ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ក្រុមការងារ ស​.​ស​.​យ​.​ក ឃុំ​សាលា​ក្រៅ ផ្តល់​ស្បៀងអាហារ​ដល់​ក្រុមគ្រួសារ​ខ្វះខាត ខណ​:​ពេល​កំពុង​ជួប​វិបត្តិ នៃ​ជម្ងឺ​កូវី​ដ​១៩

​ក្រុមការងារ ស​.​ស​.​យ​.​ក ឃុំ​សាលា​ក្រៅ ផ្តល់​ស្បៀងអាហារ​ដល់​ក្រុមគ្រួសារ​ខ្វះខាត ខណ​:​ពេល​កំពុង​ជួប​វិបត្តិ នៃ​ជម្ងឺ​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន ៖ ដោយ​ទទួលបាន​ការណែនាំ​ពី​សំណាក់​លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណ​:​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​.​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២១ ក្រុមការងារ ស​.​ស​.​យ​.​ក មូលដ្ឋាន​ស្ថិតនៅក្នុង​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ចុះ​សួរសុខទុក្ខ និង​នាំយក​នូវ​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ ទៅ​ផ្តល់ជូន​ដល់​ក្រុមគ្រួសារ​ខ្វះខាត ខណ​:​ពេល​កំពុង​ជួប​ការលំបាក​ក្នុង​អំឡុង​ប្រយុទ្ធប្រឆាំ ង​នឹង​ជំងឺ​កូវី​ដ​-19 ។

​ប្រភព​បន្តទៀតថា ៖ រហូតមកដល់​ពេលនេះ បញ្ហា​ជម្ងឺ​កូវី​ដ​១៩ នៅ​តែ​អូសបន្លាយ​រយ​:​ពេល​យូរ ជាពិសេស​អ្នកើត​ជម្ងឺឆ្លង​មកពី​ប្រទេស​ថៃ មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ក្រៅ​ទៅ​ធ្វើការ ងារ​ឆ្ងាយ​ពី​ផ្ទះសម្បែង​របស់ខ្លួន​បាន​ដូច​មុន ទើប​អ្នក​ខ្លះ ស្នាក់​នៅផ្ទះ ធ្វើ​ការងារ​ស៊ីឈ្នួល​ដក​ដំឡូង​មី និង​កាច់​ពោតក្រហម​ជាដើម ដោយ​បាន​ប្រាក់​កម្រៃ​បន្តិចបន្តួច សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។​

​ហើយ​ក្នុង​ផ្ទះ​ដែល​មាន​សមាជិក​ច្រើន មិន​អាច​ជួយ​ទំនុកបម្រុង​គ្រប់គ្រាន់ ធ្វើឱ្យមាន​ការខ្វះខាត ជាពិសេស​គឺ​ម្នាក់ៗ មិន​ហ៊ាន​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង​នោះឡើយ ពោល​គឺ​ប្រទេស​ថៃ ព្រោះ​មាន​ការឆ្លង​រីក​រាលដាល​ខ្លាំង​នៅ​ទីនោះ ដែល​ជាហេតុ​ធ្វើឱ្យ​ប្រជាពលរដ្ឋ ដែល​គ្មាន​ដីស្រែ ចម្ការ អាស្រ័យ​ផល​នឹង​គេ ទទួលរង​ការខ្វះខាត​ស្បៀងអាហារ ទើប​ក្រុមការងារ ស​.​ស​.​យ​.​ក ឃុំ​សាលា​ក្រៅ ចុះ​ចែក​ស្បៀង​ជូន ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​ដោះ​ទាល់​មួយគ្រា ។​

​ក្រុមការងារ ក៏​បាន​អប់រំ ណែនាំ​ដល់​ប្រជាពលរដ្ឋ​ខាងលើ ឱ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែម ទៀត ដើម្បី​ជីវភាព​របស់​ខ្លួន​ប្រចាំថ្ងៃ ហើយ​ក៏​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​ជម្ងឺ​កូវី​ដ​១៩ ដែល​កំពុង​តែ​វាយប្រហារ​ពិភពលោក ក៏​ដូចជា​ប្រទេស​កម្ពុជា ដោយ​ត្រូវ​ថែរក្សា​ការពារ​ខ្លួន​ជាប់​ជានិច្ច គឺ​លាងដៃ​នឹង​សាប៊ូ ទឹក​អាល់ ជែល ឬ​ពាក់​ម៉ាស ពេល​ចេញ​ដំណើរ​ទៅ​ខាងក្រៅ ទីប្រជុំជន ដើម្បី​ការពារ​ជីវិត​ខ្លួន និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍ ។

​សូមបញ្ជាក់​ថា ៖ នៅក្នុង​ស្រុក​សាលា​ក្រៅ កាលពី​ពេល​ថ្មីៗ​នេះ ទទួលរង​ការជួប​ករណី​គ្រោះ​ទឹកជំនន់ បណ្តាល​ឱ្យ​លិចលង់​ស្រូវ ពោត​ក្រហម ដំឡូង​មី អស់​ជាច្រើន បណ្តាលឱ្យ​រង​ការខូចខាត​អស់​ច្រើន ជា​ហេតុ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​កន្លែង​នោះ នាពេល ឆ្នាំ​នេះ​ជួប​ការលំបាក ៕

Filed in: ព័ត៌មានជាតិ