ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​បន្ត​ផ្គត់ផ្គង់​ទឹក​សុទ្ធ​២​ម៉ឺន​កេស និង​មី​១​ម៉ឺន​កេស ទៅ​ខេត្ត​ទាំង​៧​ជាប់​ព្រំដែន​ថៃ

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​បន្ត​ផ្គត់ផ្គង់​ទឹក​សុទ្ធ​២​ម៉ឺន​កេស និង​មី​១​ម៉ឺន​កេស ទៅ​ខេត្ត​ទាំង​៧​ជាប់​ព្រំដែន​ថៃ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​ផ្គត់ផ្គង់​ទឹក​សុទ្ធ​ចំនួន ២​ម៉ឺន​កេស និង​មី​ចំនួន ១​ម៉ឺន​កេស ទៅកាន់​ខេត្ត​ទាំង​៧​ជាប់​ព្រំដែន​ថៃ ដើម្បី​ជួយ​ដល់​ពលករ​ត្រឡប់មក​ពី​ប្រទេស​ថៃ និង​ត្រូវដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក​។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បាន​ប្រាប់​អង្គភាព​ព័ត៌មាន នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២១​នេះ​ថា សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​បញ្ចេញ​មី និង​ទឹក​សុទ្ធ​ទៅកាន់​ខេត្ត​ទាំង​៧​ជាប់​ព្រំដែន​ថៃ ដើម្បី​ចែក​ជូន​ដល់​ពលករ​ខ្មែរ​ត្រឡប់មក​ពី​ប្រទេស​ថៃ និង​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​។​

​បើ​តាម​លោក​ស្រី យក់ សម្បត្តិ មី និង​ទឹក​សុទ្ធ ត្រូវបាន​បែងចែក​ដូចខាងក្រោម​៖
* ខេត្ត​បន្ទាយមានជ័យ​៖ ទឹក​សុទ្ធ ៦,០០០​កេស មី​កញ្ចប់ ៣,០០០​កេស​
* ខេត្ត​បាត់ដំបង​៖ ទឹក​សុទ្ធ ៤,០០០​កេស មី​កញ្ចប់ ២,០០០​កេស​
* ខេត្ត​ប៉ៃលិន​៖ ទឹក​សុទ្ធ ៤,០០០​កេស មី​កញ្ចប់ ២,០០០​កេស​
* ខេត្ត​ឧត្តរមានជ័យ​៖ ទឹក​សុទ្ធ ៣,០០០​កេស មី​កញ្ចប់ ១៥០០​កេស​
* ខេត្ត​ព្រះវិហារ​៖ ទឹក​សុទ្ធ ១,០០០​កេស មី​កញ្ចប់ ៥០០​កេស​
* ខេត្ត​កោះកុង​៖ ទឹក​សុទ្ធ ១,០០០​កេស មី​កញ្ចប់ ៥០០​កេស​
* ខេត្ត​ពោធិ៍សាត់​៖ ទឹក​សុទ្ធ ១,០០០​កេស មី​កញ្ចប់ ៥០០​កេស​

​ដើម្បី​តម្រូវការ​ស្បៀងអាហារ​ដល់​ពលករ​ខ្មែរ​ត្រឡប់មក​ពី​ប្រទេស​ថៃ ហើយ​តម្រូវឱ្យធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃនោះ សម្តេច​តេជោ ហ៊ុន សែន បាន​ផ្គត់ផ្គង់​ថវិកា និង​ស្បៀងអាហារ​ជា​បន្តបន្ទាប់​ទៅកាន់​ខេត្ត​ជាប់​ព្រំដែន​ថៃ​។​

​នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០២១​នេះ សម្តេច​តេជោ បានសម្រេច​បន្ថែម​ថវិកា​សរុប ៧០០​លាន​រៀល ដល់​ខេត្ត​ជាប់​ព្រំដែន​ចំនួន​៤ ដើម្បី​រៀបចំ​ធ្វើ​ចត្តា​ឡី​ស័ក សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រឡប់មក​ពី​ប្រទេស​ថៃ​។ ក្នុង​នោះ​ខេត្ត​ប៉ៃលិន​ទទួលបាន​ថវិកា​បន្ថែម ២០០​លាន​រៀល​, ខេត្ត​បាត់ដំបង​ទទួលបាន ២០០​លាន​រៀល​, ខេត្ត​បន្ទាយមានជ័យ​ទទួលបាន​២០០​លាន​រៀល និង​ខេត្ត​ឧត្តរមានជ័យ​ទទួល​បាន​ថវិកា​បន្ថែម​១០០​លាន​រៀល​។​

​ក្រៅពី​បន្ថែម​ថវិកា​នេះ សម្តេច​តេជោ ក៏​បាន​ផ្គត់ផ្គង់​សម្ភារៈ​ប្រើប្រាស់​ចំនួន​៨​ពាន់​ឃី​ត ជូន​ខេត្ត​ទាំង​៤​ផងដែរ ដោយ​ក្នុង​មួយ​ខេត្តៗ ទទួលបាន​ឃី​ត​ចំនួន​២​ពាន់​។​

​កាលពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២១ កន្លងទៅ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​សម្រេច​ផ្តល់​ថវិកា​បន្ថែម​សរុប​ចំនួន ៦៥០​លាន​រៀល និង​សម្ភារ​មួយចំនួន ដល់​ខេត្ត​ជាប់​ព្រំដែន​ចំនួន​៤​ខាងលើ​នេះ​ផង​ដែរ ដើម្បី​រៀបចំ​ធ្វើ​ចត្តា​ឡី​ស័ក​។​

​ខេត្ត​ទាំង ៤​ជា​ខេត្ត​ដែល​ទទួលបន្ទុក​រៀបចំ​ធ្វើ​ចត្តា​ឡីស័​កជូន​ពលករ​ខ្មែរ ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ គ្រា​ដែល​ប្រទេស​ថៃ មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅ​ខេត្ត​សាមុត​សា​ខន កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។​

​របាយការណ៍​បានបង្ហាញ​ថា មាន​ពលករ​ខ្មែរ​ជាង ៦​ពាន់​នាក់​ហើយ បាន​ត្រឡប់​ពី​ប្រទេស​ថៃ ហើយ​ត្រូវបាន​ដាក់​ឱ្យ​ធ្វើ​ចត្តា​ឡី​ស័ក​។ ជាមួយគ្នា​មាន​ពលករ​ខ្មែរ​សរុប ២២​នាក់ បាន​រកឃើញ​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ