(ភ្នំពេញ) ៖ នារសៀលថ្ងៃព្រហស្បតិ៍ ០១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការសិក្សាលើប្រព័ន្ធលូ ប្រឡាយ បង្ហូរទឹកកខ្វក់ និងទឹកភ្លៀង ក្នុងភូមិសាស្ត្រខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចៀសការជន់លិចទឹកជំនន់ទឹកភ្លៀងដោយកន្លែងនារដូវវស្សា៕