ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ផ្ញើ​សារលិខិត​អបអរសាទរ និង​ជូនពរ សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​៣៦​ឆ្នាំ នៃ​ការចូល​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ផ្ញើ​សារលិខិត​អបអរសាទរ និង​ជូនពរ សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​៣៦​ឆ្នាំ នៃ​ការចូល​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង​នាយទាហាន នាយទាហានរង ព្រមទាំង​ពលទាហាន​ទាំងអស់ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ផ្ញើ​សារ​សម្តែង​នូវ​អំណរ​សាទរ​ដោយ​ស្មោះ​អស់ពី​ដួងចិត្ត និង​សូម​គោរព​ជូន​នូវ​សព្ទសាធុការ​ពរជ័យ សិរី​មង្គល​ដ៏​មហាប្រសើរ​គ្រប់ប្រការ​ជូន សម្តេច​តេជោ ហ៊ុន សែន ក្នុង​ឱកាស​ខួប​៣៦​ឆ្នាំ នៃ​ការចូល​កាន់តំណែង​ផ្លូវការ ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២១ (១៤ មករា ១៩៨៥ – ១៤ មករា ២០២១)​។​

​រយៈពេល ៣៦​ឆ្នាំ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត ភាពឈ្លៀសវៃ និង​ភាព​អង់អាច​របស់ សម្តេច​តេជោ បាន​បន្សល់ទុក​នូវ​ស្នាដៃ​ដ៏​ធំធេង ជា​ប្រវត្តិសាស្ត្រ ដែល​មិន​អាច​កាត់ថ្លៃ​បាន ក្នុងការ​រំដោះ​ប្រទេស​ជាតិ​ចេញផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ឈាន​ដល់​ការផ្សះផ្សារ បង្រួបបង្រួម​ជាតិ​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ដែល​បាន​នាំមក​នូវ​ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​ប្រទេស​លើ​គ្រប់​វិស័យ ជូន​ប្រជាជន និង​មាតុភូមិ​ទាំងមូល​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ​ផងដែរ យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​ទេវតា​តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ​បវរ​មហាប្រសើរ គ្រប់ប្រការ​ជូន​ចំពោះ​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង បុត្រាបុត្រី ចៅប្រុស ចៅស្រី ជា​ទីស្រឡាញ់ សូម​បាន​ប្រកប​ដោយ​ពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ