ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាល​ខេត្ត​កំពត​ប្រាប់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ឲ្យ​ជំរុញ​ការងារ​បង្កបង្កើនផល​ជា​លក្ខណៈ​គ្រួសារ​ឱ្យបាន​ច្រើន​

អភិបាល​ខេត្ត​កំពត​ប្រាប់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ឲ្យ​ជំរុញ​ការងារ​បង្កបង្កើនផល​ជា​លក្ខណៈ​គ្រួសារ​ឱ្យបាន​ច្រើន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ បើទោះបី​កម្ពុជា​យើង ការប្រមូល​ផល​ស្រូវ​ឆ្នាំនេះ​មាន​លក្ខណៈ​ល្អប្រសើរ​ហើយ​អាច​សល់​នាំ​ចេញ​លក់​ក្រៅ​ប្រទេស​មាន​តម្លៃ​សមរម្យ​បែប​នេះ​ក្តី អភិបាល​ខេត្ត​កំពត នៅតែ​ប្រាប់​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​ការខិតខំ​យកចិត្តទុកដាក់​ការងារ​បង្កបង្កើនផល​ដាំ​ដុះ​និង​ចិញ្ចឹមសត្វ​តាម​គ្រួសារ​និមួយៗ​ឲ្យបាន​កាន់តែ សម្បូរ​បែប​ថែមទៀត​ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​បាន​កាន់តែ​ធូរធារ​។​

​ការជំរុញ​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ដូចនេះ គឺ​ក្នុង​ឱកាស​នៃ​ពិធី ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន ១០០​គ្រួសារ នៅក្នុង​ស្រុក​កំពង់ត្រាច​និង​ស្រុក​ដងទង់​ខេត្ត​កំពត កាលពី​ព្រឹក​ថ្ងៃទី​១១​ខែ​មករា ឆ្នាំ ២០២១ នៅ​សាលា​វិទ្យជាល័យ​បិតាជាតិ ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ប្រជាពលរដ្ឋ​កម្ពុជា​យើង​ភាគច្រើន ពឹងផ្អែក​លើ​វិស័យ​កសិកម្ម គឺ​ការដាំដុះ​និង​ចិញ្ចឹមសត្វ​ទ្រង់ទ្រាយ​ធំ​ឬ​តូច តាម​លក្ខណៈ​គ្រួសារ ស្រប​ទៅ​នឹង​អ្វី​ដែល​ជា​គោលនយោបាយ​ជំរុញ​លើកទឹកចិត្ត​ក្នុង​វិស័យ​កសិកម្ម​របស់​រាជរដ្ឋាភិបាលក៏ដូច​ជា​ផែនការ​កម្មវិធី​របស់​ក្រសួង​កសិកម្ម ដើម្បី​ធ្វើ​យ៉ាងណា​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យបាន​កាន់តែ​ល្អប្រសើរ ឡើង​ថែម​ទៀត​។ ជាក់ស្ដែង​ស្ថិត ក្នុងស្ថានភាព អន្តរកាល​នៃ​វិបត្តិ​ជំងឺ​កូវី​ត​១៩ ដែល​ធ្វើឲ្យ​សេដ្ឋកិច្ច​ទូ​ទាំង​សកល​លោកមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ តែ​កម្ពុជា​យើង តាមរយៈ​ការជំរុញ​លើកទឹកចិត្ត​ការដាំដុះ​ដំណាំ​និង​ចិញ្ចឹមសត្វ​នេះ គឺ​កម្ពុជា​យើង​នៅ​មិនទាន់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ខ្វះ​ស្បៀង​អាហារ​ឡើយ​។

​ចំពោះ​អំណោយ​ដែល​បាន​ផ្ដល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ គឺ​គ្រាន់តែ​ជា​ការរួមចំណែក​រំលែក​ការលំបាក​ខ្វះខាត​របស់​បងប្អូន​បាន​មួយរយៈ​ខ្លី​ប៉ុណ្ណោះ បញ្ហាសំខាន់​សូម​បងប្អូន​ត្រូវ​បន្ត​យកចិត្តទុកដាក់​ដាំ​ដុះ​ចិញ្ចឹមសត្វ​រួមផ្សំ ដើម្បី​ធានា​និង​បង្កើន​ជីវភាព​គ្រួសារ​ឲ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត​។​

​ជាមួយ​ឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន នាំ​មក​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ របស់​សម្ដេច​តេជោ​ហ៊ុន សែន និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុន សែន​ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ និង​បាន​អំពាវនាវ លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​គ្រប់រូប បន្ត​អនុវត្ត​វិធាន​អនាម័យ​រស់នៅ​ស្អាត ផឹក​ស្អាត ហូប​ស្អាត​ឲ្យបាន​ជាប្រចាំ ពិសេស​ទៀត​នោះ​គឺ​ការអនុវត្ត​វិធាន​សុវត្ថិភាព​សង្គម ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ កុំឱ្យ​ឆ្លង​ចូល​ដល់​ក្នុង​សហគមន៍​ខេត្តកំពត ហើយ​បើ​មិន​មាន​ការចាំបាច់​សូមកុំ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដែល​មាន​មនុស្សម្នា​ច្រើន​ព្រោះ​ជំងឺ​នេះ​នៅ​មិនទាន់​ផុត​រលត់​ពី​សកលលោក​នៅឡើយ​ទេ​។​

​សូមជម្រាបថា អំណោយ​ដែល​បាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ទាំង​ចំនួន​១០០ គ្រួសារ​ដែល​ក្នុងនោះ​មក​ពី​ស្រុក​កំពង់ត្រាច ៥០​គ្រួសារ និង​ស្រុក​ដងទង់​៥០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ស្ករស​១​គីឡូក្រាម និង​ថវិកា​មួយចំនួន​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ