ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ករណី​អំពើ​លួច (​យក​ទូរស័ព្ទដៃ​)

ឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ករណី​អំពើ​លួច (​យក​ទូរស័ព្ទដៃ​)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ នៅ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង ១៦:៣៥ នាទី នៅ ចំណុច ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​អំពើ​លួច (​យក​ទូរស័ព្ទដៃ​) ០១ ករណី និង​បាន​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ ០១ នាក់ ឈ្មោះ ពៅ សារ៉េត ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មាន​ទីលំនៅ ភូមិ វត្ត​លៀប សង្កាត់ ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត បាត់ដំបង ។

​ការបង្ក្រាប​នេះ​គឺ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី​ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អម​សាលា ដំបូង ខេត្ត បាត់ដំបង​

​ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ចូល​លួច​យក​ទូរស័ព្ទដៃ​ចំនួន ១៥ គ្រឿង ដែល​ជា​របស់​ជនរងគ្រោះ ឈ្មោះ ប្រាក់ សំណាង ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មាន​ទីលំនៅ​ភូមិ តា​ង៉ែត ឃុំ តា​គ្រាម ស្រុក​បាណន់ ខេត្ត បាត់ដំបង កាលពី ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង ១៣:០០ នាទី នៅ ចំណុច ផ្ទះ របស់ ជនរងគ្រោះ ខាងលេ​ី ។

​វត្ថុតាង ដកហូត រួម មាន ៖
– ទូរស័ព្ទ ដៃ ចំនួន ១៥ គ្រឿង ក្នុង នោះ មាន ម៉ាក VIVO ចំនួន ០៦ គ្រឿង និង ម៉ាក OPPO ចំនួន ០៩ គ្រឿង
– ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រី​ម សេ ១២៥ ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០២០ ដែលមាន លេខ តួ – ម៉ាស៊ីន 5810069 ពាក់​ស្លាក​លេខ បាត់ដំបង 1AL 0159 ( ជា មធ្យោបាយ ប្រព្រឹត្ត បទល្មើស )

​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ