ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អភិបាល​ខេត្ត​កំពត​ប្រាប់​ឲ្យ​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង និង​ប្រមូល​ចំណូល​លើ​អាជីវកម្ម​រ៉ែ​គ្រប់​ប្រភេទ

អភិបាល​ខេត្ត​កំពត​ប្រាប់​ឲ្យ​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង និង​ប្រមូល​ចំណូល​លើ​អាជីវកម្ម​រ៉ែ​គ្រប់​ប្រភេទ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ តាម​ការបញ្ជាក់​របស់​មន្ត្រី​ជំនាញ​ថា ឆ្នាំ​២០២០​កន្លងទៅ ការគ្រប់គ្រង និង​ការប្រមូល​ចំណូល​សួយ​សារ​ពី​ការធ្វើ​អាជីវកម្ម​រ៉ែ​គ្រប់​ប្រភេទ នៅក្នុង​ខេត្ត អនុវត្តបាន​៩៧​ភាគរយ​នៃ​ផែនការ ស្មើនឹង​ជាង​៤​លាន​៩​សែន​ដុល្លារ​។ តែ​ទោះជា​យ៉ាងនេះក្តី អភិបាល​ខេត្ត​កំពត ជំរុញ​ណែនាំ​ឲ្យ​អាជ្ញាធរ មន្ទីរជំនាញ ពាក់ព័ន្ធ​សហការ​គ្នា​ឲ្យបាន​ល្អ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការប្រមូល​ថវិកា​ជូន​រដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។

​តាម​ការបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​គណ​:​កម្ម​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម​រ៉ែ​គ្រប់​ប្រភេទ នៅ​ខេត្ត​កំពត​កាលពី​រសៀល​ថ្ងៃ ទី​១១ ខែ​មករា ឆ្នាំ​២០២១ លោក សោម វិចិត្រ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បានឲ្យដឹងថា សម្រាប់​ឆ្នាំ ២០២០ កន្លង​ទៅ​ផែនការ​ប្រមូល​ចំណូល មាន​ជាង​៥​លាន​ដុល្លារ អនុវត្ត​បាន​ជាង​៤​លាន​៩​សែន​ដុល្លា ស្មើនឹង​៩៧​ភាគរយ​។ ក្នុងនោះ​ប្រាក់​ចំណូល​សម្រាប់​ខេត្ត​អនុវត្តបាន​ចំនួន​ជាង​៨៥០​លាន​រៀល គឺ​ស្មើ​១០១​ភាគរយ​នៃ​ផែនការ​។

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ដែរ​ថា ប្រាក់​ចំណូល​ពី​សួយ​សារ​លើ​អាជីវកម្ម​រ៉ែ​ដែល​ផ្តល់​អាជ្ញាប័ណ្ណ​ដោយ​ថ្នាក់​ក្រសួង និង​ថ្នាក់​ខេត្ត បាន​បែងចែក​សម្រាប់​រដ្ឋ ខេត្ត និង​ប្រាក់​អំណោយ​លើកទឹកចិត្ត​ដល់​មន្ត្រី​អនុវត្ត​។​

​ឯកឧត្តម ជាវ តា​យ​អភិបាល​ខេត្ត​កំពត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ថវិកា​៥០ ភាគរយ ពី​ការប្រមូល​ចំណូល​សួយ​សារ​លើ​អាជីវកម្ម​រ៉ែ​ដល់​ថ្នាក់​ខេត្ត​។ ហើយ​តាម​ការបញ្ជាក់​របស់​ឯកឧត្តម​អភិបាលខេ​ត្ត​ថា ថវិការ​ទាំងនោះ​យក​ទៅ​អភិវឌ្ឍ​ខេត្ត និង​ផ្តល់​ជូន​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​ជា​ការលើកទឹកចិត្ត​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​ណែនាំ និង​ជំរុញ​ដល់ អាជ្ញាធរ មន្ទីរជំនាញ ពាក់ព័ន្ធ ត្រូវ​សហការ​គ្នា​អោយបាន​ល្អ ដើម្បី​បង្កើន​ប្រសិទ្ធភាព ក្នុង​ការប្រមូល​ចំណូល​សួយ​សារ លើ​អាជីវកម្ម​រ៉ែ​គ្រប់​ភេទ ជូន​រដ្ឋ និង ខេត្ត​សម្រាប់​យកមក​អភិវឌ្ឍ​មូលដ្ឋាន ឲ្យបាន​កាន់តែ​ល្អប្រសើ​រជាង​នេះ​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ