ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

តំណាងរាស្ត្រ និង​អភិបាលខេត្ត​ប៉ៃលិន ជួប​សំណេះសំណាល និង សួរសុខទុក្ខ​ពលករ ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​១៩

តំណាងរាស្ត្រ និង​អភិបាលខេត្ត​ប៉ៃលិន ជួប​សំណេះសំណាល និង សួរសុខទុក្ខ​ពលករ ដែល​បាន​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​) ៖ រសៀល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ជូន​ដំណើរ​ពលករ​ទៅ​លំនៅដ្ឋាន​វិញ ក្រោយពី​បាន​ឆ្លង​វីរុស​កូវី​ដ​១៩ ហើយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ ក្នុង​ការព្យាបាល រហូត​ទទួលបាន​ជា​សះស្បើយ​។​

​ក្នុងឱកាស​សំណេះសំណាល និង​ជូន​ដំណើរ​នេះ លោកស្រី បាន​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ផងដែរ​។ លោកស្រី​ផ្ទាល់ ក៏​សំដែង​ទឹកចិត្ត​ត្រេកអរ​ជាមួយ​ប្អូនៗ និង​បាន​ផ្តាំផ្ញើ​ទៅ​ប្អូនៗ​ថា ទោះបី​ពេលនេះ​ប្អូនៗ ទទួលបាន​ជា​សះស្បើ​យក្តី តែ​ពេល​ត្រឡប់ទៅផ្ទះ​វិញ ក៏​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត ដើម្បី​ជា​ការបង្ការ​បន្ថែម ហើយ​បើ​មាន​អា​ការៈប្រែប្រួល​ណាមួយ សូម​ប្រញាប់​ទំនាក់ទំនង​មក​ក្រុម​គ្រូពេទ្យ និង​កុំ​ភ្លេច​ញ៉ាំ​ថ្នាំ​ឲ្យបាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។​

​លោកស្រី​បាន​បញ្ជាក់​បន្ថែម​ជូន​ប្អូនៗ​ទាំង​១២​នាក់​ថា ក្នុង​ដំណាក់កាល​ព្យាបាល និង​ការ​ស្នាក់នៅ ហូបចុក គឺ​មាន​ការយកចិត្តទុកដាក់​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រា​នី ហ៊ុន​សែន យ៉ាងខ្លាំង ដោយ​មិន​ទុកឲ្យ​បងប្អូន​ពលករ​ខ្មែរ​យើង​ណា​ម្នាក់​ជួប​ទុក្ខលំបាក​ដោយសារ​វីរុស​កូវី​ដ​៩ ដោយ​លោក​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ​។​

​លោកស្រី​ក៏​បាន​ស្នើ​ឲ្យ​ប្អូនៗ​ទាំងអស់ បើ​មាន​សាច់ញាតិ​ដែល​ត្រូវ​ត្រឡប់មក​ស្រុកកំណើត​វិញ សូម​មក​តាម​សម្រួល និង​ត្រូវ​ផ្តល់​ព័ត៌មាន​ពិត​ជូន​កងកម្លាំង​ការពារ និង​ក្រុមគ្រូពេទ្យ​ជំនាញ រួច​ស្ម័គ្រចិត្ត ចូល​ខ្លួន​ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​១៤​ថ្ងៃ​៕

Filed in: ព័ត៌មានជាតិ