ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

បើទោះជា​ការផលិត​អំបិល​មិន​គ្រប់​ផ្ទៃដី ប៉ុន្តែ​ទិន្នផល​អំបិល​ប្រចាំឆ្នាំ​ពុំ​មាន​ការថយចុះ​នោះទេ​

បើទោះជា​ការផលិត​អំបិល​មិន​គ្រប់​ផ្ទៃដី ប៉ុន្តែ​ទិន្នផល​អំបិល​ប្រចាំឆ្នាំ​ពុំ​មាន​ការថយចុះ​នោះទេ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ថ្វី​ត្បិត​ការផលិត​អំបិល​តាម​សហគមន៍​និមួយៗ​ធ្វើ​មិន​បាន​គ្រប់​ផ្ទៃដី​នៃ​ផែនការ ប៉ុន្តែ​ទិន្នផល​ដែល​ទទួលបាន​ប្រចាំឆ្នាំ​មិន​បាន​ថយចុះ​នោះទេ ហើយ​អបិល​ដែល​ផលិត​បាន​ក៏​អាច​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​គ្រប់គ្រាន់​ផង​ដែរ​។​

​នេះ​ជា​ការលើកឡើង​របស់ លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២១​។​លោក​បាន​បញ្ជាក់​ផងដែរ​ថា ផ្ទៃដី​សម្រាប់​ផលិត​អំបិល​មាន​សរុប ៣,៧២១.០២​ហិកតា មាន​ក្រុម​ផលិត​១៧៩​ក្រុម ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២០ យើង​ផលិត​បាន​ត្រឹម ២,៨៥៧.២៣ ហិកតា និង​មាន​ក្រុម​ផលិត​តែ​១៣៩​ក្រុម ដោយ​ទទួលបាន​ទិន្នផល​សរុប ៨៣,៩៦៩.០៦៣ តោន ដោយ​យើង​បាន​លក់​ចែកចាយ​ជា​បន្តបន្ទាប់ ហើយក៏​បាន​ស្តុក​ទុក​អំបិល​នៅក្នុង​ឃ្លាំង​ចំនួន ១២,៦០១.៥៧៣ តោន​ផងដែរ​។​

​លោក​ប្រធាន​បានឲ្យដឹង​ទៀតថា ក្នុងចំណោម​ផ្ទៃដី​ផលិត​អំបិល​សរុប​ខាងលើ យើង​បាន​បែងចែក​ជា ៦​មណ្ឌល រួមមាន​៖ ទី​១-​មណ្ឌល​បឹង​រូង​១ ,​ទី​២-​មណ្ឌល​បឹង​រូង​២ ,​ទី​៣-​មណ្ឌល​សេះស , ទី​៤-​មណ្ឌល​បឹង​ទូក ,​ទី​៥-​មណ្ឌល​ត្រើយ​កោះ ,​និង ទី​៦-​មណ្ឌល​កំពង់ត្រាច​។​

​លោក​បាន​បន្ថែមថា ក្នុង​ឆ្នាំ​២០២០ បើទោះជា​ការផលិត​អំបិល​មិន​បាន​គ្រប់​ទំហំ​ផ្ទៃដី​សរុប​ក៏ពិតមែន តែ​ទិន្នផល​អំបិល​មាន​ការកើនឡើង​លើស​ពី​ឆ្នាំ​២០១៩ ហើយ​ការផលិត​អំបិល​នេះ​គឺ​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ទីផ្សារ​ទូទាំងប្រទេស ដោយ​ពុំ​មាន​ការខ្វះខាត ថែមទាំង​បាន​ស្តុក​ទុក​ក្នុង​ឃ្លាំង​ដើម្បី​ត្រៀម​បង្ការ​ផ្គត់ផ្គង់​បន្ត ដោយ​មិន​បាន​ទិញ​ពី​ប្រទេសជិតខាង​មក​ស្តុក​ទុក​នោះឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ