ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

​អស្ចារ្យ​ណាស់ សម្តេច​តេជោ ប្រកាស​ចាក់​វ៉ាក់សាំង​មក​ពី​ចិន​មុនគេ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត

​អស្ចារ្យ​ណាស់ សម្តេច​តេជោ ប្រកាស​ចាក់​វ៉ាក់សាំង​មក​ពី​ចិន​មុនគេ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែ​មករា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ជូន​ជនរួមជាតិ​ថា សម្តេច​នឹង​ចាក់​វ៉ាក់សាំង​ដែល​ជំនួយ​របស់​មិត្ត​ចិន​មុនគេ ដើម្បី​ដើម្បី​បង្កើត​នូវ​ជំនឿ​ទុកចិត្ត​លើ​វ៉ាក់សាំង និង​ជំរុញ​ចលនា​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩​។​

​សម្តេច​តេជោ ហ៊ុន សែន បានប្រកាស​លើ Facebook ផ្លូវការ​របស់​សម្តេច​ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា «​ពីរ​ថ្ងៃ​មុន​នេះ ខ្ញុំ​ព្រះករុណា ខ្ញុំ​បាន​ទូល​ប្រគេន និង​ជំរាប​ជូន​បងប្អូន​ជនរួមជាតិ​យើង​ហើយ​ថា យើង​បាន​ទទួល​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន នូវ​ជំនួយ​វ៉ាក់សាំង​លើកដំបូង​ចំនួន​១​លាន​ដូស​។

​ថ្ងៃនេះ ដើម្បី​បង្កើត​នូវ​ជំនឿ​ទុកចិត្ត​លើ​វ៉ាក់សាំង និង​ជំរុញ​ចលនា​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ ខ្ញុំ​ព្រះករុណា ខ្ញុំ​សូម​ប្រកាស់ថា វ៉ាក់សាំង​ដែល​នឹង​ចាក់​លើកទីមួយ និង​មុនគេ គឺ​រូប​ខ្ញុំ​ព្រះករុណា​ខ្ញុំ​នេះ​តែ​។ ខ្ញុំ​ព្រះករុណា ខ្ញុំ​ត្រូវតែ​ស្ថិត​នៅ​ខ្សែត្រៀម​ជួរមុខ ដែល​ជា​ទម្លាប់​ធម្មតារ​បស់​ខ្ញុំ ព្រះករុណា​ខ្ញុំ រាប់សឹប​ឆ្នាំ​មកហើយ​។ អរគុណ​សន្តិភាព​! អរគុណ​នយោបាយ​ឈ្នះ ឈ្នះ​!» ៕

Filed in: ព័ត៌មានជាតិ