សហការ​ជាមួយ​គ្រប់​ក្រសួង​ស្ថាប័ន ក្នុងនាម​ជា​រាជរដ្ឋាភិបាល​តែម្ដង ហើយ​ដែល​ក្នុងនោះ​លក្ខណៈ​ស​ម្ប​តិ្ត​ទី​៣​នៃ​គោលនយោបាយ​ដែល​មាន​លក្ខណៈសម្បត្តិ​៨​ចំណុច ក៏​បាន​ចែង​ថា គ្មាន​អំពើ​អនាចារ ការជួញដូរ​ស្ត្រី​និង​កុមារ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។​

​សម្ដេច​បាន​អំពាវនាវ​ប្រតិបត្តិ​ករ​ទាំងអស់ សូម​បន្ត​គាំទ្រ​និង​រួមចំណែក​ឱ្យបាន​ខ្លាំងក្លា​ក្នុងការ​ប្រែក្លាយ​ឯកសារ​ផែនការ​សកម្មភាព​ជាតិ​ឱ្យទៅ​ជា​សកម្មភាព​ជាក់ស្តែង និង​អនុវត្ត​ប្រកប​ដោយ​ភាពជោគជ័យ សំដៅ​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី លើកកម្ពស់​សមធម៌ បរិយាប័​ន្ន និង​ភាពសុខដុមរមនា​ក្នុងសង្គម ដែល​ប្រការ​នេះ​នឹង​ផ្តល់​តម្លៃបន្ថែម​នូវ​កាលានុវត្តភាព​ដល់​ស្ត្រី និង​ក្មេង​ស្រី ហើយ​ពួកគេ​អាច​ប្រើប្រាស់​សក្តានុពល​របស់​ខ្លួន​ជា​អតិបរមា ដើម្បី​រួម​គ្នា​ពន្លឿន​កិច្ចអភិវឌ្ឍ​ជា​តិ​។​

​ពី​វេទិការ​អធិបតី​នេះ សម្ដេច​បាន​ផ្តល់​អនុសា​សន៍​មួយ​ចំនួន​ដល់​ក្រសួង ស្ថាប័ន​ជាតិ ផ្នែក​ឯកជន សង្គម​ស៊ីវិល ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​អន្តរជាតិ​ទាំងអស់ និង​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុង​នោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បញ្ចូល​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​បង្ការ​ទប់ស្កាត់ និង​ឆ្លើយតប​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ទៅក្នុង​ផែនការ​សកម្មភាព​របស់​ក្រសួង ស្ថាប័ន​សាមី ដើម្បី​លើក​គម្រោង​ចំណាយ និង​ការពារ​ថវិកា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​សម្ដេច​បាន​ផ្ដល់​អនុសា​សន៍​ឱ្យ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី អង្គភាព​ពាក់ព័ន្ធ​នៃ​ក្រសួងមហាផ្ទៃ ត្រូវ​សហការ​ជាមួយ​ក្រសួង​កិច្ចការនារី ដើម្បី​ជំរុញ​ការបង្កើត​ក្រុម​ការងារ​ឆ្លើយតប​ជា​ពហុ​វិស័យ​ចំពោះ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ នៅ​គ្រប់​រាជធានី​ខេត្ត​សំដៅ​ពង្រឹង​ការផ្តល់សេវា​ឆ្លើយតប​នឹង​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​ប្រកបដោយ​គុណភាព មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា តាមរយៈ​ការធ្វើ​កិច្ចសហការ​គ្នា​នៃ​អ្នកផ្តល់​សេវា និង​អ្នកពាក់ព័ន្ធ​ទាំងអស់​។​

​សម្ដេច​បាន​ណែនាំ​ឱ្យ​បន្ត​ពង្រឹង​កិច្ចសហការ និង​ការទទួលខុសត្រូវ​ខ្ពស់​របស់​អ្នក​ផ្តល់​សេវា ក៏​ដូចជា​កិច្ច​សហការ​ល្អ និង​ជិតស្និទ្ធ​រវាង​នគរបាលជាតិ កងរាជអាវុធហត្ថ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌ និង​ភ្នាក់ងារនគរបាល​យុត្តិធម៌​របស់​ក្រសួង​កិច្ចការនារី​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ​ទាំងអស់​ដែល​ធ្វើ​កិច្ច​អន្តរាគមន៍ ការផ្តល់​កិច្ចការពារ​និង​ការឆ្លើយតប​ជា​ពហុ​វិស័យ​ចំពោះ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​។​

Filed in: ព័ត៌មានជាតិ