ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

គម្រោង​ពង្រីក​សួនច្បារ​ខេត្តកំពត​ត្រូវ​ធ្វើ​រួមគ្នា​ជាមួយ​គម្រោង​ដាក់​ប្រព័ន្ធ​លូ​របស់ ADB

គម្រោង​ពង្រីក​សួនច្បារ​ខេត្តកំពត​ត្រូវ​ធ្វើ​រួមគ្នា​ជាមួយ​គម្រោង​ដាក់​ប្រព័ន្ធ​លូ​របស់ ADB
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដើម្បី​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ ចំណេញ​ពេលវេលា និង​រក្សា​បាន​សោ​ភណ្ឌ​ភាព ទាក់ទាញ​ទេសចរណ៍​ឲ្យមក​កម្សាន្ត​ខេត្ត​កំពត​កាន់តែច្រើន រដ្ឋបាល​ខេត្ត​កំពត និង​មន្ត្រី​ជំនាញ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​បាន​សម្រេច ឯកភាព​អនុវត្ត​គម្រោង​ពង្រីក​សួនច្បារ​ខេត្តកំពត និង​គម្រោង​ដាក់​ប្រព័ន្ធ​លូ​របស់ ADB នៅ​ក្នុងពេល​ដំណាលគ្នា​។

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា និង​ធ្វើ​បទ​បង្ហាញ​អំពី​វឌ្ឍនភាព​ការងារ​សម្រាប់ ការអនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​ប្រមូល​ទឹក​កខ្វក់ ស្ថានីយ៍​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​២​នៅ​ព្រឹក ថ្ងៃទី​១១ ខែ​មករា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត រួមជាមួយ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើង​ថា រយៈពេល​ចុងក្រោយ​នេះ ខេត្ត​កំពត​ក្លាយជា​គោ​ដៅ​ទេសចរណ៍​មួយ​យ៉ាងសំខាន់ និង​អាច​និយាយបាន​ថា ជា​គោលដៅ​ទេសចរណ៍​លំដាប់​ទី​២ នៅក្នុង​ប្រទេស បន្ទាប់​ពី​ខេត្ត​សៀមរាប ហើយ​លំហូរ​ការធ្វើ​ចរាចរ​ដឹក​ទំនិញ​ឆ្លងកាត់​តាម​ផ្លូវ​នៃ​ខេត្ត​នេះ ក៏​ច្រើន​ជាង​ផ្លូវជាតិ​លេខ​៤​។​

​ជាមួយនឹង​គម្រោង​ដូចខាងលើ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បង្វែ​មក​កាន់​ខេត្ត​កំពត​មុន​។ ជាក់ស្តែង​ដូច​ជា​ការ​ពន្លឿ​ន ការងារ​ស្ថាបនា​ផ្លូវជាតិ​លេខ ៣ និង​លេខ​២ គឺ​សុទ្ធសឹងតែ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ការដឹកជញ្ជូន​ទំនិញ​ចេញ​ចូល​ឆ្លងកាត់​ខេត្ត​កំពត​។

​ទទ្ទឹម​គ្នា​នេះ​ដែរ​ក្រុង​កំពត គ្រោង​ពង្រីក​សួនច្បារ ពី​ចំណុច​គល់ស្ពាន​ចាស់​ដល់​គល់​ស្ពាន​ថ្មី គឺ​ត្រួត​កន្លែង​គ្នា ជាមួយ​និង​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​ប្រមូល​ទឹក​កខ្វក់ ស្ថានីយ៍​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​២​របស់ ADB​ដែរ​។ ហើយ​ដើម្បី​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ និង​ចំណេញ​ពេលវេលា ធានាបាន​នូវ​អនាម័យ​បរិស្ថាន​ស្អាត នាំមក​នូវ​សោភ័ណ្ឌភាព ផា​សុខភាព​ទាក់ទាញ​ទេសចរ​ឲ្យ​កាន់តែច្រើន អាជ្ញា​ធារ​ខេត្ត ក៏​ដូចជា​ជំនាញ​បាន​សម្រេច​ថា នឹង​ធ្វើ​ការស្ថាបនា​គម្រោង​ទាំងពីរ​នេះ​ព្រម​ជាមួយ​គ្នា​តែ​ម្តង​។​

​អាជ្ញាធរ​ខេត្ត​កំពត និង​មន្ត្រី​ជំនាញ​ក្រសួង​បាន​ផ្តល់​នូវ​អនុសាសន៍ និង​គោលការណ៍​មួយចំនួន ដូចជា​១​គឺ​ណែនាំ​ឱ្យ​មន្ទីរ​ដែនដី ពន្លឿន​ការគូស​ប្លង់​ពង្រីកសួ​ន​ច្បារ​តាម​បណ្តោយ​មាត់​ព្រែក​ចន្លោះ ស្ពាន​ទាំង​ពីរ ឲ្យបាន​ឆាប់រហ័ស និង​យក​មក​បង្ហាញ​ក្រុមការងារ​នៅ​សប្តាហ៍​ក្រោយ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​។

​ជាមួយ​នេះ​លោក​ក៏​សូមឲ្យ​អ្នកទទួលការ​អនុវត្ត​គម្រោង និង​ភាគី ADB ត្រូវ​ស្នើ​មក​រដ្ឋបាលខេត្ត ដោះស្រាយ​ជាបន្ទាន់ បើ​មាន​ការរាំងស្ទះ​ណាមួយ​ដែល​ត្រូវ​ឲ្យ​រដ្ឋបាល​ខេត្ត​ជា​អ្នកដោះស្រាយ ដើម្បី​ឲ្យ​គម្រោង​អនុវត្ត​ទៅ​បាន​ឆាប់រហ័ស និង​ទី​៣
​សូមឲ្យ​អ្នកទទួលការ​សាងសង់ និង តំណាង​ADB ពន្លឿន​ការសាងសង់​លូ​អក្សរ​អ៊ុយ​ឲ្យ​បាន​ឆាប់រហ័ស និង​រួចរាល់​ក្នុង​រដូវប្រាំង​នេះ​។

​សូមបញ្ជាក់​ថា ដើម្បី​បំពេញ​តម្រូវការ​ពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ សម្រួល​ការធ្វើដំណើរ កុំឲ្យ​កកស្ទះ រដ្ឋបាល​ខេត្ត​កំពត​បា​ន​នឹង​កំពុង​សាងសង់​ស្ពាន​ត្រើយ​កោះ​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បាន​កំពុង​សិក្សា ដាក់​សំណើរ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សុំ​សាងសង់​ស្ពាន​ឆ្លងកាត់​ព្រែក​កំពង់បាយ​មួយ​បន្ថែម​ទៀត​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ