ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក ប៉ា សុជាតិ​វង្ស​៖ ពេញ​មួយឆ្នាំ​២០២០ គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​គ្រប់គ្រង​រដ្ឋបាល​ទូទៅ​បាន​យ៉ាង​ល្អប្រសើរ​

​លោក ប៉ា សុជាតិ​វង្ស​៖ ពេញ​មួយឆ្នាំ​២០២០ គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​គ្រប់គ្រង​រដ្ឋបាល​ទូទៅ​បាន​យ៉ាង​ល្អប្រសើរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អះអាងថា ពេញ​មួយឆ្នាំ​២០២០​កន្លងទៅនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ ការគ្រប់គ្រង និង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ ជាមួយនឹង​ការគ្រប់គ្រង​រដ្ឋបាល​ទូទៅ បាន​យ៉ាង​ល្អប្រសើរ រហូត​ទទួលបាន​ការគាំទ្រ និង​ការជឿទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​យ៉ាង​ពេញទំហឹង​។​

​នេះ​បើ​តាម​ការលើកឡើង​របស់លោក ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក ប៉ា សុជាតិ​វង្ស និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។​

​នៅក្នុង​ឱកាស​នោះ​លោក ប៉ា សុជាតិ​វង្ស បាន​លើកឡើង​ថា បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ និង​ការគ្រប់គ្រង​រដ្ឋបាល​ទូទៅ ក្នុង​មួយ​ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​រក្សា​បាន​យ៉ាង​ល្អប្រសើរ​។ ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​សេសសល់​មួយចំនួន ដែល​អាជ្ញាធរ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ថែម​ទៀត​ដែរ​។​

​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏​បាន​កោតសរសើ​រដល់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ ដែល​ខិតខំ​ប្រមូលផ្ដុំ​កម្លាំង​ដើម្បី​អនុវត្ត​ធ្វើយ៉ាងណា​ឱ្យ​ភូមិ សង្កាត់​មាន​សុវត្ថិភាព និង​ត្រៀម​បង្ហាញ​ពី​សមិទ្ធផល​នានា​ជាមួយ​ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​ទាំងនេះ​ឲ្យ​សាធារណៈជន​បាន​ឃើញ ដើម្បី​ត្រៀម​ទទួលយក​ជោគជ័យ ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​នៅ​ឆ្នាំ​២០២២​ខាងមុខនេះ​។ លោក​ប្រធាន​ក៏​បាន​ស្នើសុំ​ឲ្យ​ពង្រឹង​តួនាទី​គ្រប់​ថ្នាក់ ទាំង​ថ្នាក់​ខណ្ឌ និង​សង្កាត់ ពី​ការបម្រើ​សេវា​ឲ្យ​កាន់តែ​ល្អប្រសើរ កាន់តែ​ទំនើប ទទួលបាន​ការពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នោះ​ដែរ ក្រុមប្រឹក្សា​រាជធានី បាន​កោតសរសើរ​ថែម​ទៀត ចំពោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​យកចិត្តទុកដាក់​ដល់​ការខិតខំ​ពង្រឹង ការបង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក៏ដូចជា ការដោះស្រាយ​បញ្ចប់ទំនាស់ និង​ពាក្យបណ្តឹង​ក្នុង​ឆ្នាំ​២០២០​កន្លងមកនេះ ដែល​ថ្នាក់​ខណ្ឌ​បាន​ដោះស្រាយ​បញ្ចប់​ចំនួន ១៨៨​ករណី និង​ថ្នាក់​សង្កាត់ ដោះស្រាយ​បញ្ចប់​បាន ២,៤៨​ករណី​។​

​ចំណែក​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ខិតខំ​សិក្សា​ស្រាវជ្រាវ​រកឃើញ​សំណង់ ចាស់ៗ​នៅ តាម​វត្ត​ចំនួន​៦៩ លើ ៨៩​វត្ត ក្នុង​ខណ្ឌ​ទាំង​១៤ ព្រមទាំង​រកឃើញ​វត្ថុ​បុរាណ​ដែល​មាន​នៅ តាម​វត្ត​ទាំង​៣៦ លើ ១១០​វត្ត និង​ទួល​បុរាណ​ចំនួន​២​ទៀត (​ទួល​សំរោង និង​ទួល​ចាស់​)​។ លោក​ថែមទាំង​កោតសរសើរ ចំពោះ​សកម្មភាព​ការ​បំបែក​សហកម្មសិទ្ធិ​តាម​បុរី​មួយចំនួន​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ចំពោះ​រាល់​សំណើ និង​សំណូមពរ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ សុំ​ឱ្យ​រដ្ឋបាល​រាជធានី​ពង្រឹង​តួនាទី​គ្រប់​ថ្នាក់​ទាំង​ថ្នាក់​ខណ្ឌ និង​សង្កាត់​ពី​របៀបរបប​ធ្វើ​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ខិតខំ​ធ្វើ​កិច្ចការ​នេះ ឱ្យ​ប្រសើរ​ឡើង​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ