ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការទប់ស្កាត់​ការ​បំពង​សម្លេង​រំខាន​នានា ជា​ប្រធានបទ​ក្តៅ

​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បើក​កិច្ចប្រជុំ​បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​ការទប់ស្កាត់​ការ​បំពង​សម្លេង​រំខាន​នានា ជា​ប្រធានបទ​ក្តៅ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ នា​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១២​នេះ ការរក្សា​ឲ្យបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ និង​ការទប់ស្កាត់ ការ​បំពង​សម្លេង​រំខាន​នានា នៅតាម​ទីសាធារណៈ​ត្រូវបាន​លើកឡើង ក្នុង​អង្គប្រជុំ​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​, លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​អភិបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មួយចំនួនទៀត​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជា​បញ្ហា​មួយ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​ពីរ​ប្រភេទ​ត្រូវតែ​យកចិត្តទុកដាក់​ជាប្រចាំ ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​បទ​ល្មើស​ផ្សេងៗ ទទួលបាន​នូវ​ការជឿទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បន្ត​ការចុះ​តាម​បុរី​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ចងក្រង​ជា​កម្លាំង ហើយ​បើ​មាន​បញ្ហា​ដែល​ដោះស្រាយបាន​គឺ​ត្រូវ​ដោះស្រាយ​ភ្លាម​ជូន​ប្រជាពលរដ្ឋ ហើយ​បើ​បញ្ហា​ដែល មិន​អាច​ដោះស្រាយបាន​ត្រូវ​រាយការណ៍​ជូន​មក​ថ្នាក់​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ថ្នាក់​រាជធានី​បន្ត​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បន្តទៀត​។​

​ពាក់ព័ន្ធ​នឹង​ម៉ូតូ​ធំៗ​ដែល​បាន​បង្ក​សំឡេង​រំខាន ក៏ដូចជា ម៉ូតូ​ដែល​កែច្នៃ​ស៊ី​ម៉ាំង រំខាន​ដល់​ប្រជាពលរដ្ឋ​នោះ​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ជូន​ថា ការទប់ស្កាត់​ម៉ូតូ​បំពង​សម្លេង​រំខាន​នេះ អាជ្ញាធរ​ក៏​ដូច​ជា​កម្លាំង​មាន​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ឃាត់​ម៉ូតូ​បាន​ចំនួន​៦០​គ្រឿង​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ទីរ​ពាក់ព័ន្ធ ពិសេស​គឺ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​ចុះ​ផ្ទាល់​ទៅ​ដល់​ទីតាំង​ដែល​បាន​ឃាត់ទុក​នៅ​រសៀល​ថ្ងៃ​នេះ ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​ការប៉ះពាល់​ទៅលើ​បរិស្ថាន​មុន​នឹង​ប្រគល់​ឲ្យ​ម្ចាស់​ម៉ូតូ​វិញ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី​លោក​បញ្ជាក់ថា ម៉ូតូ​ដែល​មាន​សំឡេង​បំពង​ខុស​លក្ខណៈ​បច្ចេកទេស គឺ​នៅ​រក្សាទុក​ដដែល ដោយ​រង់ចាំ​ការណែនាំ​ពី​ក្រសួង​មហាផ្ទៃ​។​

​លោក​ក៏​បាន​បញ្ជាក់​ផងដែរ​ថា កម្លាំង​មាន​សមត្ថកិច្ច​របស់​រា​ជ​ធានី មិន​បាន​ចាប់​ម៉ូតូ​ធំៗ​នេះ​ពីក្នុងផ្ទះ​ប្រជាពលរដ្ឋ​ដូច​ការលើកឡើង​របស់​ជន​អគតិ​មួយចំនួន​ណា​នោះទេ​។ ក្រៅ​ពី​បញ្ហា​ទាំង​ប៉ុន្មាន​ខាងលើ​នេះ លោក ឃួ​ង ស្រេង ក៏​បាន​ណែនាំ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១៤ មាន​វិធានការ​ឲ្យបាន​ម៉ឺងម៉ាត់ និង​តឹងរឹង​បំផុត​ចំពោះ​សំណង់​ដែល​បាន​និង​កំពុង​សាងសង់​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ធ្វើយ៉ាងណា​កុំឲ្យ​មាន​ហានិភ័យ ដូចជា​ការធ្លាក់​វត្ថុ​រឹង​ពីលើ​អគារ​ខ្ពស់ៗ បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​។​

​លោក​ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់​ថា នៅក្នុង​រាជធានី​ភ្នំពេញ មាន​សន្តិសុខ សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ​ហើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី យើង​ក៏​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ ដែល​យើង​ត្រូវតែ​បន្ត​យកចិត្តទុកដាក់​នោះ គឺ​បញ្ហា​គ្រឿងញៀន ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ដើម្បី​ទប់ស្កាត់​។​

​លោក​បញ្ជាក់​ផង​ដែរ​ថា រាល់​បទល្មើស​ដែល​បាន​កើតឡើង​ភាគច្រើន ជនបង្ក​បទល្មើស​ភាគ​ច្រើន​ជា​អ្នក​ដែល​មាន​សារធាតុ​ញៀន​។ បូរី​មួយចំនួន​នៅតែ​កើតមាន​នូវ​បទល្មើស លួច និង​គាស់​ផ្ទះ ដែល​យើង​ជា​កងកម្លាំង មាន​សមត្ថកិច្ច​ត្រូវ​បន្ត​ការយកចិត្តទុកដាក់​ចំពោះ​បទល្មើស​ទាំងនេះ​។​

​ក្រៅពី​នេះ​ក្នុង​រយៈពេល​មួយ​ខែ​ពីរ​ខែ​នេះ បទល្មើស​ដែល​ផ្ដើម​ពី​ក្រុម​ក្មេង​ទំនើ​ង ក៏​បាន​កម្រើក​ឡើង​វិញ​ផងដែរ ដោយ​ក្រុម​នេះ បាន​ប្រមូលផ្ដុំ​គ្នា​ជា​ក្រុម មាន​ដាវ ស្នាប់​ដៃ បង្ក​ភាពអនាធិបតេយ្យ​វាយតប់​គ្នា​។ ករណី​នេះ​យើង​ក៏បាន បង្ក្រាប​បាន​ជា​បន្តបន្ទាប់​ផងដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្នុងនាម​ជា​កងកម្លាំង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ឲ្យបាន រក្សា​ភាព​កក់ក្តៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ​៕

Filed in: ព័ត៌មានជាតិ