ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

កម្លាំង​អាវុធហត្ថ​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ដកហូត​វត្ថុតាង ថ្នាំញៀន ដាវ​០៥ ទូរស័ព្ទ​០២​គ្រឿង​

កម្លាំង​អាវុធហត្ថ​បង្ក្រាប​ករណី​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​និង​ដកហូត​វត្ថុតាង ថ្នាំញៀន ដាវ​០៥ ទូរស័ព្ទ​០២​គ្រឿង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​រតនគិរី​)៖ តាម​សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​នៅវេលា​ម៉ោង ១០ និង​១៥ នាទី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២១ កម្លាំង​មូលដ្ឋាន​កង​រាជវុ​ធ​ហត្ថ​ស្រុក​កូនមុំ និង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ និង​ដោយ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី កម្លាំង​ជំនាញ​បាន​ចុះ​ដល់​ចំណុចកើតហេតុ នៅ​ការដ្ឋាន​ទី​៦​ក្រុមហ៊ុន​ហ័ង​អាញ់​យ៉ា​ឡាយ ស្ថិតនៅក្នុង​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់​ឈ្មោះ ភាន ចិត្ត (​ហៅ​ដេត​) ភេទ​ប្រុស អាយុ​២៨ ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ស្រុកកំណើត​ភូមិ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ការដ្ឋាន​ទី​៦ ក្រុមហ៊ុន​ហ័ង​អាញ់​យ៉ា​ឡាយ​ស្ថិតនៅក្នុង​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង​ស្រុក​កូន​មុំ​។

​ដល់​វេលា​ម៉ោង​១៦ និង​១០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល មុខសញ្ញា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​បាន​បង្ហាញខ្លួន ភ្លាមៗ​កម្លាំង​បាន​ដេញ​តាម​មុខសញ្ញា​តែ​ដោយសារ​ភូមិសាស្ត្រ​ស្មុគស្មាញ មុខសញ្ញា​ជនសង្ស័យ ០២​នាក់​បាន​បោះ​ថ្នាំញៀន​ចោល និង​ផ្តួល​ម៉ូតូ រត់​គេចខ្លួន​ចូល​ក្នុង​ព្រៃ​សហគមន៍​បាត់​។​

​វត្ថុតាង​ចាប់​យក​រួមមាន​៖
១•​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៤​កញ្ចប់​
២•​ដាវ​ចំនួន ០៥
៣•​ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​។​
​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​អនុវត្ត​តាម​នីតិវិធី​។​

Filed in: ព័ត៌មានជាតិ