ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ស្ត្រី​ចាស់ជរា មាន​ជីវភាព​ខ្វះខាត​បាន​ទទួល​ផ្ទះ​ថ្មី ១​ខ្នង រួមទាំង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ពី​លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី​

​ស្ត្រី​ចាស់ជរា មាន​ជីវភាព​ខ្វះខាត​បាន​ទទួល​ផ្ទះ​ថ្មី ១​ខ្នង រួមទាំង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន​ពី​លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រះសីហនុ​៖ ក្រោយពី​ទទួលបាន​ព័ត៌មាន និង​ពិនិត្យ​ឃើញ​អំពី​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​លោកយាយ​ឈ្មោះ កែវ ទូច វ័យ​៩២​ឆ្នាំ ជា​ស្ត្រី​ជរា​ទុរគត​ស្ថិត​ភូមិ​វា​លមាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែលមាន​ជីវភាព​ខ្វះខាត គ្មាន​ទីពឹង​ក្រោម​ដំបូល​ផ្ទះ​ចាស់​ទ្រុត​ទ្រោម​ធ្លុះធ្លាយ​ស្ទើរ​ទាំងស្រុង លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ មានទឹក​ចិត្ត​អាណិតអាសូរ​ចំពោះ​លោកយាយ និង​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​សាងសង់​ផ្ទះ​ថ្មី​ជូន​លោកយាយ ហើយ​ជាក់ស្តែង​នៅវេលា​ម៉ោង ០៩ និង​០០​នាទី​ព្រឹក ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២១ លោក អនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការ​ស្តីទី មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ តំណាង​លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​ដោយ​មាន​ការចូលរួម​ពី​លោក ខូវ ថា​និត មេឃុំ​វាលរេញ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ប្រគល់​ផ្ទះ​ថ្មី​០១​ខ្នង រួមទាំង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ជូន​លោកយាយ​រួមមាន ផ្ទះ​ចំនួន​០១​ខ្នង ទំហំ ៣,៥×៥​ម៉ែត្រ ធ្វើ​ពី​ថ្ម ប្រក់​ស័ង្កសី​, បន្ទប់ទឹក ចំនួន​០១, គ្រែ ចំនួន​០១ ពូក​០១, អង្ករ ចំនួន​០២​បាវ​ស្មើ ៥០​គីឡូក្រាម​, មី​ចំនួន ០១​កេះ​, ទឹកត្រី ចំនួន ០២​យួរ​, ទឹកស៊ីអ៊ីវ​ចំនួន ០១​យួរ និង​ថវិកា ចំនួន ២០០,០០០​រៀល សរុប​ថវិកា​ចំនួន ១,៣២០​ដុល្លារ​។​

Filed in: ព័ត៌មានជាតិ