លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមនឹងឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាស្ដីទីខេត្ត ព្រមទាំងសមាជិកសមាជិកាគណៈកម្មាធិការសាខាអនុសាខា មន្ត្រីប្រតិបត្តិមន្ត្រីរាជការជុំវិញខេត្ត យុវជនស.ស.យ.ក.ខេត្ដអាជ្ញាធរមូលដ្ឋាន និងសហការីបានអញ្ជើញ ជួបសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជាស្បៀងអាហារមាន ដូចជាអង្កមីត្រីខ ទឹកស៊ីអ៊ីវ ផ្អកទឹកក្រូច ឃីតមួយកញ្ចប់ (មុង១ភួយ១កន្ទេល១)និងថវិកាមួយចំនួន ផ្ដល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋចំនួន ២០០ គ្រួសារ ដែលមានជីវភាពខ្វះខាតក្នុងវិបត្តិកូវីដ~១៩ទាំង៤ឃុំនៃស្រុកសាលាក្រៅខេត្តប៉ៃលិន។
ថ្ងៃអាទិត្យ១២រោចខែបុស្សឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី១០ខែមករាឆ្នាំ២០២១ ៕