(ភ្នំពេញ) កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹម បោសជូត សំអាត ក្នុងបរិវេនទីបញ្ជាការ រួចរួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងភូមិសាស្ត្រៗ រាជធានីភ្នំពេញ ។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ មុនពេលចូលកន្លែងធ្វើការដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បី បង្កា ទប់ស្កាត់ ពីជំងឺឆ្លង covid- 19 ។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅលើដងផ្លូវ តាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួន ។
#PhnomPenhGRK