ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ការផ្តល់សេវា​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ មិន​អាច​ខ្វះ​មន្ត្រី​នៅ​មូលដ្ឋាន​បាន​ឡើយ​

​ការផ្តល់សេវា​សាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ មិន​អាច​ខ្វះ​មន្ត្រី​នៅ​មូលដ្ឋាន​បាន​ឡើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​ប៉ៃលិន ៖ ព្រឹក​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​~​ស្រុក អភិបាលក្រុង​~​ស្រុក ក្រុមប្រឹក្សាឃុ​~​សង្កាត់ មេឃុំ​~​ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ​~​សង្កាត់ និង​មេភូមិ អនុ​ភូមិ ទាំង​៨​ឃុំ​~​សង្កាត់​ក្នុង​ខេត្ត​ប៉ៃលិន ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ បាន​នាំ​បណ្តាំ​ផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​សមាជិក សមាជិកា​ក្នុង​អង្គពិធី​ផងដែរ ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ពូ​មីង តាមរយៈ​ការលើកទឹកចិត្ត ការបង្កើន​ប្រាក់ខែ និង​ផ្តល់​ជា​ស្បៀង សម្លៀក​បំពាក់ តាមរយៈ​លោក​ជំទាវ​អភិបាលខេត្ត​ជារឿយៗ ។​

​លោកជំទាវ បាន​ស្នើអោយ​អាជ្ញាធរ​ចាប់​ពី​ក្រុង ស្រុក ភូមិ ឃុំ ត្រូវ​ខិតខំ​បម្រើ​សេវា​សាធារណៈ ជូន​ប្រជា​ពល​ដ្ឋ​អោយ​បាន​លឿន និង​មាន​ប្រសិទ្ធភាព កុំ​ប្រកាន់​បក្សពួក សាច់ញាតិ បងប្អូន​, ត្រូវ​ចូលរួម​សម្អាត​បរិស្ថាន អនាម័យ​ភូមិ​ឃុំ អោយ​ស្រស់ស្អាត គ្មាន​សម្រាម និង​ចូលរួម​ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់​ការរីក​រាលដាល​វីរុស​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់ បើ​មាន​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ ចូលមក​ក្នុង​ភូមិ ។​
​បន្ថែម​ពីលើ​នេះ លោកជំទាវ បាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​ក្រុង ស្រុក ភូមិ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការរៀបចំ​សោភ័ណភាព​បានល្អ ស្រស់បំព្រង ធ្វើអោយ​មហាជន​មាន​ការគាំទ្រ​ច្រើន ។​

​ដើម្បី​ជា​ការលើកទឹកចិត្ត​លោកជំទាវ បាន​ផ្តល់​ជា​ថវិកា និង​អាវ​រងា​ម្នាក់​មួយ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ចុះជួយ មូលដ្ឋាន​ខេត្ត​ប៉ៃលិន​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ