ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​ក្រុមប្រឹក្សា​ខេត្ត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ ជាពិសេស​ការដោះស្រាយ​ផលប៉ះពាល់​ផ្លូវ​៣៨​ខ្សែ និង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩

​ក្រុមប្រឹក្សា​ខេត្ត​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២០ ជាពិសេស​ការដោះស្រាយ​ផលប៉ះពាល់​ផ្លូវ​៣៨​ខ្សែ និង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​សៀមរាប​) នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២១​នេះ នៅ​បន្ទប់​ប្រជុំ​ធំ​សាលាខេត្ត​សៀមរាប​បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ របស់​ក្រុមប្រឹក្សា​ខេត្ត ក្រោម​អធិបតី់ភាព​ឯកឧត្តម អ៊ាន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី និង ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដោយ​មាន​ការចូលរួម​របស់​ឯកឧត្តម លោកជំទាវ ជា​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ នាយក​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត ស្នងការ មេបញ្ជាការ និង រដ្ឋបាល​ក្រុង​ផងដែរ​។​

​កិច្ចប្រជុំ​នេះ​បាន​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​ចំនួន​០៦​របៀបវារៈ ដោយ​បាន​លើកឡើង​នូវ​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា គំនូស​ផ្លូវ​ដែល​សាងសង់​រួច ភ្លើង​បំភ្លឺ​សាធារណៈ សំណង់ សណ្តាប់ធ្នាប់​សាធារណៈ និង​គម្រោង​ផ្សេង​ទៀត​ដែល​បាន​សិក្សា​រួច​។ បន្ទាប់​ពី​ការលើកឡើង​របស់​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អភិបាលខេត្ត និង​មន្ទីរ​ជំនាញ​បានធ្វើការ​ឆ្លើយ​បំភ្លឺ​ជូន​អង្គប្រជុំ​ផង​ដែរ​។​

​ជាមួយគ្នានេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ធ្វើ​ការថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ជា​ពិសេស​បងប្អូន​មាន​លំនៅដ្ឋាន​នៅ​តាម​ដង​មាត់​ស្ទឹង​សៀមរាប បាន​សហការ និង​បាន​ស្ម័ត្រចិត្ត​ក្នុង​ការរុះរើ​លំនៅដ្ឋានរ​បស់​ខ្លួន​ទៅ​កាន់​ទី​កន្លែង​ថ្មី និង បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ធ្វើ​ការរុះរើ​លំនៅដ្ឋាន និង របង​ដែល​បាន​ប៉ះពាល់ ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ។​

​ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា អាជ្ញាធរខេត្ត បាន​សម្របសម្រួល និង​ពន្យល់​ឲ្យ​បងប្អូន​ដែល​មាន​ការប៉ះពាល់​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង សៀមរាប​អនុវត្ត​ទៅ​តាម​ជើង​ម៉ែត្រ​ដែល​បាន​កំណត់​។
​ក្នុងនោះ ឯកឧត្តម​ក៏​បាន​ដាក់​នូវ​បញ្ជា​មួយចំនួន​ដល់​អាជ្ញាធរ​ក្រុង ស្រុក ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ខាងមុខ​នេះ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ នឹង​មាន​ការប្រែប្រួល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង ស្របពេល​ដែល​នៅ​ប្រទេសជិតខាង ដែល​កំពុង​ផ្ទុះ​នូវ​ជម្ងឺ​កូ​វិដ​១៩ អាជ្ញាធរ​មូលដ្ឋាន​គ្រប់ លំដាប់ថ្នាក់ ធ្វើការ​គ្រប់គ្រង​ឲ្យខាងតែបាន ចំពោះ​បងប្អូន​បលករ​ដែល​វិល​ត្រឡប់​មកពី​ក្រៅ​ប្រទេស គឺ​ត្រូវតែ​ចូល​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក មិន​ឲ្យ​ថ្លោះធ្លោយ​ឡើយ ។​

​ក្នុងនោះ ឯកឧត្តម អ៊ាន ឃុន ក៏​បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម​អភិបាលខេត្ត ក៏ដូចជា​មន្ទីរ អង្គភាព​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការដោះស្រាយ​រាល់​បញ្ហា​ដែល​បានលើកឡើង​នេះ សំខាន់​ការ​ទប់ស្កាត់ និង​បង្កា​ព្យាបាល​ជម្ងឺ​កូវី​ដ ១៩ ។ ឯកឧត្តម​ប្រធានស្តីទី​ក៏បាន ធ្វើការ​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ផ្តល់​ថវិកា ក្នុង​ការស្ថាបនា​សាងសង់​ផ្លូវ​៣៨​ក្នុង​ក្រុង​សៀមរាប ក្នុង​ការអភិវឌ្ឍន៍រ​បស់​ខេត្ត ក្នុង​ការកែលម្អ​សោ​ភណ្ឌ​ភាព​ក្រុង​ទៀតផង ។​

​ក្នុងនោះដែរ ឯកឧត្តម​ក៏​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់ ពី​ការដឹកនាំ​របស់​អាជ្ញាធ​រ ក្នុង​ពេល​ជួប​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ក្នុង​ការអនុវត្ត​ផ្សព្វផ្សាយ​នូវ សេចក្តីណែនាំ របស់​រាជរដ្ឋាភិបាល និង ក្រសួង​សុខាភិបាល ព្រមទាំង​ដោះស្រាយ​នូវ​រាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ