ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​អភិបាលខេត្ត​បាត់ដំបង ជំរុញ​មន្ត្រី​ជំនាញ​បន្ត​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ឱ្យ​បាន​ជាប់​ជាប្រចាំ ដាច់ខាត​កុំឱ្យ​មាន​ការរីក​រាលដាល​ចូល​ក្នុង​សហគមន៍

​អភិបាលខេត្ត​បាត់ដំបង ជំរុញ​មន្ត្រី​ជំនាញ​បន្ត​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ឱ្យ​បាន​ជាប់​ជាប្រចាំ ដាច់ខាត​កុំឱ្យ​មាន​ការរីក​រាលដាល​ចូល​ក្នុង​សហគមន៍
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​បាត់ដំបង ៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២១ ក្នុងឱកាស​កិច្ចប្រជុំ​គណៈ​បញ្ជាការ​រដ្ឋបាល​ឯកភាព​ខេត្ត​បាត់ដំបង ប្រចាំ​ខែ​ធ្នូ ឆ្នាំ​២០២០ លោក ងួន រតនៈ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​រដ្ឋបាល​ឯកភាព​ខេត្ត​បាត់ដំបង បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ទប់ស្កាត់ ការពារ​ជំងឺ​ឆ្លងកូវី​ដ​-១៩ បន្តទៀត ដាច់ខាត​កុំឱ្យ​មាន​កា​រីក​រាលដាល​ជា​លើក​ទី​២ នៅតាម​សហគមន៍ ជាពិសេស​រិត​បន្តឹង​នៅតាម​បន្ទាត់​ព្រំដែន​ថៃ ពាក់ព័ន្ធ​ពលករ​ខ្មែរ ដែល​សមត្ថកិច្ច​ថៃ បាន​ចាប់​បញ្ជូន​មក​វិញ​ចូល​តាម​ច្រករបៀង​នានា​។​

​កិច្ចប្រជុំ​នេះ មាន​ការចូលរួម ពី​ថ្នាក់​អភិបាលរង​ខេត្ត លោក​មេបញ្ជាការ​មេបញ្ជាការ​យោធភូមិភាគ​ទី​៥ មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង​បាត់ដំបង ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត អភិបាលក្រុង​-​ស្រុក មន្ទីរជំនាញ​នានា​ជុំវិញ​ខេត្ត​ចូលរួម​ផង​ដែរ​។​

​លោក តូច ឈួន​សៅរិទ្ធ ប្រធាន​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត បាន​ឡើង​អាន​បាយ​ការណ៍​ស្តីពី​បញ្ហា​ស្ថានីយ៍​ប្រេង​ឥន្ទនៈ និង​ដេប៉ូ​ប្រេង មួយចំនួន ក្នុង​ខេត្ត​ចាក់​មិន​គ្រប់​បរិមាណ តាម​ខ្នាត​រង្វាស់រង្វាល់​ស្តង់ដារ ដែល​ក្រសួង​បាន​កំណត់​ដោយ​បាន​ជូនដំណឹង​ដល់​ម្ចាស់​ស្ថានីយ​ជាមុន និង​ចុះ​អនុវត្ត​ដាក់ ឧបករណ៍ ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេ​សតាម​មាត្រដ្ឋាន​ស្តង់ដារ ដែល​ក្រសួង​បានកំណត់​រួចហើយ​។​

​លោក អ៊ូ ដា​រី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត បាន​ឡើង​អាន​លិខិត​ការផ្សព្វផ្សាយ​អនុក្រិត្យ​ស្តីពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការត្រួតពិនិត្យ និង​បាន​បញ្ជាក់​ពី​សំណង់​ទូទៅ​នានា ក្នុង​ខេត្ត​ពាក់ព័ន្ធ​ទៅ​តាម​ដែន​សមត្ថកិច្ច និង​សិទ្ធ​អនុញ្ញាត មាន​កម្រិត​ទទួលខុសត្រូវ រវាង​មន្ទីរ​ជំនាញ​ថ្នាក់​ខេត្ត និង​ថ្នាក់ ក្រសួង​ផ្តល់ឲ្យ​។​

​លោក យី សុង​គី ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត បាន​រាយការណ៍​សង្ខេប​ស្តីពី​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ​២០២១​នេះ ដោយ​មន្ទីរ​ជំនាញ​បាន​អនុវត្ត ទៅ​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា រួចរាល់​ហើយ និង​បាន​បន្ត​អនុវត្ត​ការពារ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ដោយ​អនុវត្ត​អនាម័យ​ស្អាត​ជាប្រចាំ ដល់​សិស្សានុសិស្ស​រៀន​តាម​សាលា​នានា​ក្នុង​ខេត្ត​ផងដែរ​។​

​លោក ងួន រ​តន​: បាន​ឯកភាព​លើ​របាយការណ៍​របស់​ម​ន្ទីរ​ជំនាញ​ដែល​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ និង​បាន​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បន្ត​ទប់ស្កាត់ ការពារ​ជំងឺ​កូវី​ដ​-១៩ បន្តទៀត ជាពិសេស​នៅ​តាម​ច្រករបៀង​នានា​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថា ពលករ​ដែល​ត្រូវ​សមត្ថកិច្ច​បាន​បញ្ជូន​មក ត្រូវ​ឱ្យ​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​មណ្ឌល​រយ​:​ពេល​១៤​ថ្ងៃ​សិន ដោយ​មាន​មន្ត្រី​ជំនាញ​ប្រចាំការ ចុះ​ពិនិត្យ​សុខភាព​ជូន​ពលករ​រាល់ថ្ងៃ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​និង​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង និង​ត្រូវ​សហការ ជាមួយ​កងកម្លាំង​ការពារ​ព្រំដែន​គោក ដើម្បី​អនុវត្ត​ការងារ​ឲ្យបាន​ល្អរ​បស់ការងារ​ជំនាញ​រៀងៗ​ខ្លួន​៕

Filed in: ព័ត៌មានជាតិ