ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង ពិធី​ប្រកាស​បញ្ជូ​ល សមាជិក​ថ្មី​នៃ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៥៦០​នាក់ នៅ​ស្រុក​សណ្ដាន់​

​អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង ពិធី​ប្រកាស​បញ្ជូ​ល សមាជិក​ថ្មី​នៃ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៥៦០​នាក់ នៅ​ស្រុក​សណ្ដាន់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពង់ធំ​): ឯកឧត្តម សុខ លូ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ និង​ឯកឧត្តម នង វាសនា តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សណ្ដាន់ អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​ថ្មី​នៃ គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៥៦០​នាក់ ក្នុង​ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ ២០២១ ។​

​បន្ទាប់ពី​លោក ឡ​ង គីម​ស៊ឹង អភិបាល​ស្រុក​សណ្ដាន់ បាន​អាន​សេចក្តីប្រកាស​បញ្ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​សមាជិក​ថ្មី​ចំនួន ៥៦០​នាក់ និង​របាយការណ៍​រួចមក ឯកឧត្តម នង វាសនា តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សណ្តាន់ បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​សម្រេចចិត្ត​យ៉ាង​ត្រឹមត្រូវ​ចូល​មក​រួមរស់​ជាមួយ​ជីវភាព​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណៈបក្ស និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ បាន​លើកឡើង​អំពី​ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ ជា​គណបក្ស​មួយ​ដែល រឹងមាំ ហើយ​មាន​វ័យ​ចំណាស់​ជាងគេ មាន​គោលការណ៍​ការដឹកនាំ​ច្បាស់លាស់ ដែល​បាន​តស៊ូ​រំដោះ​ប្រទេស​ជាតិ​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​កសាង​ប្រទេសជាតិ​តាំង​ពី​បាតដៃ​ទទេ រហូតដល់​មាន​ការរីកចម្រើន​មកដល់​សព្វថ្ងៃនេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​អាច​ដឹកនាំ​ប្រទេស​ឲ្យមាន​ការរីកចម្រើន​។ ហើយ​ជាពិសេស​សូម​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ​ស្គាល់​ច្បាស់​ពី​គោលនយោបាយ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​ផុលផុស​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​គ្រប់​មូលដ្ឋាន​ក្រុង​ស្រុក​បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀងរហូត​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម សុខ លូ ក៏បាន​អំពាវនាវ​ដល់​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​សន្លឹក​ឲ្យបាន​គ្រប់ៗ​គ្នា នៅក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ​។​

Filed in: ព័ត៌មានជាតិ