ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្រើនរំលឹក​អ្នកសារព័ត៌មាន​ទាំងអស់ កុំទៅ​ថត​យក​ព័ត៌មាន​ក្នុង​ដែន​សមត្ថកិច្ច​ហាមឃាត់​, លោក​សូម​ឲ្យ​អាជ្ញាធ​រអាច​ឃាត់ខ្លួន បើ​មិន​ស្តាប់

​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្រើនរំលឹក​អ្នកសារព័ត៌មាន​ទាំងអស់ កុំទៅ​ថត​យក​ព័ត៌មាន​ក្នុង​ដែន​សមត្ថកិច្ច​ហាមឃាត់​, លោក​សូម​ឲ្យ​អាជ្ញាធ​រអាច​ឃាត់ខ្លួន បើ​មិន​ស្តាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២១​នេះ បាន​រំលឹក​ជា​ថ្មី​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ កុំទៅ​ថត​យក​ព័ត៌មាន នៅក្នុង​ដែន​សមត្ថកិច្ច របស់​អាជ្ញាធរ​ដែល​ហាមឃាត់ ពេល​កំពុង​បំពេញ​កិច្ចការងារ ព្រោះ​ខុស​វិជ្ជាជីវៈ​សារព័ត៌មាន​។​

លោក​រដ្ឋមន្ត្រី​បន្តថា បើ​អ្នកសារព័ត៌មាន​នៅ​តែ​មិន​ស្តាប់​ការហាមឃាត់​នោះទេ សមត្ថកិច្ច​មាន​សិទ្ធិ ចាប់​ឃាត់ខ្លួន​អ្នកសារព័ត៌មាន ពេល​នោះ​តែម្តង​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់ ត្រូវ​យល់​ឲ្យបាន​ច្បាស់​ពី​កិច្ចការងា​ររបស់​ខ្លួន ដោយ​កុំ​គិត​ថា​ខ្លួន​ជា​អ្នកសារព័ត៌មាន មាន​សិទ្ធិ​ថត​បាន​គ្រប់​ទីកន្លែង គឺ​ត្រូវ​យល់​ពី​ការងារ​របស់​សមត្ថកិច្ច​។​
​ការ​ក្រើនរំលឹក​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ ជាមួយ​ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន​ទាំង​៥​របស់​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​មករា ឆ្នាំ​២០២១​នេះ​។​

​សូមជម្រាបថា លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជា​ញឹកញយ​តែងតែ ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ឲ្យ​គោរព​វិជ្ជាជីវៈ​សារព័ត៌មាន ដោយ​កុំ​រំលោភ​សិទ្ធិ​អ្នក​ដទៃ និង​ត្រូវ​សហការ​ជាមួយ​សមត្ថកិច្ច នៅ​ពេល​ចុះ​ទៅ​ថត​យក​ព័ត៌មាន ជៀសវាង​ប៉ះពាល់​ដល់​ប្រតិបត្តិការ របស់​អាជ្ញាធរ​មាន​ស​ម​ត្ថ​កិច្ច​៕

 

Filed in: ព័ត៌មានជាតិ