ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ឯកឧត្តម វេង សាខុន សូម​អរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់​

​ឯកឧត្តម វេង សាខុន សូម​អរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)​ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក ជំទាវ ក្នុងនាម មាតាបិតា កូនប្រុស និង​កូនស្រី យើងខ្ញុំ សូម​អរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​នាង​កញ្ញា ទាំងអស់ ដែល​ផ្តល់​មហា​កិត្តិយស យាង និង​អញ្ជើញ​ចូលរួម​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី​ជ័យ​មង្គល ក្នុង​ពិធី​រៀបចំ​អាពាហ៍ពិពាហ៍ កូនប្រុស និង​កូនស្រី​របស់​យើងខ្ញុំ​ដែល​បាន​ធ្វើ​ឲ្យ​ពិធី​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ល្អប្រសើរ​តាម​ការគ្រោងទុក នៅ​ថ្ងៃ​ទី​១៥ និង​១៦ ខែ​មករា ឆ្នាំ​២០២១ កន្លងទៅនេះ​។

​ទន្ទឹមនឹងនេះ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះ​គ្រប់​អង្គភាព​ពាក់ព័ន្ធ និង​ក្រុមការងារ​រៀបចំ​កម្មវិធី ទាំងអស់ ដែល​បាន​ចូលរួម​រៀបរយ​និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ផ្នែក​ខាងក្រៅ ការរៀបចំ​និង​តុបតែង​កម្ម​ពិធី ការដំឡើង​ប្រព័ន្ធ​សុវត្ថិភាព​សុខភាព ហើយ​និង​ការរៀបរយ​សណ្តាប់ធ្នាប់​ក្នុង​កម្មវិធី ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​សមត្ថភាព ក្នុង​ការគ្រប់គ្រង រៀបចំ និង​ប្រព្រឹត្តទៅ ប្រកបដោយ​ជោគជ័យ បើ​ទោះបី​យើង​កំពុង​ប្រឈម​នឹង​ការរីក​រាលដាល​ជា​សកល​នៃ​មេរោគ កូ​វិដ​-១៩ យ៉ាងណាក៏ដោយ ៕

Filed in: ព័ត៌មានជាតិ