ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ​ចំពោះ ទិវា​ជំនួប​រវាង ប្រមុខ​រាជរដ្ឋាភិបាល និង​អ្នកសារព័ត៌មាន ខណៈ​ឆ្នាំនេះ ត្រូវ​ខកខាន​ដោយសារកូ​វីដ​១៩

​សម្តេច​តេជោ ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ​ចំពោះ ទិវា​ជំនួប​រវាង ប្រមុខ​រាជរដ្ឋាភិបាល និង​អ្នកសារព័ត៌មាន ខណៈ​ឆ្នាំនេះ ត្រូវ​ខកខាន​ដោយសារកូ​វីដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ទោះបីជា​ឆ្នាំ​២០២១​នេះ កម្ពុជា​មិន​បាន​រៀបចំ​ពិធី​ជួបជុំ​រវាង ប្រមុខ​រាជរដ្ឋាភិបាល ជាមួយ​អ្នកសារព័ត៌មាន​ដូច​ឆ្នាំ​កន្លងមក​ក៏ដោយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារ​មួយ​សម្តែង​ការអបអរសាទរ​ដល់​ទិវា​នេះ​។​

​ក្នុង​សារលិខិត សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​៖ «​ថ្ងៃនេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​សេចក្ដីសោមនស្ស​រីករាយ​ដែល​បាន ផ្ញើ​សារ​នេះ​ជូន​បងប្អូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដើម្បី​អបអរសាទរ​ទិវា​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា ដែល​កំពុង​បំពេញ​ការងារ​លើ​វិស័យ​ព័ត៌មាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​ទម្លាប់​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១៤​ខែ​មករា​រៀងរាល់ឆ្នាំ ហើយ​ក៏​សូម​អធ្យាស្រ័យ​ចំពោះ​បងប្អូន​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ឆ្នាំនេះ រាជរដ្ឋាភិបាល​មិន​អាច​រៀបចំ​ពិធី​ជួបជុំ រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា​ដូច​ឆ្នាំ​កន្លង​ទៅ​ដោយសារ​ការរីក​រាលដាល​ឆ្លង ជា​សកល​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុង​រាតត្បាត និង​គម្រាមកំហែង​ដល់​សុខភាព​សាធារណៈ សេចក្ដីសុខ សាន្ត និង​អាយុជីវិត​ប្រជាជន​កម្ពុជា ក៏ដូចជា​ប្រជាជន​នៅ​ទូទាំង​សកលលោក​»​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បន្តថា​៖ ឆ្នាំនេះ​គឺជា​លើក​ទី​៥ ដែល​ត្រូវ​រៀបចំ​ពិធី​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​អ្នកសារព័ត៌មាន កម្ពុជា ដែល​ជំនួប​លើក​ទី​៤​កាលពី​ឆ្នាំ​កន្លងទៅ​មាន​អ្នកសារព័ត៌មាន​ចូលរួម​ប្រមាណ​ជាង​៥០០០​នាក់ ដែល ជា​ការជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សារព័ត៌មាន ក្នុង​គោលបំណង​បង្កើន សាមគ្គីភាព​និង​ពង្រឹង​ភាពជា​ដៃគូរ​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ស្ថាប័ន​សារព័ត៌មាន ដើម្បី​លើកស្ទួយ​សិទ្ធិ សេរីភាព​ខាង​ការបញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន​ដែល​គាំពារ​ដោយ​ច្បាប់​រដ្ឋ និង​ធានាបាន​នូវ សុខដុម​នីយកម្ម​នៅក្នុង​សង្គម ការថែរក្សា​សុខសន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​យូរអង្វែង​នៅ​កម្ពុជា​៕

​ខាងក្រោម​នេះ​ជា​សារលិខិត​ទាំងស្រុង​របស់​សម្តេច​តេជោ ហ៊ុន សែន​៖

Filed in: ព័ត៌មានជាតិ