ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ចុះបង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​

គណ​:​បញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ចុះបង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖​ថ្ងៃ​ព្រហស្បតិ៍ ៩ រោច ខែ​បុស្ស ឆ្នាំ​ជូត ទោ​ស័ក ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:០០​នាទី​ព្រឹក លោក សុខ ពេញវុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ចាត់​អោយ​លោក យស់ យុទ្ធី អភិបាលរង​ខណ្ឌ​ដូនពេញ និង លោក គឹម វុត្ថា ប្រធាន​ប្រជា​ការពារ និង មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចុះ​បង្ក្រាប់​បទល្មើស ហ្គេម​ហ្គេម​បាញ់​ត្រី ខុសច្បាប់ ចំនួន​០២​ទីតាំង​ដែល​បាន​បើក​យ៉ាង​អនាធិបតេយ្យ ស្ថិតនៅ ផ្លូវ​លេខ​៨០ ភូមិ​២១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឆែកឆេរ​ត្រួតពិនិត្យ​រកឃើញ​ហ្គេម​បាញ់​ត្រី​ចំនួន​០៤​ទូ​រ ចំណែក​អ្នក​លែង​ល្បែង និង​ម្ចាស់​ទីតាំង​បាន​នាំគ្នា​រត់​គេចខ្លួន​បាត់​អស់​។​

​ជា​លទ្ធផល​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បាន​ធ្វើការ​ដកហូត​បា​ន​ទូ​ហ្គេម​ប្រភេទ​បាញ់​ត្រី​បាន​ចំនួន ៤​ទូ ដឹក​យក​មក​រក្សាទុក នៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ