ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ប្រជា​ពលរដ្ធ ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការដាំដុះ​បន្លែ​ក្នុងស្រុក ដើម្បី​ផ្គង​ផ្គង់​ទីផ្សារ ជួយ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ បង្កើត​ការងារ​

​ប្រជា​ពលរដ្ធ ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការដាំដុះ​បន្លែ​ក្នុងស្រុក ដើម្បី​ផ្គង​ផ្គង់​ទីផ្សារ ជួយ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ បង្កើត​ការងារ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយសារ​ប្រទេស​កម្ពុជា​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ ក្នុង​រយៈពេល​ជាង​ពី​ទសវត្ស កន្លងទៅនេះ​បាន​ធ្វើ​កម្ពុជា​ទទួលបាន​កំណើន​សេដ្ឋកិច្ច​ល្អ​ក្នុង​កំណើនថេរ​ជាង ៧% លើកលែងតែ​ក្នុង​ដំណាក់កាល​នៃ​ការរីក​រាល​ជា​សកល​នៃ​មេ​រោគកូ​វិដ ១៩ ស្របពេល​ដែល​កំណើនប្រជាជន​ចេះ​តែ​មាន​ការកើនឡើង​ជា​លំដាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ កំណើនសេដ្ឋកិច្ច គឺជា​ដើមចម​មួយ​យ៉ាង​សំខាន់​នៃ​ដំណើរការ​វិវត្តន៍​រីកចម្រើន​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចាប់អារម្ម​ណ៍​គិតគូ​ពី​ការរស់នៅ​ស្អាត បញ្ហា​សុខភាព និង​មាន​និន្នាការ​ប្រកាន់​យក​របប​អាហារ​មួយ​មាន​គុណភាព និង​សុវត្ថិភាព ជាពិសេស បន្លែ ផ្លែឈើ និង​ត្រី​សាច់​។​

​ដើម្បី​ឆ្លើយតប​តាម​សេចក្តី​ត្រូវការ​យ៉ាង​ទទួច​របស់អ្នក​បរិភោគប​ន្លែ និង​ផ្លែឈើ​មាន​គុណភាព និង​សុវត្ថិភាព​ល្អ និង​ជា​ពិសេស​ស្របពេល​ដែល​រាជរដ្ឋាភិបាល​បាន​ជំរុញ លើកទឹកចិត្ត និង​គាំទ្រ​ឲ្យ ប្រជាពលរដ្ឋ​ខិតខំ​យកចិត្តទុកដាក់​បង្កើន​ការដាំដុះ​បន្លែ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ជួយ​បង្កើន​ប្រាក់​ចំណូល​ក្នុង​គ្រួសារ បង្កើត​ការងារ និង​ឆក់យក​កាលានុវត្តភាព ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្ត​នៃ​ការរីករាល​ដាលជា​សកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ដើម្បី​ពង្រីក​សក្តានុពល​ផលិតកម្ម​បន្លែ​សុ​វត្តិភាព ឈាន​ទៅ​កាត់បន្ថយ​ការ​នាំចូល ។

ឆ្លើយតប​ទៅ​តាម​សេចក្តីត្រូវការ​ចាំបាច់​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែលមាន​អគ្គនាយកដ្ឋាន​កសិកម្ម​ជា​សេនាធិការ ដោយ​ទទួលបាន​ការគាំទ្រ​ទាន់ពេលវេលា​ពី​រាជរដ្ឋាភិបាល​តាមរយ​:​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដៃគូ​អភិវឌ្ឍន៍ ជាពិសេ​សមូ​និធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម បាន​និង​កំពុង​ជំរុញ គាំទ្រ និង​លើក ទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន រួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​ដូចជា​គម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្ត​គម្រោង​ផលិតកម្ម​បន្លែ​សុវត្ថិភាព​ជាមួយ​កសិក​រ និង​ដៃគូរ​នានា​នៅ​ទូទាំង​ប្រទេស ហើយ​តាមរយ​:​កិច្ចសហការ​ដ៏​ល្អ​នេះ ក្រសួង​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​អនាគត​ដ៏​ខ្លី កម្ពុជា​នឹង​មាន​បន្លែ​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សា​ក្នុងស្រុក និង​ធ្វើ​ការនាំចេញ​។

ជាងនេះទៅទៀត ក្រសួង​ក៏​បាន​គិតគូ​យកចិត្តទុកដាក់​សិក្សា ស្រាវជ្រាវ​ផងដែរ​អំពី​លទ្ធភាព​ពង្រីក​នៃ​ការផលិត​បន្លែ​សំខាន់ៗ​មួយចំនួន​ដូចជា​ស្ពៃ​ក្តោប ស្ពៃ​បូកគោ ការ៉ុត ដំឡូង​បារាំង និង​មើម​ខ្ទឹម​ស​។​ល​។ នៅ​ខេត្ត​មណ្ឌល​គី​រី ដែល​ជា​ខេត្ត​មាន​លក្ខណៈ​ភូមិសាស្ត្រ និង​សក្តានុពល​ក្នុង​ការផលិត​បន្លែ​សំខាន់ៗ​ទាំងនេះ ដើម្បី​រួមចំណែក​បំពេញបន្ថែម​សេចក្តីត្រូវការ​។​

​ក្នុង​ឆន្ទ​:​ចូលរួម​លើកកម្ពស់​គុណភាព​ផលិត ប្រសិទ្ធភាព​សេដ្ឋកិច្ច ផ្តល់​ភាពយុត្តិធម៌ និង​ជំនឿ​ទុកចិត្ត​ដល់​អ្នក​បរិភោគ អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត ធ្វើការ​បណ្តុះបណ្តាល​ស្តីពី​គោលការណ៍​កសិកម្ម​ល្អ​លើ​ដំណាំ​បន្លែ (GAP) គោលការណ៍​បច្ចេកទេស​សរីរាង្គ ប​ចេ្ចក​ទេស​ដាំដុះ​បន្លែ​ទំនើបតាម​គោលការណ៍ GAP និង​សរីរាង្គ លក្ខណៈ​ទូទៅ​នៃ​ការគ្រប់គ្រង​ចម្ការ ការគ្រប់គ្រង​ធាតុ​ចូល​កសិកម្ម ការ​ទប់ស្កាត់​ការចម្លង​ពី​កត្តាចង្រៃ និង​វិធីសាស្ត្រ​កំចាត់​កត្តាចង្រៃ​តាមបែប​ជីវសាស្ត្រ បច្ចេកទេស​ប្រមូល​ផល និង​ក្រោយពេល​ប្រមូល​ផល និង​នីតិវិធី​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ ការអនុវត្ត​កសិកម្ម​ល្អ (GAP) និង​សរីរាង្គ (CAM-ORGANIC)​។​

យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម (១១/០១/២០២១) បានឲ្យដឹង​ថា​នៅ ឆ្នាំ​២០១៩ ផ្ទៃ​ដី​ផលិតកម្ម​ដំណាំ​បន្លែ​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន ៥៧ ២០៨​ហ​.​ត អាច​ប្រមូល​ផល​បាន​សរុប​ចំនួន ៦៨១ ០៩៩​តោន ហើយ​តាម​ការប៉ាន់ស្មាន​តម្រូវការ​បន្លែ​នៅ ក្នុង​ឆ្នាំ​២០២០ មាន​ចំនួន​សរុប ១ ០៤៥ ៧២៥​តោន ហើយ​ជាក់ស្តែង​ផលិតកម្ម​បន្លែ​ក្នុងស្រុក​មាន លទ្ធភាព​ផ្គត់ផ្គង់​ប្រមាណ​ត្រឹមតែ ៧១៦ ១១៣​តោន ស្មើនឹង ៦៨% ក្នុងនេះ នៅ​រដូវប្រាំង ៦៩% និង​រដូវរំហើយ ៧៥%​។ ក្រៅពីនេះ កម្ពុជា​ចាំបាច់​ត្រូវ​នាំ​ចូល​បន្លែ​សរុប​ចំនួន ៣២៩ ៦១២​តោន ដែល​ភាគច្រើន​កម្ពុជា​មិន​អាច​ផលិត​បាន​។​

Filed in: ព័ត៌មានជាតិ