ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​ប្រមូល​ស្ត្រី​រក​ស៊ី​ផ្លូវភេទ ដែល​ឈរ​នៅតាម​របង និង ក្រោម​ដើមឈើ រួមទាំង​អ្នក​គក​ជេរ​(​អ្នក​ចាប់​ម៉ូយ​) ជុំវិញ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ និង សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ

​រដ្ឋបាល​ខណ្ឌដូនពេញ ចុះ​ប្រមូល​ស្ត្រី​រក​ស៊ី​ផ្លូវភេទ ដែល​ឈរ​នៅតាម​របង និង ក្រោម​ដើមឈើ  រួមទាំង​អ្នក​គក​ជេរ​(​អ្នក​ចាប់​ម៉ូយ​) ជុំវិញ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ និង សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ នៅ​យប់ ថ្ងៃ​ច័ន្ទ ៥ កើត ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:០០​នាទី​យប់ លោក យស យុទ្ធី អភិបាលរង​ខណ្ឌ​ដូនពេញ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ​ខណ្ឌ បើក​ប្រតិបត្តិការ​ចុះ​ប្រមូល​ស្ត្រី រកស៊ី​ផ្លូវភេទ រួមទាំង​អ្នក​គក​ជេរ​(​អ្នក​ចាប់​ម៉ូយ​) នៅ ជុំវិញ​រមណីយដ្ឋាន វប្បធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ និង សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ​។

ជា​លទ្ធផល នៃ​ការបង្ក្រាប​នេះ កម្លាំង​ប្រជា​ការពារ​ខណ្ឌ បាន​ធ្វើ​ការប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​រួមទាំង​អ្នកគួ​កជេរ​(​អ្នក​ចាប់​ម៉ូយ​)​សរុប​ចំនួន​១៣​នាក់​(​ស្រី​១១​នាក់​) បញ្ជូន​មក​សាលាខណ្ឌ​ដូនពេញ ដើម្បី​រៀបចំ​ឯកសារ បញ្ជូនបន្ត​ទៅ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ។​

Filed in: ព័ត៌មានជាតិ