ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​សម្ពោធ​អគារសិក្សា​ថ្មី​១​ខ្នង នៅ​សាលាបឋមសិក្សា​ឧទុម្ព​រ ស្ថិតក្នុង​ឃុំ​ស្រឡៅ ស្រុក​តាំងគោក

​សម្ពោធ​អគារសិក្សា​ថ្មី​១​ខ្នង នៅ​សាលាបឋមសិក្សា​ឧទុម្ព​រ ស្ថិតក្នុង​ឃុំ​ស្រឡៅ ស្រុក​តាំងគោក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ធំ​) ៖ នា​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២១​នេះ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ បាន​សម្ពោធ​ដាក់​ប្រើប្រាស់​ផ្លូវការ​នូវ​អគារសិក្សា​ថ្មី ១​ខ្នង នៅ​សាលាបឋមសិក្សា​ឧទុម្ព​រ ស្ថិតក្នុង​ឃុំ​ស្រឡៅ ស្រុក​តាំងគោក ខេត្ត​កំពង់ធំ​។ វត្ត​មាន​អគារសិក្សា​នេះ ធ្វើឱ្យ​មាន​ការ​ត្រេកអរ​ពន់ពេក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន លោកនាយក លោកគ្រូ​-​អ្នកគ្រូ ឪពុកម្ដាយ​-​អាណាព្យាបាល ព្រមទាំង​សិស្សានុសិស្ស​ទាំងឡាយ​។​

​លោក សុ​ត សារ៉ន នាយក​សាលា​បឋមសិក្សា​ឧទុម្ព​រ ព្រមទាំង​លោក សូ សេង មេភូមិ​ឧទុម្ពរ ក៏​ដូច​ជា​អាណាព្យាបាល​សិស្ស បាន​បង្ហាញ​នូវ​ការ​ភាពសប្បាយ​រីករាយ​ចំពោះ​ការទទួល​បាន​អគារសិក្សា​ថ្មី​នេះ ដែល​នឹង​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​សិស្សានុសិស្ស រួមចំណែក​ដល់​ការលើកកម្ពស់​គុណភាព​វិស័យ​អប់រំ សិក្សាធិការ​នៅ​ក្នុង​មូលដ្ឋាន​។​

​លោក ហាក់ ម៉ុង​ហួត អភិបាល​ស្រុក​តាំងគោក បានឱ្យដឹងថា អគារសិក្សា​ថ្មី​នេះ​មាន​៦​បន្ទប់ ដែល​បាន​ចាប់ផ្តើម​សាងសង់​នៅ​ខែមិថុនា ឆ្នាំ​២០១៩ និង​បញ្ចប់​ការសាងសង់​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​ជា​ការជួយ​ឧបត្ថម្ភ​ថវិកា​របស់ លោក​រដ្ឋមន្ត្រី ថោង ខុន និង​សប្បុរសជន ហើយ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា «​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​»​។ អគារសិក្សា​នេះ​សាងសង់​អំពី​ប្រភេទ​បេតុង សរសរ​ធ្នឹម ជញ្ជាំង​រៀប​ឥដ្ឋ គ្រោង​ដំបូល​ធ្វើ​អំពី​ដែក និង​ប្រក់​ស័ង្កសី​ប្រណិត បាត​ក្រោម​រៀប​ការ៉ូ​ទាំង ៦​បន្ទប់ បង្អួច ទ្វារ​ធ្វើ​អំពី​ដែក តុ កៅអីអង្គុយ​ធ្វើ​អំពីដែក​បិទ​កុំ​ផ្លាកេ​។ ព្រម​ជាមួយ​នេះ ក៏​មាន​បំពាក់​ប្រព័ន្ធ​អគ្គិសនី អំពូល​ភ្លើង កង្ហារ និង​រៀបចំ​ដាំ​ផ្កា​ផងដែរ សរុប​ថវិកា​ចំណាយ ៦២,០០០ ដុល្លារ​អាមេរិក​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន ក៏​បាន​ផ្តាំផ្ញើ​ដល់​លោកនាយក​សាលា លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស និង​មាតាបិតា​សិស្ស​ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត​ដូចតទៅ​៖
* អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន​តាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ ស្តីពី​ការអនុវត្ត​វិធានការ​សុវត្ថិភាព​សិក្សា​ក្នុង​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ សម្រាប់​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ​។​
* លើកកម្ពស់​សុខភាព​អនាម័យ​ក្នុង​បរិបទ​កូវី​ដ​-១៩ ដោយ​អនុវត្ត​តាម​អភិក្រម ៣​ការពារ ៣​កុំ ពិសេស​ចូល​រូ​ម​ទប់ស្កាត់​ការ​ឆ្លងកូវី​ដ​-១៩​នៅ​សាលារៀន ការអប់រំ​អំពី​សុវត្ថិភាព​សុខភាព​សិក្សា ការរក្សា​គម្លាត ១.៥​ម៉ែត្រ និង​សុវត្ថិភាព​ចំណីអាហារ ព្រមទាំង​បន្ត​ចូលរួម​អនុវត្ត​តាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក្រសួង​សុខាភិបាល ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច ជុំវិញ​ការបង្ការ ទប់ស្កាត់​នឹង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដើម្បី​កុំឱ្យ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឆ្លង​មក​ដល់​ក្នុង​សហគមន៍​របស់​ខ្លួន​។​
* ខិតខំ​រៀបចំ គ្រប់គ្រង និង​អភិវឌ្ឍន៍​សាលារៀន​ឲ្យក្លាយ​ជា​សាលា​កុមារ​មេត្រី ជា​សាលារៀន​ជំនាន់​ថ្មី និង​ជា​សាលារៀន​ដែល​មាន​ប្រសិទ្ធភាព​។ លោកគ្រូ អ្នកគ្រូ​ត្រូវ​បន្ត​ដើរតួនាទី​ជា​បុគ្គល​នាំមុខ ជា​ឪពុក​ម្តាយ​ទី​២ ជា​មគ្គុទ្ទេសក៍ ជា​អ្នកស្រាវជ្រាវ ជា​ទីប្រឹក្សា និង​ជា​អ្នក​ច្នៃប្រឌិត ព្រមទាំង​ខិតខំ​វ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ជា​ប្រចាំ​ទាំង​ផ្នែក​ចំណេះដឹង ទាំង​វិធីសាស្ត្រ​បង្រៀន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​ភាសាបរទេស ដើម្បី​យក​ចំណេះដឹង​ថ្មីៗ គរុកោសល្យ​ថ្មីៗ មក​បង្ហាត់បង្រៀន​ដល់​សិស្ស​ឲ្យមាន​ចំណេះដឹង​ទូលំទូលាយ​។​
* សិស្សានុសិស្ស​ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ ស្តាប់​ដំបូន្មាន​លោកគ្រូ អ្នកគ្រូ គោរព​វិន័យ និង​បទបញ្ជាផ្ទៃក្នុង​របស់​សាលា ដើម្បី​ក្លាយជា​កូន​ល្អ សិស្ស​ល្អ ជា​ទំពាំង​ស្នង​ឫស្សី និង​អ្នក​បន្តវេន​ប្រកប​ដោយ​ថាមពល និង​សក្តានុពល​ទៅ​អនាគត​សម្រាប់​ប្រទេសជាតិ​។ មាតាបិតា និង​អាណាព្យាបាល​សិស្ស​ត្រូវ​ផ្តល់​ការគាំទ្រ​លើកទឹកចិត្ត និង​កម្លាំងចិត្ត​ដល់​កូន​ឲ្យខិត​ខំ​ប្រឹងប្រែង​រៀនសូត្រ​នៅ​សាលារៀន និង​បង្រៀន​បន្ថែម​ដល់​កូន​ពេល​នៅ​ផ្ទះ ពិសេស​ត្រូវ​ចូលរួម​ថែរក្សា​អគារសិក្សា សាលារៀន​ឲ្យបាន​ស្អាត មាន​សណ្តាប់ធ្នាប់ អនាម័យ និង​បរិស្ថាន​ល្អ​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន រួម​ជាមួយ​ក្រុម​ការងា​រ​ចុះជួយ​ឃុំ​ស្រឡៅ ក៏​បាន​នាំយក​អំណោយ​ឧបត្ថម្ភ​សាលា​អនុវិទ្យាល័យ​ឧទុម្ពរ​នូវ​ថវិកា ១​លាន​រៀល និង​ម៉ាស់ ១​ពាន់​ម៉ាស់​, ឧបត្ថម្ភ​សាលាបឋមសិក្សា​ឧទ្ទុម្ពរ​ថវិកា ១​លាន​រៀល និង​ម៉ាស់ ១​ពាន់​ម៉ាស់​, លោកគ្រូ អ្នកគ្រូ ២៦​នាក់ ក្នុង​ម្នាក់​ទទួលបាន​សារុង ១ ថវិកា ៥​ម៉ឺន​រៀល ថ្នាំពេទ្យ TIFFY ៣​បន្ទះ​, ប្រជាពលរដ្ឋ​ចូលរួម ១៥០​នាក់ ក្នុង​ម្នាក់​ទទួលបាន​សា​រ៉ុង ១ ថវិកា ១​ម៉ឺន​រៀល ថ្នាំពេទ្យ TIFFY ៣​បន្ទះ​, សិស្សានុសិស្ស​ចូលរួម ១៥០​នាក់ ក្នុង​ម្នាក់​ទទួលបាន​សៀវភៅ ២​ក្បាល ប៊ិច ២​ដើម ខ្មៅ​ដៃ ១​ដើម និង​ថវិកា ១​ម៉ឺន​រៀល​, សិស្សានុសិស្ស​នៅ​អនុវិទ្យាល័យ និង​បឋមសិក្សា​ឧទុម្ពរ​ទាំងអស់ ១,១៥១​នាក់ ក្នុង​ម្នាក់​ទទួលបាន​សៀវភៅ ២​ក្បាល ខ្មៅ​ដៃ ១​ដើម និង ប៊ិច ២​ដើម ៕

Filed in: ព័ត៌មានជាតិ